មាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ
ស្តាយអនុស្សាវរីយ៍ក្នុងមាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ
ខ្ញុំជាកូនកសិករ ខ្ញុំរស់ធ្លាប់រស់នៅ ហូបចុក ស្លៀកពាក់ និងឆ្លងកាត់របត់ជីវិតហូរហែច្រើនមិនខុសពីជីវិតអ្នកស្រែផ្សេងៗទៀតឡើយ។ អ្វីដែលខ្ញុំតែងតែចងចាំ និងស្គាល់ច្បាស់ក្នុងខួរក្បាល និងកែវភ្នែករបស់ខ្ញុំពីទិដ្ខភាពស្រុកស្រែជាងគេនោះគឺ «ដើមត្នោត»។ ខ្ញុំធ្លាប់ហូបកំពីងត្នោតទុំ គ្រាប់ត្នោតទុំដុត គ្រាប់ត្នោតខ្ចី ទឹកត្នោតផ្អែម ស្ករត្នោត នៅក្នុងផ្ទះដែលប្រើជញ្ជាំងស្លឹកត្នោត និងជាពិសេសគឺលេងរទេះកង់ត្នោត (កង់រទេះក្មេងលេងប្រើសំបកផ្លែត្នោត ដែលម្តាយខ្ញុំចិតស្លកកូរ)។ រឹតតែពិសេសជាងនេះទៀតគឺ ម្លប់ត្នោត ដែលខ្ញុំធ្លាប់ជ្រកពេលទៅស្រែ និងឃ្វាលគោ។ អនុស្សាវរីយ៍ជាមួយត្នោតខ្មែរទាំងអស់នេះ សម្រាប់ខ្ញុំមានន័យមិនអាចបំភ្លេចបានឡើយ ហើយតែងតែចង់ឃើញដើមត្នោតខ្មែរស្ថិតនៅលើទឹកដីនៃមាតុភូមិមួួយនេះជារៀងរហូតទៅ។

ប៉ុន្តែអ្វីៗមិនដូចការគិតរបស់មនុស្សទេ
ហើយការចង់បានរបស់មនុស្សម្នាក់ក៏មិនដូចមនុស្សម្នាក់ទៀតដែរ
នេះអាចមកពីសេចក្តីត្រូវការ មហិច្ឆតា និងភាពអាត្មានិយមជ្រុលរបស់មនុស្ស។
ដើមត្នោតខ្មែរ ដែលធ្លាប់តែឈរបង្អួតរាងបង្ហាញសោភណភាពប្រកបដោយភាពអង់អាច
រមណីយភាពទាក់ទាញ សម្រស់ធម្មជាតិដ៏គួរឲ្យត្រេកត្រអាល
បង្ហាញប្រាប់ភ្ញៀវបរទេសពីអត្តសញ្ញាណជាដួងព្រលឹងរបស់ខ្មែរ
និងបម្រើផលប្រយោជន៍យ៉ាងច្រើនឥតគណនាដល់មនុស្សខ្មែរ ស្រាប់តែឥឡូវអ្នក
(ដើមត្នោត) ស្ទើរតែលែងមានវត្តមាន ដាច់ផុតពូជនៅលើមាតភូមិមួយនេះហើយ។
វាពិតជាគួរឲ្យសោកស្តាយ និងសង្វេគណាស់
ដែលមត៌កធម្មជាតិដ៏ល្អមួយនេះត្រូវបានគេកាប់គាស់យកទៅលក់ឲ្យជនបរទេសជិតខាងស្ទើរតែសូន្យសុងផុតពូជទៅហើយ
ហេតុអីខ្មែរសុខចិត្តលក់របស់ដែលមានតម្លៃកាត់ថ្លៃមិនបាន និងជាអត្តសញ្ញាណរបស់ជាតិឲ្យជនបរទេស ហើយសុខចិត្តជ្រួលជ្រើមត្រេកត្រអាលជាមួយនឹងការទិញយកសំណល់ច្នៃ (ផលិតផលច្នៃពីដើមត្នោត ដូចជា វែកត្នោត ចានត្នោត ជាដើម) ពីបរទេសទាំងនោះមកវិញយ៉ាងរំភើយដោយគ្មានការអៀនខ្មាស់ និងបារម្ភពីការបាត់បង់មត៌កធម្មជាតិ និងអត្តសញ្ញាណរបស់ខ្លួន? ហេតុអីខ្មែរមិនខ្វល់ពីរបស់ដែលខ្លួនមាន ហើយបែរជាត្រេកត្រអាលនឹងរបស់ដែលគេយកពីយើងហើយលក់ឲ្យយើងវិញត្រឹមតែជាសំណល់ច្នៃដូច្នេះទៅវិញ? តើខ្មែរគួរតែបន្តធ្វើដូច្នេះដោយមិនអៀនខ្មាស់?
វាពិតគួរឲ្យខ្មាស់អៀនណាស់ បើកូនចៅជំនាន់ក្រោយរបស់យើងមិនស្គាល់ដើមត្នោត។ រីក៏យើងបានត្រឹមបង្ហាញប្រាប់ពួកគាត់ឲ្យស្គាល់ដើមត្នោត ត្រឹមតែផលិតផលសំណល់ច្នៃទាំងអស់នោះ? រីមួយកូនចៅជំនាន់ក្រោយរបស់យើងមិនសូម្បីស្គាល់សំណល់ដើមត្នោតប៉ុន្មានដើមដែលគេទិញទៅដាំលម្អនៅតាមសណ្ឋាគារ? បើដូច្នោះមែននោះ គឺច្បាស់ជាមិនយូរឡើយ សំណល់បន្តិចបន្តួចនៃអត្តសញ្ញាណដើមត្នោតខ្មែរនឹងត្រូវបាត់បង់វត្តមានសូន្យ ហើយដល់ពេលនោះ យើងបានត្រឹមសោកស្តាយគ្មានន័យ។
យើងគួររួមគ្នាអភិរក្សមត៌កធម្មជាតិ និងសម្បត្តិអត្តសញ្ញាណជាតិមួយនេះ (ដើមត្នោតខ្មែរ) ឲ្យបានគង់វង្ស ពុំដូច្នេះទេ យើងនឹងត្រឹមសោកក្រោយ និងខ្មាស់អៀនកូនចៅជំនាន់ក្រោយរបស់យើង។
ដើមត្នោតខ្មែរ គឺជាដួងព្រលឹង និងអត្តសញ្ញាណខ្មែរ។ (សុមឿន៖ ២៧/០៦/២០១៨)។

Comments
Post a Comment