Posts

Showing posts from February, 2018

There is no such thing as starting over

Image
There is no such thing as starting over. Published on Published on February 20, 2018 (Author: Leza Parker) When you start on the journey of building something, there is no such thing as "back to square 1" . It's not possible to go back to the start and re-start the journey differently entirely. Entrepreneurship is a continuous journey. Sometimes, yes, it takes you in circles or through dark alleys and often, to dead ends - when that happens, you get back to the main road and pick another turn. A few months ago, someone contacted me sharing his struggles in building a business. He seemed to be running the company for at least 14 years, and doing well at some point so I asked him, what seem to be halting him from succeeding now. "My partner left." And my reply as "So?". At some point in the beginning, the partner seemed to render expertise to the...

តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ?

Image
តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ? មនុស្សជាច្រើនបានស្គាល់សាសនាឥស្លាម​ ប៉ុន្តែ​ក៏​មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ដែល​​បាន​យល់​ដឹង​អំពី​ខ្លឹម​សារ​អប់រំ​ ជា​មូលដ្ឋាន​នៃ​សាសនា​នេះ។ តើ​​​សាសនា​​​មួយ​​​នេះ​​មាន​​ទស្សនៈ​​​អប់រំ​​​ដល់​​​សាសនិក​​អ្វី​​ខ្លះ​? ​ឥ​ស្លា​ម​​សាសនា​​កើត​ឡើង​​ដោយ​​បុគ្គល​​ម្នាក់​​ឈ្មោះ​ មហាម៉ាត់​ (​Mohamad ៥៧១-៦៣២​ គ​.​ស​)​​ ជា​​កូន​​កំព្រា​​​ ដែល​​ឪពុក​​​ម្ដាយ​​​បាន​​​ស្លាប់​ចោល​​តាំង​ពី​​គាត់​​នៅ​​ជា​​ទារក​តូច​​នៅ​ឡើយ​។​ មហា​ម៉ាត់​ បាន​​ចំណាយ​ពេល​​៥០​​ឆ្នាំ​​ ដើម្បី​​សូត្រ​ធម៌​​ភាវនា​ ដោយ​​គាត់​​យល់​​ថា​​មាន​​ព្រះ​អា​ឡា​ (Allah) ជា​​​អ្នក​​​និយាយ​​មក​​រក​​គាត់​។​ ក្រោយ​​ពេល​​មហា​ម៉ាត់​​ស្លាប់​​ទៅ​​គេ​​បាន​​ប្រមូល​​គម្ពី​រ​បស់​​​គាត់ មក​ចង​ក្រង​​ជា​​សៀវភៅ​​មួយ​​ឈ្មោះ​​ថា​ គម្ពីរ​​កូ​រ៉ា​ន់​ (Koran)​ ដែល​​គេ​​ចែក​​​ជា​​​១១៤​​ជំពូក​ និង​​​៦២៣៦​ មាត្រា​ ដែល​ទាំង​អស់​​នេះ​​ត្រូវ​បាន​​គេ​​ដាក់​​បញ្ចូល​​នៅ​​ក្នុង​​អត្ថបទ​​អំ​ណា​ន​​សម្រាប់​​​ឲ្យ​​ជន​ជាតិ​​អា​រ៉ាប់​​សូត្រ​​ទន្ទេញ​​ចាំ​​មាត់​​ប្រាំ​​ដង​​ក្នុង​​មួយ​​ថ...

តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​

Image
តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​ ​ ​ព្រះសង្ឃ​កាល​បាន​​ចូល​​កាន់​​ព្រះ​វស្សា​ និង​​គង់នៅ​​ចាំ​​វស្សា​​គ្រប់​​ត្រីមាស​​(​៣​ខែ​)​ហើយ​ តែង​តែ​​ធ្វើ​​កិច្ច​​ចេញ​​​​វស្សា​​ទៅ​​តាម​​ ពុទ្ធានុញ្ញាត​ ដែល​​ហៅ​​ថា​ “​បវារណា​”​។​ ពិធី​​ចេញ​​ព្រះ​​វស្សា​ ត្រូវ​​បាន​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ភាគ​ច្រើន​​បាន​ដឹង​ តែ​​មិន​​មាន​​ច្រើន​​ទេ​​ដែល​​យល់​​ស៊ី​ជម្រៅ​​នោះ​។​ តើ​​ពិធី​​នេះ​​មាន​​របៀប​​ធ្វើ​​ដូច​​ម្តេច​?​ ហើយ​​មាន​​អត្ថន័យ​​យ៉ាង​ណា​?​ ការ​​បវារណា​​ចេញ​​​វស្សា​​មាន​​៣​​របៀប​​ទៅ​​តាម​​វត្ត​​នីមួយៗ​ ដែល​​មាន​​​ភិក្ខុ​​សង្ឃ​​​តិច​ ឬ​​ច្រើន​​ដូច​ខាង​ក្រោម​៖ ​ ​១.​បវារណា​​ជា​​សង្ឃ​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​ចាប់​ពី​​៥​​អង្គ​​ឡើង​​ទៅ​ ​ ​២.​បវារណា​​ជា​គណៈ​​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​៥​​អង្គ​​ គឺ​​ភិក្ខុ​សង្ឃ​​ត្រឹម​តែ​​៤-២​​អង្គ​ ​ ​៣.​បវារណា​​ជា​​អធិដ្ឋាន​ ការ​​បវារណា​​បែប​​នេះ​ តម្រូវ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​២​​អង្គ​​ គឺ​​មាន​...

មូលហេតុអ្វីបានជាមានបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា?

Image
មូលហេតុអ្វីបានជាមានបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា? ប្រពៃណី​បុណ្យ​ទាក់​ទង​នឹង​ព្រះពុទ្ធសាសនា​មាន​ច្រើន​ ក្នុង​​នោះ​មាន​បុណ្យ​វិសាខ​បូជា បុណ្យ​មាឃ​បូជា​ជា​ដើម​ ហើយ​បុណ្យ​នីមួយៗ​សុទ្ធ​តែ​មាន​រឿង​ហេតុ​ដែល​នាំ​ឲ្យ​កើត​ មាន​ឡើង​។​ ក្នុង​ទីនេះ​សូម​រៀប​រាប់​អំពី​មូល​ហេតុ​ដែល​​នាំ​ឲ្យ​កើត​កឋិន​ទាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ បើ​តាម​គម្ពីរ​វិនយ​បិដក​ភាគ​៩ ត្រង់​កឋិន​ក្ខន្ធកៈ បាន​និយាយ​បញ្ជាក់​អំពី​ប្រភព​​នៃ​កឋិន​ដូច​តទៅ៖ ក្នុង​បឋម​ពោធិ​កាល ព្​រះបរម​សាស្តា​ទ្រង់​ឲ្យ​ភិក្ខុ​ប្រើ​ប្រាស់​បង្សុ​កូល​ចីវរ (ភិក្ខុ​សង្ឃ​បង្សុកូល/​ទាញ​​យក​​ក្រណាត់​សំពត់​ដែល​គេ​រុំ​ជាប់​នឹង​សាក​សព​ផ្លុង​ចោល​ក្នុង​ព្រៃ) ពុំ​ទាន់​ឲ្យ​ប្រើ​នូវ​គហបតី​ចីវរ​ (ចីពរ​ដែល​គេ​កាត់​ដេរ​រួច​ជា​ស្រេច) នៅ​ឡើយ​ទេ។ លុះ​ក្រោយ​មក​ ពេល​​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ជេត​ពន​ជិត​ដល់​ថ្ងៃ​ចូល​ព្រះ​វស្សា មាន​ភិក្ខុ​៣០​អង្គ​នៅ​ស្រុក​បាវា​ប្រាថ្នា​ចង់​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ​មុន​ថ្ងៃ​ចូល​ព្រះ​វស្សា​ តែ​មក​មិន​ទាន់ ​ក៏​ចូល​វស្សា​​នៅ​ជន​បទ​​មួយ​ត្រង់​កណ្តាល​ផ្លូវ។ លុះ​ដល់​ថ្ងៃ​ចេញ​វស្សា ភិក្ខុ​ទាំង​៣០​អង្គ​នោះ បាន​...

តើ​លោក​អ្នក​​គួរ​​ធ្វើ​​បែប​​ណា​​ដើម្បី​​ទទួល​​បាន​​អាហារូបករណ៍​​ក្នុង​​ការ​​សិក្សា​?

Image
តើ​លោក​អ្នក​​គួរ​​ធ្វើ​​បែប​​ណា​​ដើម្បី​​ទទួល​​បាន​​អាហារូបករណ៍​​ក្នុង​​ការ​​សិក្សា​? ​ ​សិស្ស​ និស្សិត​ជា​​ច្រើន​​តែង​តែ​​ចង់​បាន​​អាហារូបករណ៍​​ក្នុង​​ការ​​សិក្សា​ ឬ​​ការ​​សិក្សា​​ដោយ​​ឥត​​បង់​ថ្លៃ​​នៅ​​គ្រឹះ​ស្ថាន​​ឧត្តម​​សិក្សា​។​ ចំពោះ​​អ្នក​​ដែល​​គ្មាន​​លទ្ធភាព​​បង់​ថ្លៃ​​ សិក្សា​​នៅ​​មហាវិទ្យាល័យ​​មិន​​ត្រូវ​​បាក់​ទឹក​ចិត្ត​ ឬ​​បោះ​បង់​​ការ​​សិក្សា​​ចោល​​ឡើយ​ ផ្ទុយ​​ទៅ​​វិញ​​អ្នក​​គួរ​តែ​​រិះ​រក​​មធ្យោបាយ​​ល្អ​​ណា​មួយ​​ដើម្បី​​ទទួល​យក​​​ការ​​សិក្សា​​កម្រិត​​ជំនាញ​​វិជ្ជា​ជីវៈ​​ឲ្យ​​ខាង​​តែ​​បាន​។​ ក្នុង​​ន័យ​​នេះ​ គឺ​​លោក​​អ្នក​​គួរ​តែ​​រៀបចំ​​លក្ខណៈ​សម្បត្តិ​ និង​​ស្វះ​​ស្វែង​រក​​ប្រភពអាហារូបករណ៍​​ដើម្បី​​បន្ត​​ការ​​សិក្សា​​ប្រកប​ដោយ​​​ការ​​តាំង​​ចិត្ត និង​ព្យាយាម​​ម៉ឺង​ម៉ាត់​​ក្នុង​ការ​​ពុះពារ​​ដើរ​​ទៅ​​មុខ​ និង​មាន​​ភាព​​ឆ្លាត​វៃ។ ​ ​ លោក​ ម៉ាក​ កាន់​ត្រូ​វិត​ (Mark​ Kantrowitz)​ ជា​​អ្នក​និពន្ធ​​ដ៏​​ល្បី​ល្បាញ​​របស់​​គេហ​ទំព័រ​​ Fastweb.com​ និង​​គេហ​ទំព័រ​ FindAid.org​ បាន​​​ផ្តល់​​​នូវ​​ដំបូន្មាន​​ប្រកប​ដោយ​​យុទ្ធ​សាស្ត្រ​​ជោគ​ជ័យ​​ក្នុង​​ការ​​ទទួល​​បាន​​អ...

គួរ​​សម្រេច​ចិត្ត​​ជ្រើស​​រៀន​​មុខ​​ជំនាញ​​ណា​​នៅ​​មហា​វិទ្យាល័យ​?

Image
គួរ​​សម្រេច​ចិត្ត​​ជ្រើស​​រៀន​​មុខ​​ជំនាញ​​ណា​​នៅ​​មហា​វិទ្យាល័យ​? ​សិស្ស​​ជា​​ច្រើន​​ដែល​​ទើប​​បញ្ចប់​​ថ្នាក់​​វិទ្យាល័យ​ ឬ​​កំពុង​​រៀន​​ថ្នាក់​​ទី​​១២​ តែង​តែ​​រិះ​គិត​​អំពី​​ថា​​តើ​​ខ្លួន​​គួរ​​ជ្រើស​​រៀន​​មុខ​​ជំនាញ​​ណា​​នៅ​​មហាវិទ្យាល័យ​ ខណៈ​​ដែល​​សិស្ស​​ខ្លះទៀត​​​បាន​ព្យាយាម​​​ប្រឹក្សា​ ​​យោបល់​​ជា​មួយ​​លោក​គ្រូ​ អ្នក​គ្រូ​ មិត្ត​ភក្តិ​​ រៀម​ច្បង​ បង​ប្អូន​ ឬ​​ឪពុក​​ម្តាយ​ក្នុង​​ការ​​សម្រេច​ចិត្ត​​ជ្រើស​​មុខ​​ជំនាញ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ​។​ លោក​​អ្នក​​ត្រូវ​​ដឹង​​ថា​​ការ​​សិក្សា​ ​គឺ​ជា​​ការ​​វិនិយោគ​​ដែល​​ត្រូវ​​ចំណាយ​​ទាំង​​ថវិកា​ ពេល​វេលា​ និង​​​កម្លាំង​កាយ​​ចិត្ត​ បើ​​លោក​​អ្នក​​ធ្វើ​​វិនិយោគ​​ខុស​ អ្នក​​នឹង​​ត្រូវ​​ខាត​បង់​​គ្រប់​យ៉ាង​។​ ដូច្នេះ​​ដើម្បី​​បាន​ជា​​ជំនួយ​​គំនិត​​ក្នុង​​បញ្ហា​​នេះ​ សូម​​សាក​ល្បង​​អាន​​នូវ​​ដំបូន្មាន​​មួយ​​ចំនួន​​ដូច​​ខាង​ក្រោម​៖ ១.​ ពិចារណា​​អំពី​​មុខ​​វិជ្ជា​​ដែល​​រៀន​​នៅ​​វិទ្យាល័យ​៖​ បើ​​អ្នក​​ពិបាក​​ក្នុង​​ការ​​សម្រេច​ចិត្ត​​ជ្រើស​រើស​​រៀន​​មុខ​​ជំនាញ​​ណា​មួយ​ អ្នក​​គួរ​​គិត​ដល់​​មុខ​​វិជ្ជា​​កាល​​ដែល​​រៀន​​នៅ​​វិទ្យាល័យ​​...

ហេតុ​អ្វី​​បាន​ជា​​ខ្មែរ​​សម័យ​​បុរាណ​​មាន​​ពិធី​​បញ្ចូល​​ម្លប់​​កូន​ស្រី​?

Image
ហេតុ​អ្វី​​បាន​ជា​​ខ្មែរ​​សម័យ​​បុរាណ​​មាន​​ពិធី​​បញ្ចូល​​ម្លប់​​កូន​ស្រី​? ​ឳ​ពុក​​ម្តាយ​​គ្រប់​​រូប​​តែង​​ប្រាថ្នា​​ចង់​​ឲ្យ​​កូន​​បាន​​ល្អ​ ឯ​​វិធី​សាស្ត្រ​​ក្នុង​​ការ​​អប់រំ​​ទូន្មាន​​កូន​ចៅ​​ឲ្យ​​ក្លាយ​ទៅ​ជា​​មនុស្ស​​ល្អ​​នោះ​​មាន​​ច្រើន​ គឺ​​ការ​​អប់រំ​​តាម​​រយៈ​​ការ​​បញ្ជូន​​កូន​​ទៅ​​សិក្សា​​នៅ​​សាលា​ ការ​​អប់រំ​​តាម​​រយៈ​​មជ្ឈដ្ឋាន​​សង្គម​ និង​​ការ​​អប់រំ​​នៅ​​ក្នុង​​សង្គម​​គ្រួសារ ​​ជា​ដើម​។​ ចំណែក​​ពិធី​​ចូល​​ម្លប់​​ក៏​​ជា​​ពិធី​​មួយ​​ដែល​​ចាស់​​បុរាណ​​បង្កើត​​ឡើង​​ក្នុង​​គោល​បំណង​​ដើម្បី​​អប់​រំ​​ដល់​​កូន​ស្រី​​ផង​​ដែរ​។​ ដូច្នេះ​​តើ​​​ទំនៀម​ទម្លាប់​​ប្រពៃណី​​ខ្មែរ​​ដែល​​​​​មាន​​វិធី​សាស្ត្រ​​អប់រំ​​កូន​ស្រី​​តាម​​បែប​​បញ្ចូល​​ម្លប់​​នេះ​​មាន​​របៀប​ និង​​អត្ថន័យ​​ដូច​​ម្តេច​? នៅក្នុង​​សៀវ​ភៅ​​ព្រលឹង​​មាតា​​ធិ​ប​តេ​យ្យ​​ក្នុង​​សង្គម​​ខ្មែរ​របស់​​លោក​ ងួ​ន​ ញ៉ិល​ បាន​​រៀប​រាប់​​ពី​​ប្រវត្តិ​​ដែល​​ទាក់​ទង​​ទៅ​​នឹង​​ពិធី​​ចូល​​​ម្លប់​​នេះ​​ថា​ ពិធី​​នេះ​​មាន​​ជា​​យូរ​លង់​​ណាស់​​មក​​ហើយ​​ក្នុង​​សង្គម​​ខ្មែរ​ តែ​​ពុំ​​មាន​​ឯកសារ​​ណា​មួយ​​បញ្ជាក់​​ច្បាស់​​ថា​​តើ​...

ពិធី​ចេញ​ម្លប់​របស់នារី​ខ្មែរ​ពី​សម័យ​បុរាណ

Image
ពិធី​ចេញ​ម្លប់​របស់នារី​ខ្មែរ​ពី​សម័យ​បុរាណ ការ​រៀបចំ​ពិធី​ចេញ​ម្លប់​នេះ​ មាន​​លក្ខណៈ​គគ្រឹក​គគ្រេង​ និង​​ស្មុ​ក​​ស្មាញ​​ណាស់​ ពោល​​គឺ​​គ្រួសារ​​ត្រូវ​​ចំណាយ​ធន​ធាន​ និង​​ពេល​វេលា​​ច្រើន​​ក្នុង​​​​ការ​​រៀប​ចំ​​​​កម្ម​វិធី​​នេះ​។​ តើ​ពិធី​នេះ​មាន​ដំណើរ​ដើម​ទង និង​ខ្លឹម​សារ​​យ៉ាង​​ណា? ​នៅ​​ក្នុង​​សៀវភៅ​​ក្បួន​-​ច្បាប់​ និង​​ពិធី​​ផ្សេងៗ​ រៀបរៀង​​ដោយ​​ធម្មា​ចារ្យ​ អួន​ សា​រិ​ន​ បាន​​សរសេរ​​រៀប​រាប់​​ថា​​ ក្រោយ​​ពេល​​ផុត​កំណត់​​ចូល​​ម្លប់​​ហើយ​ មាតា​បិតា​​ត្រូវ​​​រក​​គ្រូ​អាចារ្យ​ ឲ្យ​​រក​​ពេល​វេលា​​ល្អ​ ដើម្បី​​ប្រារព្ធ​​ពិធី​​ចេញ​​ម្លប់​​។​ លុះ​​រក​បាន​​ថ្ងៃ​ខែ​​ល្អ​​ហើយ​ ក្រុម​​គ្រួសារ​​ត្រូវ​​រក​​ភស្តុ​ភារ​​ផ្សេងៗ​​ដើម្បី​​រៀបចំ​​សែន​ព្រេន​ រៀបចំ​​ចំណី​អាហារ​​សម្រាប់​​ជប់​លៀង​​ភ្ញៀវ​ ដែល​​អញ្ជើញ​​មក​​ឲ្យ​​ពរ​​ជ័យ​ អបអរ​សាទរ​ និង​​ទទួល​​ដឹង​​ឮ​​ពី​​កូន​ស្រី​​ចេញ​​ម្លប់​​នោះ​។​ ពិធី​​នេះ​​មាន​​រៀប​​សែន​ព្រេន​​ដូច​​នៅ​​ក្នុង​​ពិធី​​ចូល​​ម្លប់​​ដែរ​ ប៉ុន្តែ​​ត្រូវ​​ប្រកាស​​សម្បូ​ង​​ស​ម្រូ​ង​​ម្ចាស់​​ទឹក​​ម្ចាស់​​ដី​ ម្ចាស់​ភូមិករ​​ ម្ចាស់​​ស្រុក​ ម្ចាស់​​ស្រែ​ ម្ចាស់​ផ្...

គោល​បំណង​ដ៏​សំខាន់​​​នៃ​​​ការ​​​ចូល​​​ម្លប់​របស់​នារី​ខ្មែរ​

Image
គោល​បំណង​ដ៏​សំខាន់​​​នៃ​​​ការ​​​ចូល​​​ម្លប់​របស់​នារី​ខ្មែរ​ តាមរយៈអត្ថបទមុនៗ លោក​អ្នក​ធ្លាប់​បាន​​អាន​​ទាក់​ទង​នឹង​ពិធី​ចូល​ម្លប់ និង​ចេញ​ម្លប់​នៃ​កូន​ស្រី ព្រម​ទាំង​​យល់​ដឹង​ពី​ខ្លឹម​​សារ​ខ្លះ​ៗ​ហើយ ប៉ុន្តែ​​នៅ​​​ក្នុង​​អត្ថបទ​​នេះ លោក​អ្នក​នឹង​បាន​យល់​កាន់​តែ​ស៊ី​ជម្រៅ​​អំពី​គោល​បំណង​ដ៍​ចម្បង​នៃ​ពិធី ​បញ្ចូល​ម្លប់​។ ​នៅ​​ក្នុង​​សៀវភៅ​​ព្រលឹង​​មាតា​​ធិ​ប​តេ​យ្យ​​ក្នុង​​សង្គម​​ខ្មែរ​​រៀប​រៀង​​ដោយ​​លោក​ ងួ​ន​ ញិ​ល​ បាន​​បញ្ជាក់​​ថា​​ពិធី​​ចូល​​ម្លប់​នេះ​​ធ្វើ​​ឡើង​​ក្នុង​​បំណង​​បួន​​​យ៉ាង​​​ដូច​ខាង​ក្រោម​៖ ១.​ប្រកា​ស​ភាព​​ពេញ​ក្រមុំ​​៖​ ការ​​ចូល​​ម្លប់​​នេះ​ គឺ​ជា​​ការ​​​ប្រកា​ស​ភាព​​ពេញ​ក្រមុំ​​របស់​​​កូន​ស្រី​​ដើម្បី​​ឲ្យ​​ញាតិ​​មិត្ត​​ជិត​​ឆ្ងាយ​​បាន​ដឹង​​ឮ​។​ នេះ​​គឺជា​​​ដំណឹង​​​ចំហ​​ប្រាប់​​អ្នក​ផង​​ថា​​អាច​​ចូល​​មក​​ស្តី​ដណ្តឹង​​កូន​ស្រី​​នេះ​​បាន​​ហើយ​។​ ​២.​បន្ទុំ​សម្បុរ​ និង​អប់រំ​រូបរាង​កាយ​ឲ្យ​កូនស្រីៈ​ ការ​​អប់រំ​​រូប​រាង​​កាយ​​នេះ​ គឺ​ជា​​បំណង​ប្រាថ្នា​​ដ៏​ចាំបាច់​​របស់​​ឳ​ពុក​ម្តាយ​ ដែល​​ចង់​​ឲ្យ​​កូន​ស្រី​​ខ្លួន​​មាន​​សម្បុរ​​ផូរ​ផង់​​រលើប​រលោង​ និ...

គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែ​រក្សា​​ការពារ​​ខឿន​វប្ប​ធម៌​ជាតិ​ឲ្យ​បាន​គង់​វង្ស

Image
គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែ​រក្សា​​ការពារ​​ខឿន​វប្ប​ធម៌​ជាតិ​ឲ្យ​បាន​គង់​វង្ស វ​​ប្បធម៌ គឺជាសញ្ញាណបញ្ជាក់​ពី​ជាតិ​សាសន៍​នីមួយៗ។ ជាតិ​សាសន៍​មួយ​ដែល​គេ​​អាច​ស្គាល់​បាន គឺ​ត្រូវ​អាស្រ័យ​​លើ​អត្ត​សញ្ញាណ​​​វប្បធម៌​​នៃ​​ជាតិ ​​​សាសន៍​នោះ​។ ដូច្នេះ​ហើយ ទើប​​ប្រទេស​​នីមួយៗ​​នៅ​​លើ​​សកល​​លោក តែង​​តែ​​ខំ​រក្សា​​ការពារ និង​អភិវឌ្ឍនូវ​វប្បធម៌​របស់​ខ្លួន​ឲ្យ​រុង​រឿង ដើម្បី​អួត​​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឲ្យ​ជាតិ​សាសន៍​ដទៃ​ទៀត​ស្គាល់។ ចុះ​​​យើ​ង​​​គួរ​ធ្វើ​បែប​ណា​ដើម្បី​រក្សា​អត្ត​សញ្ញាណ​​វប្បធម៌​​ឲ្យ​គង់​វង្ស? ទស្សនា​វដ្តី​អក្សរ​សាស្ត្រ​មនុស្ស​​សាស្ត្រ លេខ​ត្រី​មាស​ទី​៤ ឆ្នាំ​២០០១ ចេញ​ផ្សាយ​ដោយ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ បាន​សរសេរ​រៀប​រាប់​អំពី​​របៀប​​នៃ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ខឿន​​វប្បធម៌​ជាតិ​ដូច​ខាង​ក្រោម៖ ១.ឆន្ទៈនយោបាយពិតប្រាកដ​៖ អ្នក​នយោបាយ​ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​​ការ​​ថែ​​រក្សា​ការពារ​កសាង​វប្បធម៌​ជាតិ​ឲ្យ​បាន​​ជា​ដាច់​ខាត ព្រោះ​ការ​មាន​ឆន្ទៈ​នយោបាយ​ច្បាស់​លាស់​ហើយ និង​មុតមាំ​នេះ​ហើយ ទើប​អាច​រៀបចំ​គម្រោង​ កម្ម​វិធី​ផ្សេងៗដូចជា ការ​​អប់រំ​ផ្សព្វ​ផ្សាយ​ពន្...

អាថ៌​កំបាំង​នៃ​​​​គ្រួសារ​មាន​សុភមង្គល​​

Image
អាថ៌​កំបាំង​នៃ​​​​គ្រួសារ​មាន​សុភមង្គល​​ ទំនាក់ទំនង​​ល្អក្នុង​​​​គ្រួសារដើរតួ​នាទី​យ៉ាង​សំខាន់​​មួយ​​ក្នុង​​ការ​​បង្កើត​ និង​​គាំទ្រ​​ដល់​​ការ​​រស់​នៅ​​របស់​​គ្រួសារ​​នីមួយ​ៗ​​ដែល​​នេះ​​ជា​​មូលដ្ឋាន​​នៃ​​សុភមង្គល។​ ការ​​​ពង្រឹង​​​ទំនាក់​​ទំនង​​​គ្រួសារ​ ការ​​ជឿ​ជាក់​ និង​​​ការ​​​​គោរព​គ្នា​​ អាច​​​ជួយ​​​ឲ្យ​គ្រួសារ​​ជៀស​​ផុត​​ពី​​ បញ្ហា​​ផ្សេង​។​ ខាង​ក្រោម​​នេះ​​​គឺ​ជា​​​​ដំបូន្មាន​​​​ខ្លះៗ​​ក្នុង​កា​រ​ជួយ​​​ពង្រឹង​​ដល់​​ទំនាក់​ទំនង​​ក្នុង​​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​​គឺ​៖ ១.​រៀន​​ស្តាប់៖ ការ​​ស្តាប់​​​គឺជា​​រឿង​​ដ៏​​សំខាន់​​ដែល​​​អាចជួយ​ឲ្យ​អ្នក​​​​យល់​​​បាន​​​ច្បាស់​​ពី​​អ្វី​​ដែល​​មនុស្ស​​ជាទី​​ស្រលាញ់​​របស់​​អ្នក​​និយាយ​។​ ចូរ​​ឈប់​​ធ្វើ​ការ​​បន្តិច​​ដើម្បី​​ស្តាប់​​អ្វី​​ដែល​​គួរ​​ស្តាប់​។​ ចូរ​​បិទ​​ទូរទស្សន៍​ វិទ្យុ​ ឬ​​ឈប់​មើល​សៀវ​ភៅ​ ហើយ​​ងាក​​មក​​ស្តាប់​​ការ​​និយាយ​​របស់​​កូន​ ឬ​​ប្រពន្ធ​ និង​​ព្យាយាម​​យល់​​ដឹង​​អំពី​​អារម្មណ៍​​ពួក​​គេ​​ផង​។ ២.​គិត​​មុន​​និយាយ៖​ ទំនាក់​ទំនង​​ក្នុង​​គ្រួសារ​​កើត​​មាន​​​តាម​​រយៈ​​ការ​​ផ្លាស់​​ប្តូរ​​ពាក្យ​​សម្តី​​គ្នា​។​ វា...

វិធី​សាស្ត្រ​​បង្រៀន​​ពាក្យ​ថ្មី​ឲ្យ​សិស្ស​ឆាប់​ចាំ​ និង​ងាយ​យល់​

Image
វិធី​សាស្ត្រ​​បង្រៀន​​ពាក្យ​ថ្មី​ឲ្យ​សិស្ស​ឆាប់​ចាំ​ និង​ងាយ​យល់​ ​ការ​​យល់​​ពី​អត្ថន័យ​​នៃ​​គ្រាប់​​ពាក្យ​ គឺជា​មូលដ្ឋាន​​គ្រឹះ​​​នៃ​​ការ​​អាន​​អត្ថបទ​។​ ដូច្នេះ​ អ្នក​​​គួរ​​តែ​​បង្រៀន​​សិស្ស​​របស់​​អ្នក​​ឲ្យ​​ចេះ​​ពី​​គ្រាប់​​​ពាក្យ​​​ជា​​​​មុន​​សិន​។​ ចុះ​​លោក​​អ្នក​​គួរ​​មាន​​វិធី​​បែប​​ណា​​ដើម្បី​​ជួយ​​ឲ្យ​​សិស្ស​​ (​កុមារ​/​​ក្មេង​​ជំទង់​)​ រៀន​ពាក្យ​​ឆាប់​​ចេះ​?​ ​លោក​ស្រី​ Joelle​ Brummitt-Yale​ ជា​​អ្នក​ឯក​ទេស​​ខាង​​ការ​​អប់រំ​ បាន​​ផ្តល់​ជា​ដំបូន្មាន​​មួយ​​ចំនួន​​ដូច​​ខាង​ក្រោម​៖ ១.​ មុន​​ពេល​​បង្រៀន​៖​ លោក​​អ្នក​​គួរ​​ឲ្យ​​សិស្ស​ មើល​​ពាក្យ​​ណា​​ដែល​​ពួក​គេ​​មិន​​ចេះ​សិន​ ហើយ​​​យកពាក្យ​​​មក​​ពិភាក្សា​​​ពន្យល់​ និង​​ណែនាំ​​ឲ្យ​​អាន​​បញ្ចេញ​​សម្លេង​​ឲ្យ​​ត្រូវ​។ ២.​ រំលឹក​​សារ​ថ្មី​៖​ ត្រូវ​​បង្កើត​​ប្រយោគ​​/​ឃ្លា​ ដោយ​​មាន​​ដាក់​​បញ្ចូល​​ពាក្យ​​រៀន​​ថ្មី​​នេះ​ ដើម្បី​​ឲ្យ​​សិស្ស​​អាន​/​សរសេរ​ឲ្យ​ចាំ​​​ស្ទាត់​ និង​​យល់​​អត្ថន័យ​​បាន​​ត្រឹម​ត្រូវ​។ ៣.​ ពន្យល់​​ពាក្យ​​គន្លឹះ​៖​ លោក​​អ្នក​​គួរ​​ឲ្យ​​សិស្ស​​អាន​​មេរៀន​​ជា​​មុន​​សិន​ ដើម្បី​​រក​​មើល​​ពាក្យ​​...

តើ​​ខ្មែរ​​មាន​ប្រភព​ដើម​កំ​ណើត​​មក​ពី​ណា?

Image
តើ​​ខ្មែរ​​មាន​ប្រភព​ដើម​កំ​ណើត​​មក​ពី​ណា? ​ជា​​យូរ​យា​​ណាស់​​មក​​ហើយ​ អ្នក​​​សិក្សា​​ស្រាវ​ជ្រាវ​​ខ្មែរ​​បាន​​ខិត​ខំ​​​​​ស្រាយ​​​​ចម្ងល់​​អំពី​​​​បញ្ហា​​​កំណើត​​​ខ្មែរ​​។​ អ្នក​ស្រាវ​ជ្រាវ​​​បាន​​បញ្ចេញ​យោបល់​​ប្លែកៗ​​គ្នា​ ដែល​​​ជួន​​កាល​​​ផ្ទុយ​​​ស្រឡះ​​ពី​​គ្នា​​តែ​​ម្តង។​ ដូច្នេះ​​ តើ​​ខ្មែរ​​មាន​​ដើម​​កំណើត​​មក​ពី​​​ណា​និង​មាន​​វត្ត​​មាន ​នៅ​​ក្នុង​​ទឹក​ដី​​នេះ​​តាំង​ពី​​ពេល​​ណា​?​ យោង​តាម​ទស្សនា​វដ្តី​​អក្សរ​សាស្ត្រ​-​មនុស្ស​​សាស្ត្រ​ លេខ​​ត្រី​មាស​​​ទី​​​៤​ ឆ្នាំ​​​២០០១​ ចេញ​ផ្សាយ​​​ដោយ​​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​​​បាន​​បង្ហាញ​ទស្សនៈ​​ពីរ​​ប្លែក​​គ្នា​ ទាក់​ទង​នឹង​បញ្ហា​ប្រភព​​កំណើត​ខ្មែរ​គឺ​៖ ​ទស្សនៈ​ទី​​១៖​ ​ទទួល​​ថា​​ជាតិ​ខ្មែរ​​ជា​​ជាតិ​​ប្រវេសន៍​​ចេញ​ពី​​ប្រទេស​​ឥណ្ឌា​ ហើយ​​បាន​​លុក​លុយ​​ដណ្តើម​​យក​​ទឹក​ដី​​របស់​​ជន​ជាតិ​​ដើម​​មួយ​ គឺ​​ជន​ជាតិ​​ក្នុង​​អំបូរ​​ម៉ាឡាយូ​​ប៉ូ​លី​​ណេ​ស៊ី​​យ៉ែ​ន​​។​ ​ទស្សនៈ​​នេះ​​ត្រូវ​​បាន​​បង្កើត​​មុន​គេ​​​ដោយ​​លោក​ Henricke​ Kerne​។​ បន្ទាប់​​មក​​​ក៏​​មាន​​អ្នក​​ស្រាវ​ជ្រាវ​​ខ្លះ​​ទៀត​យល់​​​ដូច​​​លោក​ Adhenard​ Lecĺ...

វិធី​សាស្ត្រ​​បង្រៀន​​កុមារ​​ចាប់​​ពី​​​អាយុ​​៣​​ឆ្នាំ​​ដល់​​៩​​ឆ្នាំ​​

Image
វិធី​សាស្ត្រ​​បង្រៀន​​កុមារ​​ចាប់​​ពី​​​អាយុ​​៣​​ឆ្នាំ​​ដល់​​៩​​ឆ្នាំ​​ ​មនុស្ស​​ជា​​ច្រើន​​តែង​​គិត​​ថា​ ការ​​បង្រៀន​​កុមារ​​តូចៗ​​ជា​​ការ​​ងាយ​ស្រួល​ ប៉ុន្តែ​​នេះ​​ប្រហែល​ជា​​អ្នក​​ដែល​​គិត​ដូច្នោះ​​ មិន​​ដែល​​ធ្លាប់​​ឆ្លង​កាត់​​បង្រៀន​​ក្មេងៗទេ​។​ ចំពោះ​​អ្នក​​ដែល​​ធ្លាប់​​បង្រៀន​​ក្មេង​​តូចៗ​​ ជា​​ពិសេស​​លោក​គ្រូ​ អ្នក​គ្រូ​​ថ្នាក់​​ម​ត្តេ​យ្យ​ រមែង​​ ត្អូញ​ត្អែរ​​ពី​​បញ្ហា​​លំបាក​​រក​​វិធី​សាស្ត្រ​​បង្រៀន​​ក្មេងៗ​​។​ ខាង​ក្រោម​​នេះ​​ជា​​គន្លឹះ​​ខ្លះៗ​​​ដើម្បី​​ជួយ​​ឲ្យ​​ការ​​បង្រៀន​​កុមារ​​តូចៗ​​មាន​​ប្រសិទ្ធ​ភាព​៖ ១.​ បង្រៀន​​ឲ្យ​​ធ្វើ​​យាន​/​របស់​​លេង​៖​ ក្មេងៗ​​ចូល​​ចិត្ត​​ច្នៃ​​របស់​​លេង​​ដែល​​ផលិត​​ដោយ​​ស្នា​ដៃ​​គេ​​ផ្ទាល់​​ណាស់​។​​ ដូច្នេះ​ លោក​​អ្នក​​គួរ​​ផ្តោត​អារម្មណ៍​​លើ​​ចំណុច​​នេះ​​ឲ្យ​​មែន​ទែន​ ព្រោះ​​​​ក្មេងៗ​​នឹង​​សប្បាយ​ចិត្ត​​ខ្លាំង​ ពេល​​ត្រឡប់​​ទៅ​​ដល់​​ផ្ទះ​​វិញ​ ហើយ​​អួត​​​​បង្ហាញ​​​ប៉ា​ម៉ាក់​​របស់​​គេ​​នូវ​​អ្វី​​ដែល​​គេ​​បាន​​ផលិត​។​ ២.​ ចំពោះ​​ក្មេង​​អាយុ​​ចន្លោះ​​ពី​​៣​​ទៅ​​៦​ឆ្នាំ​៖​ លោក​​អ្នក​​គួរ​​យក​ចិត្ត​ទុក​ដាក់​​គិត​​ពី​​បញ្ហា​​...

