គុណ​ប្រយោជន៍​៥​យ៉ាង​នៃ​​ការ​​ថើប

គុណ​ប្រយោជន៍​៥​យ៉ាង​នៃ​​ការ​​ថើប

ការថើប គឺជា​ការ​ស្តែង​ចេញ​នូវ​មនោ​សញ្ចេតនា ឬ​ចំណង់​នៃ​អារម្មណ៍​ស្រឡាញ់​ចូល​ចិត្ត​​ ឬក៏​ស្និទ្ធ​ស្នាល​​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ណា​​ម្នាក់​​ដែល​ខ្លួន​ថើប​នោះ។ ការ​ថើប​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​អារម្មណ៍​រីក​រាយ​ស្រើប​ស្រាល និង​រឹត​ចំណង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ច្រើន​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ចំពោះ​សុខ​ភាព​ទៀត​ផង។ យោង​តាម​​ការ​​សិក្សា​​មួយ​​ចំនួន​​​បាន​​បង្ហាញ​​ថា​​ការ​​ថើប​មាន​​ប្រយោជន៍​​​ដល់​សុខ​ភាព​ដូច​ខាង​ក្រោម៖

១.ជួយបង្កើនភាពផ្សុាំ៖ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​នៅ​ក្នុង​ «ទស្សនា​វដ្តី​សម្មតិកម្ម​​វេជ្ជ​សាស្រ្ត»​(Journal Medical Hypotheses)​ថា​ការ​ថើប​អាច​ជួយ​បង្កើន​ដល់​ភាព​ផ្ស៊ាំ​របស់​ស្រ្តី​ពី​ស៊ីតូ​មេហ្គា​ឡូវីរូស​(Cytomega​lovirus)​ឬ​ដែល​ហៅ​ថា ភ្នាក់​ងារ​ចម្លង​ជំងឺ​ខ្វាក់​មាន់ ឬ​ជំងឺ​ពី​កំណើត​ផ្សេងៗ​ទៀត តាម​រយៈ​មាត់​ពី​ម្តាយ​ទៅ​ទារក​ក្នុង​កំឡុង​ពេល​មាន​គភ៌។ ការ​ថើប គឺ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​កំចាត់​បាក់​តេរី​តូចៗ​ និង​ពង្រឹង​ការ​ពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។

២.ជួយ​ឲ្យ​ស្វាមី​ភរិយា​ល្អូក​ល្អឺន​នឹង​គ្នា៖ នរ​វិទូ​ម្នាក់​ឈ្មោះ Helen Fisher បាន​និយាយ​ថា​ការ​ថើប​គឺ​ជា ​«ឧបករណ៍​វាយ​តម្លៃ​ស្វាមី​ភរិយា»។ ភាគ​ច្រើន​នៃ​ក្រសោម​ខួរ​ក្បាល ​ឬ​សរសៃ​ប្រសាទ​នៃ​លលាដ៍​ក្បាល​(cranial nerves)​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ទទួល​វេទនា​រម្មណ៍​ពី​បបូរ​មាត់ ថ្ពាល់ អណ្តាត និង​ច្រមុះ​ តាម​រយៈ​ការ​ថើប ដែល​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រណុក​ស្រើប​ស្រាល​បំផុត​ និង​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​កាន់​តែ​ស្រឡាញ់​ស្និទ្ធ​ស្នាល​នឹង​គ្នា​ទ្វេ​ឡើង។

៣.ជួយកំចាត់កាឡូរី៖ តាម​របាយ​ការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា កាឡូរី​(ថាម​ពល​ផ្តល់​ដោយ​អាហារ​)​ នឹង​ត្រូវ​បាន​កំចាត់​ចោល​ពី​២​ទៅ​៦​កាឡូរី ក្នុង​១​នាទី ដោយ​សារ​ការ​ថើប។ វា​មាន​ប្រយោជន៍​ណាស់​​​ចំពោះ​​​អ្នក​​ដែល​ប្រាថ្នា​​ចង់​​ឲ្យ​ខ្លួន​ស្រក​ទម្ងន់ ឬ​មិន​ចង់​ធាត់ ព្រោះ​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ថើប​ឲ្យ​បាន​ច្រើន​ ក៏​ដូច​ជា​ការ​ហាត់​កីឡា​ដែរ។

៤.ធ្វើឲ្យសាច់ដុំមុខរឹងមាំ៖ អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា ​នៅ​ពេល​កំពុង​ថើប​គឺ​ត្រូវ​ប្រើ​កោសិកា​សាច់​ដុំ​ដល់​ទៅ​៣០​យ៉ាង ដែល​អាច​ជួយ​ពង្រឹង ឬ​បង្ហាប់​សាច់​ថ្ពាល់​ឲ្យ​តឹង​ណែន​បាន​ល្អ។ ដូច្នេះ​ ចូរ​លោក​អ្នក​កុំ​មើល​រំលង​ការ​ថើប​ឲ្យ​សោះ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ចំណង​ក្តី​ស្នេហ៍​របស់​អ្នក​មាន​ភាព​ស្រស់​បំព្រង​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ជួយ​រក្សា​សម្រស់​ផ្ទៃ​មុខ​របស់​អ្នក​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​ទាក់​ទាញ​បែប​ធម្ម​ជាតិ​ទៀត​ផង។
៥.ជួយឲ្យស្រស់ស្រាយបែប​ធម្មជាតិ៖ របាយ​ការណ៍​បែប​វិទ្យា​សាស្រ្ត​ជា​ច្រើន​បាន​បញ្ជាក់​ថា ការ​ថើប​ជួយ​បង្កើន​កម្រិត​នៃ​អុក​ស៊ីតូស៊ីន (Oxytocin) អង់​ដូ​ភីន​(Endorphin) ឬ​ប្រព័ន្ធ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ធ្វើ​ឲ្យ​រាង​កាយ​មាន​ថាម​ពល​ស្រស់​ស្រាយ និង​ដូប៉ា​មីន (dopamine) ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​រ៉ូមែន​ទិច៕ (​ប្រភព៖ rd.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!