ញ៉ាំ​អាហារ​​៥​​យ៉ាង​​ធ្វើ​​ឲ្យ​​អ្នក​​កាន់​​តែ​​​ឆ្លាត

ញ៉ាំ​អាហារ​​៥​​យ៉ាង​​ធ្វើ​​ឲ្យ​​អ្នក​​កាន់​​តែ​​​ឆ្លាត

ការ​​ពិសា​អាហារ​​ប្រចាំ​​ថ្ងៃ​​មិន​មែន​ដើម្បី​​តែ​​ចំអែត​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​គិត​ពី​ថាម​ពល​នៃ​​អាហារ​ដែល​​ពិសា​ចូល​ទៅ​​ក្នុង​​ពោះ​​ផង ពោល​គឺ​ត្រូវ​​គិត​​ថា​តើ​​អាហារ​​ទាំង​នោះ​​បាន​​ផ្តល់​​ថាម​ពល​​អ្វី​ខ្លះ​ដល់​​សព៌ាង្គ​កាយ​ និង​​​​ខួរ​​ក្បាល។ តាម​ការ​​សិក្សា​​ជា​ច្រើន​​បាន​​បង្ហាញ​ថា ប្រភេទ​​អាហារ​​ទាំង​៥​​យ៉ាង​​(រួម​​ទាំង​​ភេសជ្ជៈ)​​​ខាង​​ក្រោម​ បាន​​ផ្តល់​​ថាម​ពល​​យ៉ាង​​ច្រើន​​ដល់​​​សរីរៈ​រាង​​កាយ​ និង​​សមត្ថ​ភាព​ខួរ​ក្បាល៖
១.​ ផ្លែ​ភ្លូបឺ​រី​ (Blueberry)៖​ គឺ​ជា​​ប្រភេទ​​ផ្លែ​​ឈើ​​ដែល​​​មាន​​អានុភាព​​ជួយ​​ការពារ​​ខួរ​ក្បាល​​ពី​​ភាព​​តាន​តឹង​​​នៃ​អុក​ស៊ីត​កម្ម ​​(​ជំងឺ​ស្ត្រេស​)​ និង​​អាច​​ជួយ​​កាត់​​​បន្ថយ​​ផល​​ប៉ះ​ពាល់​​នៃ​​ជំងឺ​​វង្វេង​ ឬ​​ភ្លេច​ភ្លាំង​។​ ការ​​សិក្សា​​ទៅ​​​លើ​​សត្វ​​កណ្តុ​រ​បាន​រក​​ឃើញ​​ថា​​របប​​អាហារ​​ដែល​​សំបូរ​​ទៅ​​ដោយ​​ភ្លូ​បឺ​រី​ អាច​​ជួយ​​បង្កើន​​ទាំង​​សមត្ថ​ភាព​​រៀន​សូត្រ​​(ចង​ចាំ) និង​​​បញ្ញា​​​ស្មារតី​​​របស់​​​សត្វ​​​កណ្តុរ​​​ចាស់​​​ស្មើ​នឹង​​សត្វ​​កណ្តុរ​​វ័យ​ក្មេង​។

២.​ កាហ្វេ​ (Coffee)៖​ ការ​​ពិសា​កាហ្វេ​​​​មួយ​​ពែង​​មុន​​ពេល​​ប្រឡង​​អាច​​ជួយ​​ឱ្យ​​ខួរ​ក្បាល​​​របស់​​​អ្នក​ដំណើរ​​ការ​​បាន​​ល្អ​​បំផុត​។​ ដោយ​សារ​​តែ​​ជាតិ​​កាហ្វេ​​អ៊ី​ន​​ធ្វើ​​ឲ្យ​​ប្រសើរ​​ឡើង​នូ​វ​​ការ​​ចង​​ចាំ​​រយៈ​ពេល​​ខ្លី​ និង​​បង្កើន​​ល្បឿន​​ប្រតិកម្ម​។​ ការ​សិក្សា​​បានផ្សារ​​​ភ្ជាប់​​​ជាតិ​​កាហ្វេ​​អ៊ី​ន​​ទៅ​​នឹង​​ការ​​ថយ​​ចុះ​​ហានិភ័យ​​នៃ​​ជំងឺ​ Alzheimer​។​ ប៉ុន្តែ​គេ​​​មិន​​​​​គួរ​​​ពិសា​​កាហ្វេ​​ច្រើន​​ពេក​​​​ទេ​ ព្រោះ​​ជាតិ​​កាហ្វេ​​អ៊ី​ន​​ច្រើន​​អាច​​ធ្វើ​​ឱ្យ​​អ្នក​មាន​​អារម្មណ៍​​ញ័រ​​ខ្លួន​​ធី​ង​​ធោ​ង​ ឬ​​ឆាប់​​ខឹង​។

៣.​ គ្រាប់​​ផ្លែ​​ឈើ​ និង​​គ្រាប់​​ធញ្ញ​ជាតិ​ (Nuts​ and​ Seeds)៖​ គឺ​ជា​​ប្រភព​​ដ៏​​អស្ចារ្យ​​នៃ​​វីតាមីន​ E​ ដែល​​អាច​​ជួយ​​ទប់​ស្កាត់​​​ការ​​ធ្លាក់​​ចុះ​​នៃ​​ការ​​ចង​​ចាំ​​ពេល​ដែ​ល​​អ្នក​​កាន់​តែ​​ចាស់​។​ គ្រាប់​​ផ្លែ​​ឈើ​ និង​​​គ្រាប់​​ធញ្ញ​ជាតិ​ មាន​​ដូច​​ជា​គ្រាប់​ស្វាយ​ចន្ទីរ​ និង​​គ្រាប់​​សណ្តែក​ដី​​ជា​ដើម​ មិន​មែន​​ត្រឹម​​តែ​​ជួយ​​បង្កើន​​ដល់​​ការ​​ចង​​ចាំ​​នៃ​​ខួរ​ក្បាល​​ប៉ុណ្ណោះ​​ទេ​ តែ​​វា​​ថែម​​ទាំង​​ជួយ​​កាត់​​បន្ថយ​​ជំងឺ​​បេះ​ដូង​​ផង​​ដែរ​។​
៤.​ ផ្លែ​ប័​រ​ (Avocado)៖​ ផ្លែ​​ប័​រ​​សម្បូរ​​ជាតិ​​ខ្លាញ់​​ផ្សើម​ (monounsaturated​ fat)​ ដែល​​បាន​​រួម​ចំណែក​​ដល់​​លំហូរ​​ឈាម​​ឲ្យ​​មាន​​សុខ​ភាព​​ល្អ​។​ វា​​អាច​​ជួយ​​សរីរាង្គ​​​ទាំង​អស់​​នៅ​​ក្នុង​​រាង​​កាយ​ ជា​​ពិសេស​​ខួរ​ក្បាល​​របស់​​អ្នក​ និង​​បេះ​ដូង​​ ហើយ​​ក៏​​ជួយ​​កាត់​​​បន្ថយ​​សម្ពាធ​​ឈាម​​ផង​​ដែរ​។​


៥.​ ធញ្ញ​ជាតិ​​ទាំង​មូល​ (Whole​ Grains)៖​ ធញ្ញ​ជាតិ​​ដូច​​ជា​​អង្ករ​សំរូប​ ស្រូវ​​សាឡី​ ស្រូវ​​អូត​ (oats)​ និង​​​បាឡី​ ​(barley)​ ជួយ​​បង្កើន​​លំហូរ​​ឈាម​​ទៅ​​កាន់​​ខួរ​ក្បាល​។​ ធញ្ញ​ជាតិ​​ទាំង​​អស់​នេះ​​មាន​​សារ​ធាតុ​​ចិញ្ចឹម​​ច្រើន​ នៅ​​ក្នុង​​ម្សៅ​​ពណ៌​​ស​ រួម​​បញ្ចូល​​ទាំង​​វីតាមីន​ E​ សារ​ធាតុ​​ប្រឆាំង​​អុក​ស៊ីត​​កម្ម​ និង​​ជាតិ​​សរសៃ​។​ នៅ​​ពេល​​ដែល​​សារ​ធាតុ​​ទាំង​នេះ​​ធ្វើ​ការ​​រួម​​គ្នា​ គឺ​​វា​​នឹង​​បង្កើន​​លំហូរ​​ឈាម​​នៃ​​កោសិកា​​ខួរ​ក្បាល​​ត្រូវ​​បាន​​បម្រុង​​ទុក​​បាន​​យ៉ាង​​ល្អ​​ប្រសើរ​៕ ​ (ប្រភព៖ rd.com/health)
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!