ពាក្យពេចន៍អ្វីខ្លះដែលឪពុកម្តាយ គួរនិយាយជាមួយកូនៗ?
ពាក្យពេចន៍អ្វីខ្លះដែលឪពុកម្តាយ គួរនិយាយជាមួយកូនៗ?
ក្នុងនាមជាឪពុកម្តាយ លោកអ្នកគួរធ្វើជាគម្រូដ៏ល្អចំពោះកូនៗ ពោលគឺលោកអ្នកមិនត្រឹមតែមានតួនាទីចិញ្ចឹមរូបកាយកូនៗឲ្យលូតលាស់ធំធាត់នោះទេប៉ុន្តែលោកអ្នកគួរបំពេញតួនាទីជាអ្នក អប់រំតម្រង់ទិសអាកប្បកិរិយា និងបណ្តុះបញ្ញាស្មារតីរបស់កូនៗផងដែរ។ ជាការពិត ក្មេងតូចៗប្រៀបបានទៅនឹងក្រដាសពណ៌សដែលងាយនឹងប្រឡាប់ ក្នុងន័យនេះគឺពួកគេមានចរិតចូលចិត្តចម្លងតាម ឬប្រព្រឹត្តរៀនធ្វើតាមអ្វីដែលឪពុកម្តាយរបស់ខ្លួនបង្ហាញ។ ដូច្នេះ ចូរលោកអ្នកជាឪពុកម្តាយគ្រប់រូបប្រព្រឹត្តធ្វើជាគម្រូល្អសម្រាប់កូនៗ ជាពិសេសពាក្យសម្តី។ ខាងក្រោមនេះ គឺជាពាក្យពេចន៍៩យ៉ាងដែលលោកឪពុកអ្នកម្តាយគួរទម្លាប់និយាយជាមួយកូនៗជារៀងរាល់ថ្ងៃ៖៦. តាមការសម្រេចចិត្តរបស់កូនចុះណា៖ នៅពេលដែលកូនរបស់លោកអ្នកធំដឹងក្ដី អ្នកត្រូវបង្រៀនពួកគេឱ្យចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង និងត្រូវចេះទទួលខុសត្រូវលើការងាររបស់គេ។ ប្រសិនបើគេសម្រេចចិត្តលើកិច្ចការអ្វីមួយសមស្រប អ្នកគួរតែនិយាយពាក្យមួយឃ្លានេះថា «ស្រេចតែកូនចុះណា» បើគេជ្រើសរើសខុស អ្នកគួរតែជួយកែលម្អគេ ហើយមិនត្រូវស្តីបន្ទោសគេនោះទេ។
៧. ហើយចុះមិត្តភក្ដិកូនម៉េចដែរ៖ យ៉ាងហោចណាស់ អ្នកស្គាល់ឈ្មោះមិត្តភ័ក្ដិជិតស្និទ្ធកូនរបស់អ្នកពីរបីនាក់ ហើយសង្កេតមើលសកម្មភាពរបស់ពួកគេ។ លោកអ្នកគួរចេះសង្កេតមើលការសេពគប់មិត្តភ័ក្តិរបស់កូន និងណែនាំកូន ជាពិសេសគួរទម្លាប់ឲ្យកូនរៀនថ្លឹងថ្លែងហេតុផល និងសួរនាំកូនអំពីថាតើមិត្តភ័ក្តិរបស់គេយ៉ាងម៉េចដែរ។
៨. ចូរកុំនិយាយកុហកកូន៖ លោកអ្នកគួរកុំទម្លាប់និយាយកុហកកូន ឬសន្យាខ្យល់ជាមួយកូន ពោលគឺគួរព្យាយាមបង្រៀន និងប្រាប់កូនរបស់អ្នកពីតម្លៃនៃភាពស្មោះត្រង់។ មួយវិញទៀត ចូរកុំទម្លាប់ស្តីបន្ទោសកូនពេលគេខុសឆ្គង តែចូរទម្លាប់និយាយពាក្យល្អពន្យល់ណែនាំដើម្បីឲ្យគេមានចិត្តចង់ប្រាប់អ្នកដោយត្រង់គ្មានការបង្ខិតបង្ខំ ព្រោះបើអ្នករករឿងគេ គេនឹងនិយាយកុហកដើម្បីរួចខ្លួន។
៩. សូមកូន…៖ ពាក្យ «សូម» គឺជាគួរសមទន់ភ្លន់ មិនមានលក្ខណៈបញ្ជាបង្ខំឡើយ ដែលពាក្យនេះលោកអ្នកគួរតែបង្រៀនកូនឱ្យចេះនៅពេលដែលគេស្នើលោកអ្នកឱ្យធ្វើអ្វីមួយ។ ចូរផ្តើមចេញពីខ្លួនលោកអ្នកមុនសិន ទើបកូនៗរបស់លោកអ្នកធ្វើតាម។ លោកអ្នកគួរទម្លាប់និយាយដូចជា «សូមជួយយករបស់នោះឱ្យប៉ា ឬម៉ាក់បន្តិចមកកូន»៕ (អត្ថបទដោយ៖ ឈួន ល័ក្ខ)
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment