​រដ្ឋមន្ត្រី​អប់រំ លើកឡើង​នូវ​បញ្ហា ៧​យ៉ាង ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា

​រដ្ឋមន្ត្រី​អប់រំ លើកឡើង​នូវ​បញ្ហា ៧​យ៉ាង ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា 
លោក ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម ៧​យ៉ាង ដែល​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ។ បញ្ហា​ទាំង​នោះ​មាន៖
១- ធនធាន​មនុស្ស​ខុស​ជំនាញ​ពី​តម្រូវការ​ទីផ្សារ
២- គុណភាព​អប់រំ​នៅ​មាន​កម្រិត​ទាប
៣- ការ​អនុវត្ត​កម្មវិធី​សិក្សា​ស្ថិត​ក្រោម​ស្ដង់ដារ
៤- គុណភាព​របស់​គ្រូ​បង្រៀន​នៅ​មាន​កម្រិត
៥- ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​នៅ​ខ្វះខាត
៦- កង្វះ​ការ​ប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា​ព័ត៌មាន និង​មន្ទីរ​ពិសោធន៍​ក្នុង​ការ​បង្រៀន
៧- ទំនាក់ទំនង​រវាង​គោល​នយោបាយ ការ​បណ្ដុះបណ្ដាល​គ្រូ សាលារៀន និង​ថ្នាក់រៀន ស្ថិតនៅ​ក្នុង​សតវត្សរ៍​ទី២០ នៅ​ឡើយ។
ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ​យុវជន និង​កីឡា ឆ្នាំសិក្សា២០១៦-២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៧-២០១៨ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨។
លោក ហង់ ជួន ណារ៉ុន បាន​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ធនធាន​មនុស្ស​ខុស​ជំនាញ និង​ការ​ធ្វើ​ពិពិធកម្ម​នៃ​កំណើន​ឧស្សាហកម្ម ក្រសួង​បាន​ចាប់ផ្ដើម​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ដើម្បី​ផ្ដល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​មូលដ្ឋាន​គ្រឹះ​ជំនាញ​ដល់​យុវវ័យ ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​យក​នា​ពេល​អនាគត ដោយ​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ចំណេះដឹង ជំនាញ​ទន់ និង​បំណិត​ជីវិត។
ចំពោះ​គុណភាព​អប់រំ ក្រសួង​បាន​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​ពិនិត្យ​កែ​សម្រួល​សៀវភៅ ស្រប​ទៅ​នឹង​កម្មវិធី​សិក្សា​ថ្មី ដោយ​បាន​ផ្ដល់​សម្ភារៈ​បច្ចេកទេស និង​ពង្រឹង​ការងារ​អធិការ​កិច្ច​នៅ​តាម​គ្រឹះស្ថាន​សិក្សា។
លោក ហង់ ជួនណារ៉ុន បាន​ពន្យល់​ថា គុណភាព​របស់​គ្រូបង្រៀន​នៅ​មាន​កម្រិត ដោយសារ​តែ គ្រូបង្រៀន​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ មាន​ប្រហែល ៤០% ប៉ុណ្ណោះ ដែល​មាន​សញ្ញាបត្រ​យ៉ាង​ទាប​ត្រឹម​បរិញ្ញាបត្រ និង​គ្រូ​នៅ​កម្រិត​មធ្យម​សិក្សា​បឋមភូមិ មាន​សញ្ញាបត្រ​យ៉ាងហោចណាស់ ត្រឹម​មធ្យម​សិក្សា​ទុតិយភូមិ។ ដូចនេះ ការ​លើក​កម្ពស់​គុណភាព​គ្រូបង្រៀន​ឲ្យ​ស្រប​តាម​គោល​នយោបាយ គឺ​លើក​កម្ពស់​គ្រូបង្រៀន​កម្រិត​បឋម​សិក្សា៕

ប្រភព៖ kleykley.sabay.com.kh

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

បុរស​១០​​ប្រភេទ​​ដែល​​នារី​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​