និទានអប់រំអំពីជីវិត និងការសិក្សា
រំលឹកមេរៀនជីវិត និងការសិក្សា៖ ព្រះសង្ឃ និងឆ័ត្រ
ប្រវត្តិសាស្រ្តខ្មែរជាងហូរហែតាំងពីដើមរៀងមក ព្រះសង្ឃខ្មែរតែងតែនិយមប្រើឆ័ត្រពេលនិមន្តទៅណាមកណាម្តងៗ។ ឆ័ត្រមានប្រយោជន៍ ដូចជា ប្រើវាដើម្បីការពារកម្តៅថ្ងៃ និងទទួររងទឹកភ្លៀងជាដើម។ កាលពីសម័យអាណានិគមបារាំងលើខ្មែរ វីរៈព្រះសង្ឃខ្មែរដែលស្រឡាញ់ការពារទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី អក្សរសាស្រ្ត ភាសា និងសិទ្ធសេរីភាព បានប្រើឆ័ត្រជាឧបករណ៍តស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងទាំងនោះ (សង្រ្គាមឆ័ត្រ)។
ដរាបរៀងមកដល់បច្ចុប្បន្ននេះ ព្រះសង្ឃខ្មែរក៏នៅតែនិយមប្រើឆ័ត្រដដែល។ រំលឹកដល់ចំណុចនេះ ខ្ញុំនៅចាំអតីតកាលដ៏ជូរចត់របស់ខ្ញុំ។ កាលណោះឆ្នាំ១៩៩៩ ខ្ញុំនៅជាបព្វជិត (អ្នកបួស) សិក្សានៅសាលាពុទ្ធិកបឋមសិក្សា (សាលាភាសាបាលី) នៅវត្តអង្គរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀុម ខេត្តកំពង់ចាម។ ក្រៅពីសិក្សាពេញម៉ោងនៅសាលាបាលីនេះ ខ្ញុំឆ្លៀតពេលដើរទៅរៀនភាសាអង់គ្លេសនៅទីរួមខេត្ត ដែលមានចម្ងាយប្រហែល២គម ដោយថ្មើជើង (ទៅមក៤គម) ជារៀងល្ងាច។ ខ្ញុំបានស្នាក់នៅវត្តនេះ និងបន្តការសិក្សារហូតចប់ថ្នាក់ទី១២ (បាក់ឌុបសាលាភាសាបាលី) នៅពុទ្ធិកវិទ្យាល័យសម្តេចជួនណាត (វត្តបឹងកុក) នៅឆ្នាំ២០០៧។
ជីវិតកាលសិក្សានៅទីនោះ គឺតែងតែយកឆ័ត្រទៅជាប់នឹងខ្លួនជានិច្ច ពោលគឺឆ័ត្រជាឧបករណ៍ពិសេសសម្រាប់ខ្ញុំនៅពេលនោះ។ ខ្ញុំប្រើវាដើម្បីបាំងការពារកម្តៅថ្ងៃ និងទឹកភ្លៀង ព្រោះខ្ញុំមិនមានលុយដើម្បីជិះម៉ូតូឌុប (ចម្ងាយទាំងទៅសាលាបាលី និងសាលាភាសាអង់គ្លេស ក្នុង១ថ្ងៃសរុបទាំងទៅទាំងមកប្រហែល៦គម)។ ខ្ញុំនៅចាំថាពេលខ្លះឆ័ត្រខ្ញុំរហែកបាក់ដង ទទឹកស្បង់ចីពរ ខ្លួនប្រាណខ្ញុំ និងសៀវភៅអស់ ព្រោះតែខ្យល់កួចខ្លាំង។ ពេលខ្លះទៀត ខ្ញុំដើរបុកឡានដែលគេចតទុកនៅមុខផ្ទះគេ ព្រោះតែងងឹត និងបាំងឆ័ត្រទប់ទឹកភ្លៀងមើលមុខមិនឃើញ (ពេលត្រឡប់មកពីរៀនភាសាអង់គ្លេសនៅពេលយប់)។ ទោះបីជាយ៉ាងណាក៏ដោយ ឆ័ត្រគឺជាមិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនោះ គឺត្រូវតែបោះជំហានទៅមុខមិនរាថយខ្លាចកម្តៅថ្ងៃ និងខ្យល់ភ្លៀងឡើយ ព្រោះខ្ញុំបានដាក់ចិត្តហើយថា ខ្ញុំនឹងមិនបោះបង់ការតស៊ូព្យាយាមនេះទេ។ ទឹកភ្លៀង ខ្យល់ព្យុះនៅពេលនោះសម្រាប់ខ្ញុំគឺវាសាមញ្ញណាស់ ហើយក៏ក្លាយជាទម្លាប់ដែលខ្ញុំត្រូវឆ្លងកាត់ទៅហើយ។
រឿងដែលកាន់តែធ្វើឲ្យលំបាកបន្ថែមទៀតនៅពេលនោះគឺការស្តីបន្ទោសដាក់សម្ពាធពីគណៈគ្រប់គ្រងវត្ត ជាពិសេសអាចារ្យ និងគណកម្មការវត្ត ដែលលើកទោសអូសដំណើរមិនឲ្យខ្ញុំ និងមិត្តភ័ក្តប៉ុន្មាននាក់ទៀតរៀនភាសាអង់គ្លេស ព្រោះគេទិទៀនថា អ្នកបួសមិនត្រូវរៀនភាសាបរទេសនោះទេ។ គេទាំងនោះយល់ថា ការរៀនភាសាបរទេសនៅពេលនោះគឺបំផ្លាញសាសនាវប្បធម៌អក្សសាស្រ្តរបស់ខ្លួន ហើយការរៀននេះគឺដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ។ គេរករឿងរហូតគំរាមថាបើនៅតែមិនស្តាប់គេ គេនឹងឲ្យប៉ូលីសទៅចាប់នៅសាលា និងបណ្តេញចេញពីវត្តទៀត។ ប៉ុន្តែសម្រាប់ខ្ញុំនៅពេលនោះ ខ្ញុំគ្មានអ្វីត្រូវខ្លាចរាថយនោះឡើយ ព្រោះខ្ញុំយល់ច្បាស់ណាស់ថា ការរៀនសូត្រនេះមិនខុសឡើយ ព្រោះវាជារឿងចាំបាច់ដែលមនុស្សត្រូវធ្វើ ដើម្បីខ្លួនឯង គ្រួសារ មនុស្សជាទីស្រឡាញ់ សង្គមជាតិ និងពិភពលោក ដោយហេតុថា ធនធានមនុស្សគឺជាស្នូលនៃការអភិវឌ្ឍប្រទេសជាតិ។ អ្វីដែលរៀនពីការរិះគន់នេះ «ធ្វើអ្វីមិនអាចត្រូវចិត្តគ្រប់គ្នាទេ ហើយការរិះគន់គឺគ្មានទីបញ្ចប់ឡើយ ប៉ុន្តែយើងនឹងត្រូវបានគេសាទរគាំទ្ររីករាយជាមួយ ប្រសិនបើអ្វីដែលយើងធ្វើនោះបានជាផលប្រយោជន៍ដល់គេ»។
ចុងក្រោយអ្វីដែលខ្ញុំចង់និយាយគឺ «យើងត្រូវហ៊ានសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯង ដោយក្តីស្រឡាញ់ ដោយការទទួលខុសត្រូវ និងសីលធម៌»។ ជីវិតមិនមែនជាការចុះចាញ់ ប៉ុន្តែវាជាការបោះជំហានទៅមុខប្រកបដោយក្តីសង្ឃឹមដើម្បីទទួលជោគជ័យ រីឯឧបសគ្គគ្រាន់តែជាការធ្វើតេស្តសមត្ថភាពយើងប៉ុណ្ណោះ៕
មេរៀនពីអតីតកាល (សុមឿន៖ ០៧ មិថុនា ២០១៨)

Comments
Post a Comment