Posts

មាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ

Image
ស្តាយអនុស្សាវរីយ៍ក្នុងមាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ ខ្ញុំជាកូនកសិករ ខ្ញុំរស់ធ្លាប់រស់នៅ ហូបចុក ស្លៀកពាក់ និងឆ្លងកាត់​របត់​ជីវិតហូរហែ​ច្រើនមិនខុសពីជីវិតអ្នកស្រែផ្សេងៗទៀតឡើយ។​​ អ្វីដែលខ្ញុំតែងតែចងចាំ និងស្គាល់ច្បាស់ក្នុងខួរក្បាល និងកែវភ្នែក​របស់ខ្ញុំពីទិដ្ខភាពស្រុកស្រែជាងគេនោះគឺ «ដើមត្នោត»។ ខ្ញុំធ្លាប់​ហូប​​កំពីងត្នោតទុំ គ្រាប់ត្នោតទុំដុត គ្រាប់ត្នោតខ្ចី ទឹកត្នោតផ្អែម ស្ករ​ត្នោត នៅក្នុងផ្ទះដែលប្រើជញ្ជាំងស្លឹកត្នោត និងជាពិសេសគឺលេង​រទេះកង់ត្នោត (កង់រទេះក្មេងលេងប្រើសំបកផ្លែត្នោត ដែ លម្តាយខ្ញុំ​ចិតស្លកកូរ)​។​ រឹតតែពិសេសជាងនេះទៀតគឺ ម្លប់ត្នោត ដែលខ្ញុំធ្លាប់​ជ្រក​ពេលទៅស្រែ និងឃ្វាលគោ។ អនុស្សាវរីយ៍ជាមួយត្នោតខ្មែរ​ទាំងអស់នេះ សម្រាប់ខ្ញុំមានន័យមិនអាចបំភ្លេចបានឡើយ ហើយ​តែងតែចង់ឃើញដើមត្នោតខ្មែរស្ថិតនៅលើទឹកដីនៃមាតុភូមិមួួយ​នេះជារៀងរហូតទៅ។   ប៉ុន្តែអ្វីៗមិនដូចការគិតរបស់មនុស្សទេ ហើយការចង់បានរបស់​មនុស្ស​​ម្នាក់ក៏មិនដូចមនុស្សម្នាក់ទៀតដែរ នេះអាចមកពីសេចក្តី​ត្រូវ​ការ ​មហិច្ឆតា និងភាពអាត្មានិយមជ្រុលរបស់មនុស្ស។ ដើម​ត្នោតខ្មែរ ដែលធ្លាប់តែឈរបង្អួតរាងបង្ហាញសោភណភាពប្រកប​ដោយ​ភាព​អង់អាច រម...

និទានអប់រំអំពីជីវិត និងការសិក្សា

Image
រំលឹកមេរៀនជីវិត និងការសិក្សា៖ ព្រះសង្ឃ និងឆ័ត្រ ប្រវត្តិសាស្រ្តខ្មែរជាងហូរហែតាំងពីដើមរៀងមក ព្រះសង្ឃខ្មែរតែង​តែនិយមប្រើឆ័ត្រពេលនិមន្តទៅណាមកណាម្តងៗ។ ឆ័ត្រមាន​ប្រយោជន៍​ ដូចជា ប្រើវាដើម្បីការពារកម្តៅថ្ងៃ និង​ទទួររងទឹក​ភ្លៀង​ជា​ដើម។​ កាលពីសម័យអាណានិគមបារាំងលើខ្មែរ វីរៈ​ព្រះសង្ឃ​ខ្មែរ​​ដែលស្រឡាញ់ការពារទំនៀមទម្លាប់ វប្បធម៌​ ប្រពៃណី អក្សរ​សាស្រ្ត ភាសា និងសិទ្ធសេរីភាព បានប្រើឆ័ត្រជាឧបករណ៍​តស៊ូ​ប្រឆាំងនឹងពួកអាណានិគមបារាំងទាំងនោះ (សង្រ្គាមឆ័ត្រ)។ ដរាបរៀងមកដល់បច្ចុប្បន្ននេះ ព្រះសង្ឃខ្មែរក៏នៅតែ​និយម​ប្រើ​ឆ័ត្រ​​​ដដែល។ រំលឹកដល់ចំណុចនេះ ខ្ញុំនៅចាំអតីតកាលដ៏ជូរចត់​របស់ខ្ញុំ។ កាលណោះឆ្នាំ​១៩៩៩ ខ្ញុំនៅជាបព្វជិត (អ្នកបួស) សិក្សា​នៅសាលាពុទ្ធិកបឋមសិក្សា (សាលាភាសាបាលី) ​នៅវត្តអង្គរ​បាជ័យ​ក្រៅ ក្នុងស្រុកកំពង់​សៀុម ខេត្តកំពង់ចាម។ ក្រៅពី​សិក្សា​ពេញម៉ោងនៅសាលាបាលីនេះ ខ្ញុំឆ្លៀតពេលដើរទៅរៀនភាសា​អង់គ្លេសនៅទីរួមខេត្ត ដែលមានចម្ងាយប្រហែល២គម ដោយ​​ថ្មើជើង (ទៅមក៤គម) ជារៀងល្ងាច។ ខ្ញុំបានស្នាក់នៅវត្តនេះ​ និង​បន្ត​ការសិក្សា​រហូតចប់ថ្នាក់ទី១២ (បាក់ឌុបសាលាភាសាបាលី)​ នៅ​ពុទ្ធិកវិទ្យា​ល័យ​សម្តេចជួនណាត (វត្តបឹ...

និទានអប់រំ

Image
រឿងនិទាន៖ កំណាញ់ សេចក្តីកំណាញ់ គឺជាសភាវៈអាក្រក់ផ្លូវចិត្ត​ ដែលជាប់ជំពាក់ក្នុងវត្ថុ ឬរបស់អ្វីម្យ៉ាង ហើយមិនអាចលះបង់បាន ឬមិនសូម្បីចែក​រំលែក​​ដល់អ្នកដទៃ។ កំណាញ់ មានច្រើនសណ្ឋាន ដូចជា កំណាញ់ស្នាម​ញញឹម កំណាញ់ភាសានិយាយស្តីល្អ កំណាញ់ក្នុងការសន្ទនា និង​កំណាញ់ក្នុងការឲ្យវត្ថុជាដើម។ កាលពីព្រេងនាយ មានគ្រួសារមួយមានគ្នា៣នាក់ (ប្តី ប្រពន្ធ និង​កូន​ប្រុស)។ ជារៀងរាល់ព្រឹក តែងតែមានសមណៈមួយអង្គ (អ្នក​បួសក្នុងពុទ្ធសាសនា) និមន្តបិណ្ឌបាតនៅផ្លូវមុខផ្ទះ ហើយតែងតែ​ឈប់នៅមុខផ្ទះ។ ប្តី-ប្រពន្ធនេះតែងតែធ្វើមិនដឹងមិនអើពើ​ឡើយ។ នៅព្រឹក១នោះ ស្រី្តជាប្រពន្ធដោយធុញទ្រាន់នឹងព្រះសង្ឃអង្គហ្នឹង​ពេក ក៏និយាយទៅកាន់លោកថា «ណែ លោកម៉េចមកឈរសុំនៅ​តែ​មុខផ្ទះខ្ញុំអ៊ីចឹង យើងគ្មានអីឲ្យទេទៅចេញទៅ!»។ នៅពេលនោះ​ព្រះថេរៈអង្គនោះក៏ញញឹម ហើយឆ្លើយតបវិញថា «មិនអីទេញោម អរគុណណាស់ អាត្មាបានទទួលពីញោមហើយ»។ ស្រ្តីម្នាក់នេះ​ក៏នឹកឆ្ងល់​ក្នុងចិត្តលាយឡំនឹងចិត្តខឹងថាលោកអង្គនេះពោល​ពាក្យ​​ដៀម​ដាម ក៏និយាយទៅវិញថា «ចុម លោកឯងនិយាយថាម៉េច​ហ្នឹង? ខ្ញុំ​គ្មានអីឲ្យផងម៉េចក៏លោកថា​បាន​ទទួលអ៊ីចឹង?»។ លោក​ក៏​ឆ្លើយ​តបថា «អាតា្មបានទទួលការសន្ទនា ពាក្យឆ្លើ...

​រដ្ឋមន្ត្រី​អប់រំ លើកឡើង​នូវ​បញ្ហា ៧​យ៉ាង ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា

Image
​រដ្ឋមន្ត្រី​អប់រំ លើកឡើង​នូវ​បញ្ហា ៧​យ៉ាង ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា   លោក ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម ៧​យ៉ាង ដែល​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ។ បញ្ហា​ទាំង​នោះ​មាន៖ ១- ធនធាន​មនុស្ស​ខុស​ជំនាញ​ពី​តម្រូវការ​ទីផ្សារ ២- គុណភាព​អប់រំ​នៅ​មាន​កម្រិត​ទាប ៣- ការ​អនុវត្ត​កម្មវិធី​សិក្សា​ស្ថិត​ក្រោម​ស្ដង់ដារ ៤- គុណភាព​របស់​គ្រូ​បង្រៀន​នៅ​មាន​កម្រិត ៥- ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​នៅ​ខ្វះខាត ៦- កង្វះ​ការ​ប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា​ព័ត៌មាន និង​មន្ទីរ​ពិសោធន៍​ក្នុង​ការ​បង្រៀន ៧- ទំនាក់ទំនង​រវាង​គោល​នយោបាយ ការ​បណ្ដុះបណ្ដាល​គ្រូ សាលារៀន និង​ថ្នាក់រៀន ស្ថិតនៅ​ក្នុង​សតវត្សរ៍​ទី២០ នៅ​ឡើយ។ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ​យុវជន និង​កីឡា ឆ្នាំសិក្សា២០១៦-២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៧-២០១៨ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨។ លោក ហង់ ជួន ណារ៉ុន បាន​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ធនធាន​មនុស្ស​ខុស​ជំនាញ និង​ការ​ធ្វើ​ពិពិធកម្ម​នៃ​កំណើន​ឧស្សាហកម្ម ក្រសួង​បាន​...

There is no such thing as starting over

Image
There is no such thing as starting over. Published on Published on February 20, 2018 (Author: Leza Parker) When you start on the journey of building something, there is no such thing as "back to square 1" . It's not possible to go back to the start and re-start the journey differently entirely. Entrepreneurship is a continuous journey. Sometimes, yes, it takes you in circles or through dark alleys and often, to dead ends - when that happens, you get back to the main road and pick another turn. A few months ago, someone contacted me sharing his struggles in building a business. He seemed to be running the company for at least 14 years, and doing well at some point so I asked him, what seem to be halting him from succeeding now. "My partner left." And my reply as "So?". At some point in the beginning, the partner seemed to render expertise to the...

តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ?

