តើលោកអ្នកគួរធ្វើបែបណាដើម្បីទទួលបានអាហារូបករណ៍ក្នុងការសិក្សា?
តើលោកអ្នកគួរធ្វើបែបណាដើម្បីទទួលបានអាហារូបករណ៍ក្នុងការសិក្សា?
សិស្ស និស្សិតជាច្រើនតែងតែចង់បានអាហារូបករណ៍ក្នុងការសិក្សា ឬការសិក្សាដោយឥតបង់ថ្លៃនៅគ្រឹះស្ថានឧត្តមសិក្សា។ ចំពោះអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សានៅមហាវិទ្យាល័យមិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ការសិក្សាចោលឡើយ ផ្ទុយទៅវិញអ្នកគួរតែរិះរកមធ្យោបាយល្អណាមួយដើម្បីទទួលយកការសិក្សាកម្រិតជំនាញវិជ្ជាជីវៈឲ្យខាងតែបាន។ ក្នុងន័យនេះ គឺលោកអ្នកគួរតែរៀបចំលក្ខណៈសម្បត្តិ និងស្វះស្វែងរកប្រភពអាហារូបករណ៍ដើម្បីបន្តការសិក្សាប្រកបដោយការតាំងចិត្ត និងព្យាយាមម៉ឺងម៉ាត់ក្នុងការពុះពារដើរទៅមុខ និងមានភាពឆ្លាតវៃ។
លោក ម៉ាក កាន់ត្រូវិត (Mark Kantrowitz) ជាអ្នកនិពន្ធដ៏ល្បីល្បាញរបស់គេហទំព័រ Fastweb.com និងគេហទំព័រ FindAid.org បានផ្តល់នូវដំបូន្មានប្រកបដោយយុទ្ធសាស្ត្រជោគជ័យក្នុងការទទួលបានអាហារូបករណ៍សិក្សា ជាពិសេសគឺអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សានៅមហាវិទ្យាល័យ ឬចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេស គួរតែត្រៀមលក្ខណៈសម្បត្តិដូចខាងក្រោម៖
៣. មិនត្រូវជិនណាយព្រោះតែបរាជ័យ៖ បរាជ័យគ្មានអ្វីគួរឲ្យខ្លាចសោះ ប៉ុន្តែសូមកុំឲ្យបរាជ័យកើតមានដដែលៗ ព្រោះតែការមិនកែប្រែចំណុចខ្វះខាត។ មានមនុស្សជាច្រើនបានបាក់ទឹកចិត្ត ហើយបោះបង់ចោលគោលបំណងដោយសារតែភាពបរាជ័យ។ អ្នកត្រូវចាំថា គ្មាននរណាម្នាក់ក្នុងលោកនេះកើតមកហើយមិនធ្លាប់បរាជ័យនោះទេ។ ប្រសិនបើពាក្យស្នើសុំអាហារូបករណ៍របស់អ្នកត្រូវបានគេមិនអើពើមួយលើកជាពីរលើក អ្នកគួរតែដឹងថាមកពីលោកអ្នកមិនទាន់រៀបចំវាបានល្អ ពោលគឺគ្មានគុណសម្បត្តិគ្រប់គ្រាន់ ឬសំណាងរបស់អ្នកមិនទាន់មកដល់។ ដូច្នេះ អ្នកគួរតែធ្វើវាបន្តទៀត ដោយយកចិត្តទុកដាក់កែលម្អឲ្យបានច្រើនជាអតិបរមា។ អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើអ្នកជាមនុស្សចូលចិត្តការព្យាយាម ហើយទទួលយកការរិះគន់កែលម្អពីអ្នកដទៃ និងអភិវឌ្ឍខ្លួនឯង។ អ្នកគួរគិតថា ពាក្យស្នើសុំដែលលោកអ្នកធ្លាប់ធ្វើហើយ វានឹងមិនពិបាកច្រើនក្នុងការធ្វើឡើងវិញនោះទេ ប៉ុន្តែវាទាមទារឲ្យមានការរៀបចំកែលម្អអភិវឌ្ឍតិចតួចប៉ុណ្ណោះដើម្បីដាក់ស្នើសារជាថ្មី។
៤. មិនត្រូវយឺតយ៉ាវក្នុងការបញ្ជូនបែបបទ៖ ក្នុងដំណាក់កាលចុងក្រោយនេះ គឺសំខាន់បំផុតក្នុងចំណុចទាំងបីខាងលើ។ បើទោះបីជាអ្នកពូកែរៀបចំសំណុំបែបបទនៃពាក្យស្នើសុំអាហារូបករណ៍របស់អ្នកបានល្អឥតខ្ចោះយ៉ាងណាក៏ដោយ តែលោកអ្នកបែរជាបញ្ជូនវាទៅស្ថាប័នដែលអ្នកត្រូវផ្ញើទៅនោះយឺតយ៉ាវ ឬផុតកំណត់កាលបរិច្ឆេទនោះ គឺលោកអ្នកចៀសមិនផុតពីបរាជ័យឡើយ។ ពាក្យស្នើសុំអាហារូបករណ៍ដែលជោគជ័យច្រើនបំផុត គឺត្រូវបានបញ្ជូនទៅស្ថាប័នទទួលមុនគេ ព្រោះថាគណៈកម្មការទទួលវាយតម្លៃខាងផ្នែកនេះនឹងចាប់អារម្មណ៍ខ្ពស់ជាងគេចំពោះអ្នកដែលបានផ្ញើពាក្យស្នើសុំទៅមុនគេ។ ត្រូវចាំថា លោកអ្នកគឺជាបេក្ខជនដែលត្រូវប្រកួតប្រជែងសមត្ថភាពជាមួយបេក្ខជនដទៃទៀត ដូច្នេះអ្នកត្រូវតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់ជាងគេ ទើបភាគរយនៃជ័យជម្នះត្រូវបានមកអ្នក៕ (ប្រភព៖ www.fastweb.com)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment