ស្រ្តីគ្រប់​រូប​មាន​ជំងឺ​ភ័យខ្លាច​៥​យ៉ាងប្រចាំជីវិត

ស្រ្តីគ្រប់​រូប​មាន​ជំងឺ​ភ័យខ្លាច​៥​យ៉ាងប្រចាំជីវិត​

នៅពេលលោកអ្នកអាន​ចំណងជើង​អត្ថបទនេះ ប្រហែលជានឹកភ្នកដល់​ជំងឺអ្វី​ម្យ៉ាង​ដែល​កើត​មាន​ចំពោះ​​ស្រ្តី​ ប៉ុន្តែ​នោះវា​មិន​មែន​ជា​ជំងឺ​ពិត​ប្រាកដ​ឡើយ ពោល​គឺ​វា​គ្រាន់​តែ​ជាឈ្មោះ​នៃ​សេចក្តី​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ។ តើលោកអ្នកធ្លាប់​ស្គាល់ពី​ប្រភេទ​នៃ​ជំងឺ​បែប​នេះ​កើត​ឡើង​ចំពោះ​ស្រ្តី​​ពី​មុនទេ​? បើ​​មិន​​ទាន់​ស្គាល់​ ឬ​ដឹងទេ សូម​អាន​​​ខាង​ក្រោម​នេះ ៖



ទី​១. ភ័យ​​ខ្លាច​អំពី​រូបរាង​កាយ​អាក្រក់ ឬ​​ខ្លាច​​ខ្លួន​​មិន​ស្អាត ទី​២. ​ភ័យ​ខ្លាច​ភាព​ក្រី​ក្រ ទី​៣. ភ័យ​ខ្លាច​គេ​បោះបង់ចោល (បុរស​មិនស្រឡាញ់ ឬ​គ្មានអ្នក​យកចិត្តទុកដាក់​ចំពោះ​ខ្លួន) ទី​៤. ភ័យ​ខ្លាច​ខ្លួន​ចាស់​​ ឬ​ការ​ធ្លាក់​ចុះ​នៃ​​សម្រស់របស់​ខ្លួន និង​ទី​៥. ភ័យ​ខ្លាច​ស្លាប់​។



សេចក្តី​ភ័យ​ខ្លាច​ទាំង​៥យ៉ាង​ខាង​លើ​នេះ គឺ​មាន​ទម្ងន់​គ្របដណ្តប់​ចំពោះ​ស្រ្តី​គ្រប់រូប​ ហើយ​ជាទូទៅ​សេចក្តី​ភ័យ​ខ្លាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជំងឺ​ប្រចាំ​កាយ​មួយ​ ដែល​គេ​មិនងាយ​ ឬ​មិនអាច​ព្យាបាល​ជាដាច់​ឡើយ៕ (ដក​ស្រង់​ចេញពី​​សៀវភៅ​៖ អាថ៌កំបាំង​អំពី​ស្រ្តី របស់លោក​ ហង្ស​ ផាវី)
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!