Image
តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ? មនុស្សជាច្រើនបានស្គាល់សាសនាឥស្លាម​ ប៉ុន្តែ​ក៏​មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ដែល​​បាន​យល់​ដឹង​អំពី​ខ្លឹម​សារ​អប់រំ​ ជា​មូលដ្ឋាន​នៃ​សាសនា​នេះ។ តើ​​​សាសនា​​​មួយ​​​នេះ​​មាន​​ទស្សនៈ​​​អប់រំ​​​ដល់​​​សាសនិក​​អ្វី​​ខ្លះ​? ​ឥ​ស្លា​ម​​សាសនា​​កើត​ឡើង​​ដោយ​​បុគ្គល​​ម្នាក់​​ឈ្មោះ​ មហាម៉ាត់​ (​Mohamad ៥៧១-៦៣២​ គ​.​ស​)​​ ជា​​កូន​​កំព្រា​​​ ដែល​​ឪពុក​​​ម្ដាយ​​​បាន​​​ស្លាប់​ចោល​​តាំង​ពី​​គាត់​​នៅ​​ជា​​ទារក​តូច​​នៅ​ឡើយ​។​ មហា​ម៉ាត់​ បាន​​ចំណាយ​ពេល​​៥០​​ឆ្នាំ​​ ដើម្បី​​សូត្រ​ធម៌​​ភាវនា​ ដោយ​​គាត់​​យល់​​ថា​​មាន​​ព្រះ​អា​ឡា​ (Allah) ជា​​​អ្នក​​​និយាយ​​មក​​រក​​គាត់​។​ ក្រោយ​​ពេល​​មហា​ម៉ាត់​​ស្លាប់​​ទៅ​​គេ​​បាន​​ប្រមូល​​គម្ពី​រ​បស់​​​គាត់ មក​ចង​ក្រង​​ជា​​សៀវភៅ​​មួយ​​ឈ្មោះ​​ថា​ គម្ពីរ​​កូ​រ៉ា​ន់​ (Koran)​ ដែល​​គេ​​ចែក​​​ជា​​​១១៤​​ជំពូក​ និង​​​៦២៣៦​ មាត្រា​ ដែល​ទាំង​អស់​​នេះ​​ត្រូវ​បាន​​គេ​​ដាក់​​បញ្ចូល​​នៅ​​ក្នុង​​អត្ថបទ​​អំ​ណា​ន​​សម្រាប់​​​ឲ្យ​​ជន​ជាតិ​​អា​រ៉ាប់​​សូត្រ​​ទន្ទេញ​​ចាំ​​មាត់​​ប្រាំ​​ដង​​ក្នុង​​មួយ​​ថ...

តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​

Image
តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​ ​ ​ព្រះសង្ឃ​កាល​បាន​​ចូល​​កាន់​​ព្រះ​វស្សា​ និង​​គង់នៅ​​ចាំ​​វស្សា​​គ្រប់​​ត្រីមាស​​(​៣​ខែ​)​ហើយ​ តែង​តែ​​ធ្វើ​​កិច្ច​​ចេញ​​​​វស្សា​​ទៅ​​តាម​​ ពុទ្ធានុញ្ញាត​ ដែល​​ហៅ​​ថា​ “​បវារណា​”​។​ ពិធី​​ចេញ​​ព្រះ​​វស្សា​ ត្រូវ​​បាន​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ភាគ​ច្រើន​​បាន​ដឹង​ តែ​​មិន​​មាន​​ច្រើន​​ទេ​​ដែល​​យល់​​ស៊ី​ជម្រៅ​​នោះ​។​ តើ​​ពិធី​​នេះ​​មាន​​របៀប​​ធ្វើ​​ដូច​​ម្តេច​?​ ហើយ​​មាន​​អត្ថន័យ​​យ៉ាង​ណា​?​ ការ​​បវារណា​​ចេញ​​​វស្សា​​មាន​​៣​​របៀប​​ទៅ​​តាម​​វត្ត​​នីមួយៗ​ ដែល​​មាន​​​ភិក្ខុ​​សង្ឃ​​​តិច​ ឬ​​ច្រើន​​ដូច​ខាង​ក្រោម​៖ ​ ​១.​បវារណា​​ជា​​សង្ឃ​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​ចាប់​ពី​​៥​​អង្គ​​ឡើង​​ទៅ​ ​ ​២.​បវារណា​​ជា​គណៈ​​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​៥​​អង្គ​​ គឺ​​ភិក្ខុ​សង្ឃ​​ត្រឹម​តែ​​៤-២​​អង្គ​ ​ ​៣.​បវារណា​​ជា​​អធិដ្ឋាន​ ការ​​បវារណា​​បែប​​នេះ​ តម្រូវ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​២​​អង្គ​​ គឺ​​មាន​...