គួរធ្វើយ៉ាងណាដើម្បីថែរក្សាការពារខឿនវប្បធម៌ជាតិឲ្យបានគង់វង្ស
គួរធ្វើយ៉ាងណាដើម្បីថែរក្សាការពារខឿនវប្បធម៌ជាតិឲ្យបានគង់វង្ស
វប្បធម៌ គឺជាសញ្ញាណបញ្ជាក់ពីជាតិសាសន៍នីមួយៗ។ ជាតិសាសន៍មួយដែលគេអាចស្គាល់បាន គឺត្រូវអាស្រ័យលើអត្តសញ្ញាណវប្បធម៌នៃជាតិសាសន៍នោះ។ ដូច្នេះហើយ ទើបប្រទេសនីមួយៗនៅលើសកលលោក តែងតែខំរក្សាការពារ និងអភិវឌ្ឍនូវវប្បធម៌របស់ខ្លួនឲ្យរុងរឿង ដើម្បីអួតបង្ហាញអត្តសញ្ញាណរបស់ខ្លួនឲ្យជាតិសាសន៍ដទៃទៀតស្គាល់។ ចុះយើងគួរធ្វើបែបណាដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ឲ្យគង់វង្ស?៣.បណ្តាញ និងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវមានការប្រុងប្រយ័ត្នត្រួតពិនិត្យឲ្យច្បាស់លាស់ ពោលគឺមិនត្រូវទទួលយកដោយមិនបានពិចារណា ឬការត្រួតពិនិត្យពីផលប៉ះពាល់ដល់វប្បធម៌ជាតិរបស់ខ្លួននោះឡើយ។ ក្នុងន័យនេះ គេគួរបង្កើតច្បាប់មួយឡែកសម្រាប់គ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយទាំងអស់ ដោយកំណត់ឲ្យផ្សព្វផ្សាយនូវអ្វីដែលទាក់ទងទៅនឹងការអប់រំអំពីវប្បធម៌ជាតិ ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ក្នុងប្រទេស ការសិក្សាស្រាវជ្រាវថ្មីៗ សេដ្ឋកិច្ច កសិកម្ម និងគំនិតបង្កើតថ្មីជាដើម៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment