៧ចំណុចបង្កើនការអានរបស់លោកអ្នកឲ្យលឿន ហើយយល់បានល្អ
៧ចំណុចបង្កើនការអានរបស់លោកអ្នកឲ្យលឿន ហើយយល់បានល្អ
អំណានគឺជាកូនសោដ៏មានអំណាច សម្រាប់ចាក់បើកទ្វារចូលទៅរកពិភពនៃចំណេះដ៏ពិតប្រាកដបាន។ មិនថាអ្នករៀនដល់កម្រិតណា ឬបានសញ្ញាមកពីណានោះទេ បើខ្វះការអាននោះសញ្ញាបត្ររបស់អ្នកនឹងក្លាយជាក្រដាសឥតការ។ នៅក្នុងអត្ថបទមួយចេញផ្សាយដោយមជ្ឈមណ្ឌលដើម្បីភាពជោគជ័យក្នុងការសិក្សា (Center for Academic Success) នៃសកលវិទ្យាល័យ The University of Alabama បានបង្ហាញថា ៨៥% នៃនិស្សិតមហាវិទ្យាល័យ ទាមទារឲ្យអានជាដាច់ខាត។ ក្នុងនោះដែរ អត្ថបទនេះក៏បានផ្តល់ជាគន្លឹះ៧ចំណុច ដើម្បីបង្កើនការអានឲ្យបានលឿន និងយល់បានល្អដូចខាងក្រោម៖
៦. បង្កើនល្បឿនអាន៖ ដើម្បីឲ្យការអានរបស់អ្នកបានលឿន និងយល់ខ្លឹមសារ អ្នកត្រូវអនុវត្តអានយ៉ាងហោចណាស់ឲ្យបានពី១៥ ទៅ៣០នាទី ក្នុង១ថ្ងៃ ដោយត្រូវពិនិត្យមើលខ្លួនឯងថាតើអ្នកអានបានប៉ុន្មានពាក្យក្នុង១នាទី។ បន្ទាប់មក អ្នកត្រូវពិនិត្យមើលថាតើអ្នកយល់ខ្លឹមសារក្នុងអត្ថបទដែលអាននោះរឺអត់។ អ្នកត្រូវធ្វើដូច្នេះដដែលៗជារៀងរាល់ថ្ងៃ ដើម្បីបង្កើនល្បឿនអាន និងការយល់ខ្លឹមសារឲ្យមានប្រសិទ្ធភាព។
៧. ស្វែងរកជំនួយប្រឹក្សាពីគន្លឹះអាន៖ បើអ្នកបានអនុវត្តតាមវិធីខាងលើហើយ នៅឡើយមិនសូវទទួលបានផលល្អ អ្នកគួរស្វែងរកគន្លឹះណែនាំពីវិធីអានពីប្រភពផ្សេងៗ ឬគួរប្រឹក្សាសុំយោបល់ពីអ្នកណាដែលពូកែក្នុងផ្នែកនេះ៕ (ប្រភព៖ www.ctl.ua.edu)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment