៦ប្រការ​ដែលស្រ្តី​គួរ​ធ្វើ​ចំពោះ​​បុរស​ជាទី​ស្រឡាញ់​របស់​ខ្លួន

៦ប្រការ​ដែលស្រ្តី​គួរ​ធ្វើ​ចំពោះ​​បុរស​ជាទី​ស្រឡាញ់​របស់​ខ្លួន

ជាទូទៅ​ស្រ្តី​ត្រូវ​បាន​ទទួល​ស្គាល់​ និង​ចាត់​ទុក​ថា​ជាលម្អ និង​​មាតា​នៃ​ពិភពលោក​ ហើយ​ប្រៀប​បាន​នឹង​ដុំ​ពេជ្រ​ទន់​មានពន្លឺ​ និង​​តម្លៃ​កាត់​ថ្លៃ​មិន​បាន​​របស់​បុរស​​ក្នុង​លោក។​ ពិភពលោក​នេះ​អាច​នឹង​ស្ងាត់​សូន្យឈឹង​ ​គ្មាន​ពន្លឺអ័ព្វ​រស្មី​ ​​និង​គ្មានន័យ​​អ្វី​​ទាំង​អស់​ប្រសិន​បើ​គ្មាន​ស្រ្តីទេនោះ។ ហេតុដូច្នេះ​ហើយ ស្រ្តី​គួរ​តែ​រក្សា​តម្លៃ​​ដ៏​អស្ចារ្យ​របស់​ខ្លួន​នេះ​ឲ្យបាន​ ជាពិសេស​បំផុត​នោះគឺ​នៅពេល​ដែល​ខ្លួន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហា ឬ​មាន​ដៃ​គូ​ប្រចាំជីវិត​(ស្វាមី)​ នាង​គួរ​តែ​យល់​ដឹង​ និង​អនុវត្ត​ឲ្យ​បាន​នូវ​ប្រការ​៦​ខាង​ក្រោម៖​


១. គួរ​​ស្តាប់​មតិយោបល់​របស់បុរស​ជាដៃ​គួ​របស់​ខ្លួន​ ហើយ​អើពើ​ដេញ​សួរ​អំពី​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ
២. គួរ​តែ​ឧស្សាហ៍​សួរ​បុរស​ជាដៃគូ​ខ្លួន​ថា​តើ​គាត់​ពេញ​ចិត្ត​ ឬ​មិនពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​
៣. គួរ​យក​ចិត្តទុកដាក់​ស្តាប់​ និង​ឲ្យ​បុរស​ជា​ដៃគូ​និយាយរៀប​រាប់​អំពី​រឿង​រ៉ាវ​ដែល​កប់​ជ្រៅ​ក្នុង​ដួង​ចិត្ត​ឲ្យ​ខ្លួន​ស្តាប់​
៤. គួរ​រក្សា​ចរិត​លក្ខណៈ អាកប្បកិរិយា​​ និង​​និស្ស័យ​ធម្មជាតិ​​របស់​ខ្លួន​ឲ្យ​បានថ្លៃ​ថ្នូរ​ សុភាព​រាប​សា​ ទន់​ភ្លន់​​ល្អ​ជានិច្ច​
៥. គួរជៀស​ឲ្យ​បាន​នូវ​ការ​ប្រមាថ​​មើល​ងាយ​ ប្រ​ទេច​ផ្តាសា​ ច្រង៉េង​ច្រង៉ាង​ វាយ​ក្បាល​ គ្រ​វែង​ចាន​ឆ្នាំង​ ឬ​ឡូឡា​ចំពោះ​ដៃគូ​
៦.​ គួរ​កុំ​នាំ​មនុស្សប្រុស​ចូល​ផ្ទះ​ ចូលបន្ទប់​ ឡើង​ដេក​លើ​គ្រែ​ ជាពិសេស​មនុស្ស​ប្រុស​ស្គាល់​ថ្មី​ ឬ​មនុស្សប្រុស​​ក្រៅ​គ្រួសារ


ប្រការ​ទាំង​៦​ខាង​លើ​នេះ ស្រ្តី​គ្រប់​រូប​គួរ​ជៀស​វាង​ឲ្យ​បាន ដើម្បី​រក្សា​តម្លៃ​កិត្តិយសរបស់​ខ្លួន និង​គ្រួសារ ក៏​ដូច​ជា​ដើម្បី​រក្សា​ទំនាក់​​ទំនង​ជីវិត​ដៃ​គូ​មិត្ត​១០០​ឆ្នាំ (ស្វាមី ភរិយា) ឲ្យ​ទទួល​បាន​សុភ​មង្គល​ដ៏​ត្រចះ​ត្រចង់​ជា​រៀង​រហូត៕(ប្រភពពី៖ សៀវភៅអាថ៌​កំបាំង​អំពី​ស្រ្តី​ របស់លោក ហង្ស ផាវី)
អត្ថបទដោយ៖ មត សុមឿន



Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!