អាថ៌កំបាំងនៃនិស្សិតឆ្នើម
អាថ៌កំបាំងនៃនិស្សិតឆ្នើម
ការមានឱកាសបានសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ដែលមានកិត្តិនាមល្អគឺជារឿងសំណាងណាស់ទៅហើយ ប៉ុន្តែដែលរឹតល្អទៀតនោះ គឺត្រូវត្រៀមរៀបចំខ្លួនយ៉ាងម៉េចដើម្បីឲ្យក្លាយជានិស្សិតពូកែ ឬទទួលបានជោគជ័យក្នុងការសិក្សា។ យោងតាម Stefanie Weisman ជាអ្នកនិពន្ធសៀវភៅមួយឈ្មោះ «អាថ៌កំបាំងនៃនិស្សិតឆ្នើម ឬ The Secrets of Top Students: Tips, Tools, and Techniques for Acing High School and College» និងជាអ្នកទទួលបានជោគជ័យបំផុតក្នុងការសិក្សា ព្រមទាំងអាជីពការងារក្នុងវិស័យអប់រំ បានបង្ហាញនូវអាថ៌កំបាំងនៃនិស្សិតឆ្នើមថាមាន៤ចំណុចដូចខាងក្រោម៖២. ការប្រឹងប្រែងរៀន៖ នៅក្នុងការស្ទង់មតិរបស់ Stefanie ដដែលខាងលើបានបង្ហាញថាក្នុងចំណោមនិស្សិតឆ្នើមទាំងនោះ គឺមានតិចណាស់ដែលមាន IQ ខ្ពស់ (ឆ្លាតខ្លាំង) ប៉ុន្តែដោយសារពួកគេមានការខិតខំរៀនសូត្រខ្លាំងណាស់។ ក្នុងលទ្ធផលសឺវែ(Survey) បានបង្ហាញថានិស្សិតដែលជោគជ័យនៅមហាវិទ្យាល័យប្រមាណ៦៧% គឺបានប្រើពេលវេលាពី២០ម៉ោង ទៅជាង២០ម៉ោងក្នុង១សប្តាហ៍ដើម្បីសិក្សា និងធ្វើកិច្ចការស្រាវជ្រាវនៅសាលា ខណៈដែលនិស្សិតដែលមិនសូវបានពិន្ទុល្អ ឬរៀនមិនសូវពូកែគឺចំណាយពេលត្រឹម១០ម៉ោង ឬតិចជាងនេះក្នុង១សប្តាហ៍។
៣. ការលះបង់៖ ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិរបស់ Stefanie បានបង្ហាញថាជិត៨០%នៃនិស្សិតឆ្នើមទាំងនោះគឺមានការលះបង់ខ្ពស់ក្នុងការទៅដើរហើរលេងសប្បាយជាមួយមិត្តភ័ក្តិ។ ក្នុងចំណុចនេះ មាននិស្សិតមួយចំនួនបានយល់ច្រឡំថា បើគេផ្តោតតែទៅលើការសិក្សាមិនចូលរួមជាមួយមិត្តភ័ក្តិក្នុងសង្គម គឺគេនឹងខ្វះទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា។ ប៉ុន្តែក្នុងន័យនេះ អ្នកចូរកុំច្រឡំ គឺអ្នកគ្រាន់តែកាត់បន្ថយពេលនៃការដើរលេងសប្បាយខ្លះៗ ជាពិសេសបើមិនចាំបាច់ត្រូវទៅ ព្រោះវានឹងប៉ះពាល់ដល់ពេលវេលាសិក្សារបស់អ្នក។ លោកសាស្ត្រាចារ្យ Richard Arum និងសាស្ត្រាចារ្យ Josipa Roksa បានពន្យល់ថា ការចូលរួមជាមួយមិត្តភ័ក្តិ ឬសកម្មភាពក្នុងសង្គម និងការធ្វើយ៉ាងណាដើម្បីអភិវឌ្ឍការសិក្សាវាជារឿងពីរខុសគ្នា ដូច្នេះត្រូវចេះបែងចែកឲ្យដាច់ពីគ្នា។
៤. ការគាំទ្រពីអ្នកផ្ទះ៖ នៅក្នុងការស្ទង់មតិនេះដដែលបានបង្ហាញទៀតថា ភាគច្រើននៃនិស្សិតដែលទទួលបានជោគជ័យខ្ពស់ក្នុងការសិក្សា គឺដោយសារមានការគាំទ្រលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ។ លទ្ធផលបញ្ជាក់ថានិស្សិតឆ្នើមទាំងនោះប្រមាណ៧៥% បាននិយាយថាក្រុមគ្រួសាររបស់ពួកគេផ្តល់កម្លាំងចិត្ត ជំរុញចិត្ត និងផ្គត់ផ្គង់គាំទ្រខ្លាំងណាស់ ខណៈដែល១៨%នៃពួកគេគឺមានអារម្មណ៍ត្រូវគេដាក់សម្ពាធផ្លូវចិត្ត។ ដូច្នេះ ដើម្បីជួយឲ្យបងប្អូន កូនចៅ ឬញាតិមិត្តរបស់អ្នកដែលកំពុងសិក្សាទទួលបានជោគជ័យ ឬពិន្ទុសិក្សាខ្ពស់ លោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល បងប្អូន ឬក៏ដៃគូ គួរយកចិត្តទុកដាក់ផ្គត់ផ្គង់ផ្នែកសម្ភារៈ ផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងជំរុញចិត្តឲ្យបានខ្ពស់ជានិច្ច។ កម្លាំងចិត្ត គឺជាអាវុធដ៏ស័ក្តសិទ្ធនាំទៅរកភាពជោគជ័យ៕ (ប្រភព: www.edudemic.com)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment