​គន្លឹះ​​៧​​ប្រការ​​ភរិយា​​​គ្រប់​រូប​គួរ​​អនុវត្ត

​គន្លឹះ៧ប្រការ​​ភរិយា​​​គ្រប់​រូប​គួរ​​អនុវត្ត

ស្ត្រី​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​ភរិយា​ជាទី​ស្រឡាញ់ សំណប់​ចិត្ត​របស់​ស្វាមី​ខ្លួន ជា​ពិសេស​ចង់​បាន​ឈ្មោះ​ជា​ភរិយា​ឆ្នើម។​ គ្មាន​ក្បួន​ណា​មួយ​ជាក់​លាក់​បង្រៀន​ស្ត្រី​អំពី​បញ្ហា​នេះ​ឡើយ តែ​នៅ​ទី​នេះ​សូម​ណែ​នាំ​នូវ​គន្លឹះ​ខ្លះៗ ដែល​​​អ្នក​​ឯក​ទេស​​​បាន​ផ្តល់​ជា​អនុសាសន៍​ដូ​ច​ខាង​ក្រោម៖





១. ចូរពិនិត្យមើលខ្លួនឯង៖ ក្នុង​នាម​ជា​ភរិយា​ស្ត្រី​ទាំង​ឡាយ​គប្បី​រៀន​ពិនិត្យ​មើល​ខ្លួន​ឯង​ដើម្បី​ឲ្យ​ដឹង​ថា​ខ្លួន​នៅ​មាន​ចំណុច​ខ្វះ​ខាត​កន្លែង​ណា​ខ្លះ​គួរ​កែ​លម្អ និង​អភិវឌ្ឍ​បន្ថែម ដូច​ជា​ការ​ចំអិន​ម្ហូប​អាហារ ការ​រៀប​ចំ​ផ្ទះ​ជា​ដើម។





២. ចូរកុំព្យាយាមផ្លាស់ប្តូរស្វាមី៖ ស្រ្តី​ជា​ភរិយា​ទាំង​ឡាយ​គួរ​ស្វែង​យល់​ពី​ស្វាមី​របស់​អ្នក​នាង​ឲ្យ​បាន​ច្បាស់​ ហើយ​គប្បី​ចេះ​សម្រប​ខ្លួន​ជា​មួយ​ស្វាមី ព្រោះ​វា​មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​ដែល​អ្នក​ព្យាយាម​កែ​មនុស្ស​ម្នាក់។





៣. ចូរនិយាយឲ្យច្បាស់នូវដែលអ្នកចង់បាន៖ គ្មាន​នរណា​ម្នាក់​ដែល​អាច​ទាយ​ចិត្ត​មនុស្ស​បាន​១០០%​ឡើយ បើ​អ្នក​ចង់​បាន​អ្វី ​ត្រូវ​ការ​អី្វ ឬ​មិន​ត្រូវ​ការ​អ្វី អ្នក​គួរ​តែ​និយាយ​ចេញ​ប្រាប់​ស្វាមី​របស់​អ្នក​ដោយ​ត្រង់ៗ។





៤. ចូរនិយាយពាក្យអរគុណ៖ វា​គ្មាន​អ្វី​ធ្ងន់​ធ្ងរ​ឡើយ ក្នុង​ការ​ដែល​អ្នក​នាង​ជា​ភរិយា​ ទម្លាប់​និយាយ​ពាក្យ​អរគុណ​ជា​មួយ​ស្វាមី​ដោយ​សំដី​ទន់​ភ្លន់​រាល់​ពេល​ដែល​គាត់​ជួយ​កិច្ច​ការ​អ្នក ធ្វើ​អ្វី​​ដើម្បី​គ្រួសារ ឬ​ជូន​កាដូ​អ្នក។
៥. ចូរទុកឲ្យស្វាមីមានឳកាសជាបុរស៖ អ្នក​គួរ​តែ​ទុក​ឳកាស​ឲ្យ​ស្វាមី​បាន​កំសាន្ត​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ ឬ​អ្នក​រួម​ អាជីព​ដើម្បី​បាន​សប្បាយ​រីក​រាយ​ខ្លះ​ផង អ្នក​មិន​គួរ​ឲ្យ​ប្តី​គិត​តែ​ពី​រក​លុយ ឬ​ប្រចណ្ឌ​រហូត​ទៅ​ណា​មិន​បាន​ឡើយ។
៦. ចូរ​ចាត់​ទុកស្វាមីជាមនុស្សសំខាន់៖ វា​ជា​រឿង​ចាំ​បាច់​បំផុត ដែល​គូ​ស្វាមី​ភរិយា​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា ផ្តល់​នូវ​តម្លៃ​និង​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ចេះ​យោគ​យល់​ស្តាប់​គ្នា ឬ​ពិភាក្សា​កិច្ច​ការ​ជា​មួយ​គ្នា។
៧. ចូរថែទាំខ្លួនប្រាណអ្នកឲ្យល្អ៖ វា​មិន​គ្រប់​គ្រាន់​ឡើយ ដែល​អ្នក​ត្រឹម​តែ​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង មើល​ថែ​ទាំ​អប់រំ​កូនៗ​ និង​ពូកែ​ផ្គាប់​ចិត្ត​មើល​ថែ​ស្វាមី តែ​មិន​ថែ​ទាំ​រូប​សម្រស់​របស់​​ខ្លួន​ឲ្យ​មាន​អនាម័យ​ស្អាត​ល្អ​នោះ៕​(ប្រភពពី៖ sheknows.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!