ការ​ប្រៀប​ធៀប​អំពី​ការ​ប្រើ​ប្រាស់​សក​រាជ

Image
ការ​ប្រៀប​ធៀប​អំពី​ការ​ប្រើ​ប្រាស់​សក​រាជ នៅ​​ក្នុង​​សង្គម​​កម្ពុជា​​យើង​​​​សព្វ​​ថ្ងៃ​នេះ​ គេ​​ច្រើន​​ប្រើ​​ពុទ្ធ​សករាជ​ និង​​គ្រឹ​ស្ត​​សករាជ​។​ តែ​​នៅ​​ក្នុង​​ការ​​និយម​​ចាស់​​បុរាណ​ និង​​ប្រវត្តិ​សាស្ត្រ​ ឬ​​នៅ​​ក្នុង​​អក្សរ​​សិ​ល្បិ៍​ គេ​​ច្រើន​​ប្រើ​​ពុទ្ធ​សករាជ​ មហា​សករាជ​ និង​​ចុល្ល​សករាជ​។​ ចំណែក​​គ្រឹ​ស្ត​​សករាជ​ ទើប​តែ​​និយម​​ប្រើ​​នៅ​​ក្នុង​​សម័យ​​ក្រោយ​​នេះ​ គឺ​​ក្រោយ​​ពេល​​ដែល​​ពួក​​អាណា​និគម​និយម​​បារាំង​​មក​​កាន់​កាប់​​កម្ពុជា​​១៨៦៣​។​ ដូច្នេះ​​ហើយ​ តើ​​រវាង​​សករាជ​​ទាំង​​អស់​នេះ​កើត​ឡើង​​ពី​​ឆ្នាំ​​ណា​ ហើយ​​គេ​​ប្រើ​​ចាប់​ពី​​ពេល​​ណា​​មក​ ហេតុ​​អ្វី​​បាន​ជា​​គេ​​ប្រើ​​សករាជ​? ​គេហទំព័រ​ km.wikipedia.org​ បាន​​លើក​​ឡើង​​ថា​ «​សករាជ​»​​ មាន​​​ពាក្យ​​ស័​កៈ​ និង​រាជ​។​ ស័​កៈ​ មាន​​ន័យ​​ថា​ កាល​សម័យ​​ការ​​រាប់​​លំដាប់​​ឆ្នាំ​ ឯ​រាជ​ មាន​​ន័យ​​ថា​ ស្ដេច​ ឬ​​អច្ឆរិយ​បុគ្គល​។​ សករាជ​​មាន​​ន័យ​​ថា​ ការ​​រាប់​​ថ្ងៃ​ខែ​​ឆ្នាំ​ ឬ​​យក​​ត្រឹម​តែ​​ឆ្នាំ​​រៀង​​មក​​ពី​​ថ្ងៃ​​ឬ​​ខែ​ ឬ​​ឆ្នាំ​ ដែល​​បុគ្គល​​អស្ចារ្យ​ ឬ​​ហេតុ​​អស្ចារ្យ​​ណា​មួយ​​ដែល​​ជនា​នុជន​​បាន​​កត់​​...

៧​​ចំណុច​​បង្កើន​​ការ​​អាន​​របស់​​លោក​​អ្នក​​ឲ្យ​​លឿន​ ហើយ​​​យល់​​បាន​​ល្អ​

Image
៧​​ចំណុច​​បង្កើន​​ការ​​អាន​​របស់​​លោក​​អ្នក​​ឲ្យ​​លឿន​ ហើយ​​​យល់​​បាន​​ល្អ​ អំ​ណា​ន​​គឺ​ជា​​កូន​សោ​​ដ៏​​មាន​​អំណាច​ សម្រាប់​​ចាក់​​បើក​ទ្វារ​​ចូល​​ទៅ​​រក​​ពិភព​​នៃ​​ចំណេះ​​ដ៏​​ពិត​ប្រាកដ​​បាន​។​ មិន​​ថា​​អ្នក​រៀន​​ដល់​​កម្រិត​​ណា​ ឬ​​បាន​​សញ្ញា​​មក​ពី​​​ណា​​នោះ​​ទេ​​ បើ​​ខ្វះ​​ការ​​អាន​​នោះ​​ សញ្ញាបត្រ​​របស់​អ្នក​នឹង​​ក្លាយ​ជា​​ក្រដាស​​ឥត​​ការ​។​ នៅ​​ក្នុង​​អត្ថបទ​​មួយ​​ចេញ​ផ្សាយ​​ដោយ​​មជ្ឈ​មណ្ឌល​​ដើម្បី​​ភាព​​ជោគ​ជ័យ​​ក្នុង​​ការ​​សិក្សា​ (Center​ for​ Academic​ Success)​ នៃ​​សកល​​វិទ្យាល័យ​ The​ University​ of​ Alabama​ បាន​​បង្ហាញ​​ថា​ ​៨៥%​ នៃ​​និស្សិត​​មហា​វិទ្យាល័យ​ ទាម​ទារ​​ឲ្យ​​អាន​​ជា​​ដាច់​ខាត​។​ ក្នុង​​នោះ​​ដែរ​ អត្ថ​បទ​​នេះ​​ក៏​​បាន​​ផ្តល់ជា​​​​គន្លឹះ​​​៧​​ចំណុច ​​ដើម្បី​​​បង្កើន​​​ការ​​អាន​​ឲ្យ​​បាន​​លឿន​ និង​យល់​​​បាន​ល្អ​​ដូច​ខាងក្រោម​៖ ១.​ ពិចារណា​​លើ​​ទម្លាប់​​អាន​​របស់​​អ្នក​៖​ ការ​​ពិនិត្យ​​វាយ​តម្លៃ​​លើ​​ទម្លាប់​​នៃ​​ការ​​អាន​​របស់​​អ្នក​ គឺ​ជា​​រឿង​​ដ៏​​សំខាន់​ ដែល​​អ្នក​​គួរ​តែ​​ធ្វើ​ ដើម្បី​​ឲ្យ​​ដឹង​​ថា​​តើ​​អ្នក​មាន​​ទម្លាប់​​ណា​​មិន​ល្អ​​ត្រូ...