តើ​ព្រះ​​យេស៊ូ​​ជា​​នរណា​?

តើ​ព្រះ​​យេស៊ូ​​ជា​​នរណា​?

​សាសនា​​គ្រឹះ​ គឺ​ជា​​​សាសនា​​មួយ​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​ព្រះ​​យេស៊ូ​។​ តើ​​ព្រះ​​យេស៊ូ​​​​​មាន​​ប្រវត្តិ​ដំណើរ​​ជីវិត​​​ដូច​​​ម្តេច​​​ខ្លះ​​ ទើប​​ក្លាយ​ទៅ​ជា​​មនុស្ស​​ដ៏​​​អស្ចារ្យ​​​អាច​​បង្កើត​​សាសនា​​ដឹក​នាំ​​មនុស្ស​​រាប់​​លាន​​នាក់​​ឲ្យ​​ដើរ​​តាម​​ដូច្នេះ​​​​?​ យោង​​តាម​​សៀវភៅ​​​​​សាសនាប្រៀប​ធៀប​​របស់​​សមណ​​និស្សិត​ ម៉ែ​ន​ សា​រឿ​ន​ នៃ​​ពុទ្ធិក​​សាកល​វិទ្យាល័យ​​ព្រះ​​សីហ​នុ​​រាជ​​បាន​​រៀប​រាប់​​ថា​៖

​យេស៊ូ​​ជា​​គ​ណា​​ចា​រ្យ​​មួយ​​រូប​​មាន​​ដើម​​កំណើត​​ជា​ជន​ជាតិ​​ជ្វី​វ​ កើត​​ក្នុង​ ​ព​.​ស​​៥៤៣​ ជា​​កូន​របស់​​ចូ​​សែ​ហ្វ​ និង​​នាង​​ម៉ា​រី​​ ជា​​រាស្ត្រ​​សាមញ្ញ​​ក្នុង​​ក្រុង​​បេ​ត្ត​​ឡេ​ហេម៍​ ជិត​​ក្រុង​​ហ្សេ​រូ​សា​ឡឹម​។​ ដើម្បី​​រំលឹក​​ដល់​​ថ្ងៃ​ ដែល​​ព្រះ​​យេស៊ូ​​កើត​ ពួក​​គ្រឹះ​​បរិស័ទ​​(​កាតូលិក​)​ កំណត់​​យក​​ថ្ងៃ​​ទី​​២៥​ ខែ​ធ្នូ​ ជា​​ថ្ងៃ​បុណ្យ​​​មួយ​​សម្រាប់​​សាសនា​ ហៅ​ថា​​បុណ្យ​​ណូអែល​។

​​សម័យ​​នោះ​​ក៏​​មាន​​មនុស្ស​​ម្នា​​​មហា​ជន​​ជា​​ច្រើន​​មក​​ជួប​​ចោម​​រួម​​ចង់​​ឃើញ​​យេស៊ូ​​ទារក​។​ ដំណឹង​​នេះ​​ក៏​​ជ្រាប​​ដល់​​ស្តេច​​ហេ​រូ​ដិ​ ព្រះ​​អង្គ​​ទ្រង់​​ក្រោធ​ ហើយ​បញ្ជា​​ឲ្យ​​សម្លាប់​​យេស៊ូ​​ទារក​ ឳ​ពុក​​ម្តាយ​​របស់​​យេស៊ូ​​ក៏​​​បាន​​​ពង្រត់​​​យក​​​ទៅ​​​នៅ​​​ស្រុក​​​អេ​ហ្សិប។​ ស្តេច​​ហេ​រូ​ដិ​ ខឹង​​​យ៉ាង​​​ខ្លាំង​​​បញ្ជា​​​ពួក​​ពិឃាត​​ឲ្យ​​សម្លាប់​​ពួក​​ទារក​​ក្នុង​ស្រុក​​ចាប់​ពី​​២​​ឆ្នាំ​​ចុះ​​មក​​ក្នុង​ស្រុក​​បេ​ត្ត​​ឡេ​ហេម​​ឲ្យ​​អស់​។​ បន្ទាប់​​ពី​​ស្តេច​​ហេ​រូ​ដិ​​​ចូល​​​ទី​វ​ង្គ​ត់​ទៅ​ កុមារ​​យេស៊ូ​​បាន​​១២​​ឆ្នាំ​ ឳ​ពុក​​ម្តាយ​​ក៏​​នាំ​​ទៅ​​កាន់​​ក្រុង​​​​ហេ​រូ​សា​ឡឹម​។​ លុះ​ដល់​​អាយុ​​៣០​​ឆ្នាំ​ យេស៊ូ​​បាន​​ទទួល​​នាម​​បញ្ញត្តិ​​ថា​ ជា​​អ្នក​​ចូល​សាសន៍​​ជា​​បុត្រ​​ព្រះ​​ម្ចាស់​​សួគ៌​ ពេល​​នោះ​​នៅ​​មាត់​ទន្លេ​​ហ្សូ​រ​ដាំង​ ពួក​​គេ​​ឃើញ​​ពន្លឺ​​ចាំង​​ពី​លើ​​មេឃ​ និង​​ឮ​​សូរ​សព្ទ​​ថា​ នេះ​​ជា​​កូន​​សម្លាញ់​​របស់​ខ្ញុំ​។​ ពេល​​នោះ​​គេ​​យល់​​ថា​​តួ​​វិញ្ញាណ​​ព្រះ​​ម្ចាស់​​សួគ៌​​ចុះ​​មក​​ស្ថិត​​ក្នុង​​រូប​​យេស៊ូ​។​ មាន​ហេតុ​​អស្ចារ្យ​​មក​​ប៉ុណ្ណេះ​ យេស៊ូ​​ក៏​​ឈ្មោះ​​ថា​​បាន​​គុណ​វិសេស​​សម្រេច​​ហើយ​ ចាប់​ពី​​ពេល​​នោះ​​មក​ យេស៊ូ​​ប្រកាស​សាសនា​​ថ្មី​​តាម​​លំដាប់​​ទូទៅ​​ទាំង​ប្រទេស​​​ប៉ា​លេ​ស្ទី​ន​​ ដោយ​​ព្រះ​​យេស៊ូ​​មាន​​ឧបាយ​​ពីរ​​យ៉ាង​​ក្នុង​​ការ​​ផ្សាយ​​សាសនា​​របស់​​ខ្លួន​​គឺ៖ ទី១. ​តាំង​​ខ្លួន​​​ជា​​សាស្ត្រាចារ្យ​​ប្រៀន​ប្រដៅ​ និង​ទី​២. ​តាំ​ងខ្លួន​​ជា​​គ្រូ​ពេទ្យ​​អាទិទេព​​ព្យាបាល​​រោគ​​ផ្សេងៗ​​ដោយ​​ឥត​​គិត​ថ្លៃ។

ដោយ​​ហេតុ​ទាំង​ពីរ​ខាងលើ​នេះហើយ​ ទើប​ធ្វើ​​ឲ្យ​​រដ្ឋាភិបាល​​សម័យ​​នោះ​​មានការ​​រង្កៀស​​ខឹង​សម្បា​​យ៉ាង​​ខ្លាំង​​រក​​ឧបាយ​​សម្លាប់​​ព្រះ​​យេស៊ូ​ ក្នុង​​ចំណោម​​សាវ័ក​​ពួក​​ហ្សូ​ដាស៍​​ទាំង​​១២​​នាក់​ មាន​​ម្នាក់​​ក្បត់​​ទទួល​​​រង្វាន់​​ពី​​រដ្ឋាភិបាល​​៣០​​រៀល​​ប៉ុណ្ណោះ​។​ ជួន​​ពេល​​នោះ​​ជា​​បុណ្យ​​ប៉ាក​ ព្រះ​​យេស៊ូ​​ប្រជុំ​​សាវ័ក​​ទាំង​​១២​​នាក់​ លៀង​​ភោជនាហារ​​ពេល​​ល្ងាច​​ជា​មួយ​​គ្នា​​ ហើយ​​ប្រាប់​​ថា​ ក្នុង​​ចំណោម​​អ្នក​​ទាំង​អស់​​គ្នា​​មាន​​ម្នាក់​​ក្បត់​ ថា​​ហើយ​​ចែក​​នំប៉័ង​​គ្រប់​​គ្នា​ រួច​​ប្រាប់​​ថា​​អ្នក​​រាល់​គ្នា​​បរិភោគ​​ទៅ​​​នេះ​​ជា​​សាច់​​របស់​ខ្ញុំ​ រួច​​ហុច​​ស្រា​​ឲ្យ​​ផឹក​​ទៀត​​អ្នក​​រាល់​គ្នា​​ផឹក​ស្រា​​នេះ​​ទៅ​ នេះ​​ជា​​ឈាម​​របស់​ខ្ញុំ​។​ បន្ទាប់​​ពី​​លៀង​​សាយ​​ភោ​ជ​ យេស៊ូ​​ក៏​​នាំ​​សិស្ស​គណ​​ទៅ​​កាន់​​ភ្នំ​​អូ​លី​វិ​យេ​រ​ ហើយ​​​យប់​​​នោះ​​​អ​វ​សាន្ត​​​​ជីវិត​​​របស់​​យេស៊ូ​ក៏​មក​ដល់​ ដោយ​កូន​សិស្ស​ក្បត់​​​នាំ​​​ពួក​​​​ទា​ហា​​ឡើង​​ទៅ​​ចាប់​ខ្លួន​​វាយ​​បណ្តើរ​​នាំ​​មក​​ជូន​​ចៅហ្វាយ​ខេត្ត​​ហ្សូ​ដាស៍​ ដែល​​មាន​​​​ក្រុម​​​​​តុលាការ​​ និង​​មន្រ្តី​​រាជការ​។​ យេស៊ូ​​​ជា​​​បុគ្គល​​​កំព្រា​ ឯ​ពួក​​​សាវ័ក​​​រត់​​​ចោល​​អស់​រលីង​​នៅ​​សល់​​តែ​​ព្យែ​រ​​ម្នាក់​ឯង​​តាម​​ទៅ​​ជា​មួយ​ ដើម្បី​​ចាំ​​មើល​​ដល់​ទី​​បំផុត​​នៃ​​ហេតុ​ការណ៍​។ មន្ត្រី​​ទាំង​នោះ​​កាត់​ទោស​​ប្រហារ​ជីវិត​​ចាត់​​ឲ្យ​​​ពិឃាត​​នាំ​​ទៅ​​កាន់​​ភ្នំ​​គោល​​គោ​ត្ថា​ ជា​ទី​​សម្រាប់​​ពិឃាត​​ជិត​​ក្រុង​​ហេ​រូ​សា​ឡឹម​​ ដល់​​​ហើយ​​ក៏​​ពួក​ពេជ្ឈឃាដ​​​ចាប់​​យេស៊ូ​​ឆ្កាង​​ទាំង​រ​ស់​ឥត​​ត្រា​​ប្រណី​ ជា​មួយ​នឹង​​ចោរ​ប្លន់​​ពីរ​​នាក់​​ឆ្កាង​​អម​​សង​ខាង​​ឆ្វេង​​ស្តាំ។​ មុន​​​ពេល​​​​ចាក​​​ផុត​រលត់​​អស្សាស​បស្សាសៈ​ (ស្លាប់) ព្រះ​​យេស៊ូ​​ក៏​ដង្ហោយ​​ហៅ​រក​​ព្រះ​​ជា​​ម្ចាស់​​សួគ៌​ ថា​​ព្រះ​​ម្ចាស់​​ខ្ញុំ​ ព្រះ​​​ម្ចាស់​​ខ្ញុំ​ ហេតុ​​អ្វី​​ក៏​​ទ្រង់​​បោះ​បង់​​ចោល​​ខ្ញុំ​​យ៉ាងនេះ​​ ហើយ​​ក៏​​បាន​​ស្រែក​​ផ្តាំ​ផ្ញើ​​ដល់​​ព្យែ​រ​ និង​​ពួក​​មនុស្ស​​ដែល​​កាត់​ទោស​​ក្នុង​​ពេល​​នោះ​​អំពី​​សីល​ធម៌​ និង​​បទ​បញ្ញត្តិ​​របស់​​ព្រះ​​យេស៊ូ​​ទាំង​​១០​​យ៉ាង​៕
អត្ថបទដោយ៖ ឈួន​ ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