អាថ៌កំបាំងនៃគ្រួសារមានសុភមង្គល
ទំនាក់ទំនងល្អក្នុងគ្រួសារដើរតួនាទីយ៉ាងសំខាន់មួយក្នុងការបង្កើត
និងគាំទ្រដល់ការរស់នៅរបស់គ្រួសារនីមួយៗដែលនេះជាមូលដ្ឋាននៃសុភមង្គល។
ការពង្រឹងទំនាក់ទំនងគ្រួសារ ការជឿជាក់
និងការគោរពគ្នា អាចជួយឲ្យគ្រួសារជៀសផុតពី
បញ្ហាផ្សេង។
ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗក្នុងការជួយពង្រឹងដល់ទំនាក់ទំនងក្នុងគ្រួសារឲ្យបានល្អប្រសើរគឺ៖

១.រៀនស្តាប់៖
ការស្តាប់គឺជារឿងដ៏សំខាន់ដែលអាចជួយឲ្យអ្នកយល់បានច្បាស់ពីអ្វីដែលមនុស្សជាទីស្រលាញ់របស់អ្នកនិយាយ។
ចូរឈប់ធ្វើការបន្តិចដើម្បីស្តាប់អ្វីដែលគួរស្តាប់។
ចូរបិទទូរទស្សន៍ វិទ្យុ ឬឈប់មើលសៀវភៅ
ហើយងាកមកស្តាប់ការនិយាយរបស់កូន ឬប្រពន្ធ
និងព្យាយាមយល់ដឹងអំពីអារម្មណ៍ពួកគេផង។

២.គិតមុននិយាយ៖
ទំនាក់ទំនងក្នុងគ្រួសារកើតមានតាមរយៈការផ្លាស់ប្តូរពាក្យសម្តីគ្នា។
វាគឺជារឿងសំខាន់ដែលត្រូវគិតមុននិយាយ
ពោលគឺត្រូវគិតដោយប្រុងប្រយ័ត្ន។ បើសិនអ្នកខឹង
មិនសប្បាយចិត្ត ឬត្រូវការបញ្ចេញកំហឹងនោះ
ចូរប្រាកដថាអ្នកនឹងមិនបង្កើតជម្លោះជាមួយសមាជិកក្នុងគ្រួសារដោយសម្តីខ្លាំងៗទេ។
ចូរបង្ហាញអារម្មណ៍របស់អ្នកតាមរយៈការនិយាយពីអ្វីដែលអ្នកយល់ឃើញប្រាប់នរណាម្នាក់
ដែលនេះនឹងជួយបន្ថយស្ថានភាពពិបាកបានខ្លះៗ។

៣.ចាប់អារម្មណ៍៖ ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់
យើងគ្រាន់តែចាប់អារម្មណ៍លើអ្វីដែលយើងគួរតែនិយាយប៉ុណ្ណោះ
ប៉ុន្តែគួរតែចៀសវាងរឿងនេះ។
ឪពុកម្តាយដែលចាប់អារម្មណ៍លើអ្វីដែលកូន
ឬគ្រួសារខ្លួននិយាយអាចធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសារកាន់តែសប្បាយចិត្តជាងមុន។
ការយកចិត្តទុកដាក់លើមនុស្សដែលអ្នកស្រលាញ់រយៈពេលខ្លី
តែវាល្អជាងចំនាយពេលច្រើននៅជាមួយពួកគេដោយបែកអារម្មណ៍។

៤.ចេះលើកដាក់សម្លេង៖
រាល់ពេលនិយាយស្តីម្តងៗជាមួយគ្រួសារ
អ្នកគួរតែជៀសឲ្យផុតពីសម្លេងទ្រគោះបោះបោក
ឬពាក្យសម្តីដែលមិនល្អ។ ការប្រើពាក្យសម្តីផ្អែមល្ហែម
និងសមរម្យតែងធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ល្អ
និងមានកម្លាំងចិត្តទៀតផង។
៥.ផ្តល់ទមនុកចិត្ត៖
ភាពជឿជាក់គឺជាធាតុផ្សំដ៏សំខាន់ចំពោះទំនាក់ទំនងគ្រប់យ៉ាង
ហើយវាក៏ដើរតួនាទីសំខាន់ផងដែរចំពោះទំនាក់ទំនងក្នុងគ្រួសារ។
ចូរជឿជាក់លើសមាជិកគ្រួសាររបស់អ្នក
និងឲ្យពួកគេជឿជាក់លើអ្នកវិញដោយការគោរពពាក្យសន្យា
និងសម្តែងភាពស្មោះត្រង់។ ចូរប្តេជ្ញាចិត្ត
និងធ្វើពលីកម្មគ្រប់យ៉ាងដើម្បីសុភមង្គលក្នុងគ្រួសាររបស់អ្នក៕ (ប្រភព៖
Thmeythmey)
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment