ប្រការ​៧​​យ៉ាង​ ដែល​​លោក​អ្នក​​គួរ​​ដឹង​​​អំពី​​រឿង​​ហុងស៊ុយ​​ក្នុង​​​គេហ​ដ្ឋាន

ប្រការ​៧​​យ៉ាង​ ដែល​​លោក​អ្នក​​គួរ​​ដឹង​​​អំពី​​រឿង​​ហុងស៊ុយ​​ក្នុង​​​គេហ​ដ្ឋាន

​​មាន​​មនុស្ស​​ជា​​​ច្រើន​​​​បាន​​ជឿ​​ទៅ​​លើ​​ហុងស៊ុយ​ ក្នុង​​បំណងដើម្បី​​​មាន​​​ប្រភព​​​ថាមពល​​ល្អ​ ការ​​បំពេញ​បន្ថែម​ និង​​នាំ​​សំណាង​ល្អ​​មក​​ដល់​​ខ្លួន​។​ ហុងស៊ុយ​​នៅ​​ក្នុង​​ជីវិត​ និង​​ការងារ​​កំពុង​​​ក្លាយ​ជា​​វត្ថុ​បំណង​ដ៏​សំខាន់​​​ដែល​​ត្រូវ​​បាន​​មនុស្ស​​ជា​​ច្រើន​​មាន​​ជំនឿ​​​ត្រូវ​ការ​។​ ប្រសិន​បើ​​ចេះ​​ពី​​របៀប​​ប្រើ​​ហុងស៊ុយ​​ល្អ​ ម្ចាស់​​នឹង​​ទទួល​​បាន​​ប្រភព​​ថា​មពល​​​​បំពេញ​​បន្ថែម​​​ល្អ​។​ ​​ប៉ុន្តែ​ ក៏​​មាន​ការ​ងារ​​ដែល​​មិន​​សម​​ស្រប​​ជា​មួយ​​ហុងស៊ុយ​ ដែល​​ធ្វើ​​ឲ្យ​​​មិន​​​ទទួល​​​បាន​​​ប្រភព​​​ថាម​ពល​​មាន​​ប្រយោជន៍​​ដែរ​។​ ខាង​ក្រោម​​នេះ​ គឺ​ជា​បញ្ហា​​​៧​​យ៉ាង​ដែល​​ត្រូវ​​បញ្ចៀស​​នៅ​​ក្នុងរឿង​​​ហុងស៊ុយ​៖
១.​ គែម​​គ្រែ​​ម្ខាង​​នៅ​​ជាប់​​ជញ្ជាំង​៖ នេះ​​ត្រូវ​​បាន​​ចាត់​​ទុក​​ថា​​ជា​​កំហុស​​ទូទៅ​​បំផុត​​នៅ​​ក្នុង​​របៀប​​តុប​តែង​​បន្ទប់​ដេក​​ របស់​​មនុស្ស​​ជា​​ច្រើន​។​ ការ​​ដែល​​ដាក់​​គែម​​គ្រែ​​នៅ​​ជាប់​​ជញ្ជាំង​​ផ្ទះ​ ឬ​​ស្ថិត​​នៅ​​ក្នុង​​ជ្រុង​​បន្ទប់​​មួយ​​នឹង​​ខ្ទប់​​គ្រប់​​ប្រភព​​ថាម​ពល​​រុង​រឿង​​ពេល​​អ្នក​​កំពុង​​គេង​​លក់​​យ៉ាង​​ស្កប់​ស្កល់​។​ យើង​​គេង​​​​រៀង​​រាល់​ថ្ងៃ​ គឺ​​ដើម្បី​​សម្រាក​​ឲ្យ​​បាន​​ធូរ​ស្បើយ​​ ហើយ​​ការ​​ដាក់​​គែម​​គ្រែ​​ខុស​​នឹង​​ធ្វើ​​ឲ្យ​​ដំណើរ​ការ​​ប្រាក់​​ចំណូល​​ថយ​​ចុះ​​គួរ​​ឲ្យ​​កត់​សម្គាល់​។​ ទី​តាំង​​គ្រែ​​នៅ​​ជ្រុង​ផ្ទះ​​នឹង​​ធ្វើ​​ឲ្យ​​ម្ចាស់​​លំបាក​​គេច​​ចេញ​ពី​​គ្រែ​​ពេល​​មាន​​ស្ថាន​ភាព​​ប្រថុច​ញ៉ុច​​កើត​ឡើង​។​ បន្ថែម​​ពី​លើ​​នោះ​ គ្រែ​​មួយ​​ដែល​​មិន​​មាន​​ប្រឡោះ​​នៅ​​សង​ខាង​​នឹង​​ជា​​ឧបសគ្គ​​ដ៏​​ធំ​​សម្រាប់​​គូ​​ស្វាមី​ភរិយា​ ព្រោះ​​ងាយ​​បង្ក​​ឲ្យ​​ពួក​​គេ​​មាន​​ភាព​​មិន​​ចុះ​សម្រុង​​នឹង​​គ្នា​​បំផុត​។

​២.​ ទុក​​ច្រក​របៀង​​ឲ្យ​​ងងឹត​ និង​​ទ្វារ​​ចេញ​ចូល​​មិន​​រស់​​រវើក​៖ កំហុស​​មួយ​​ដែល​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍​​​ពី​​​ការ​​តុប​តែង​​ផ្ទះ​​នោះ​​គឺ​​ការ​​​ទុក​​ច្រក​របៀង​​ឲ្យ​​ងងឹត​ មិន​​មាន​​អំ​ពូ​ល​​ភ្លើង​​បំភ្លឺ​​ជា​មួយ​​ការ​​ដែល​​ម្ចាស់​ផ្ទះ​​ទុក​​ឲ្យ​​ទ្វារ​​ចេញ​ចូល​​ខ្វះ​​ពន្លឺ​ ឬ​​ខ្វះ​​ពណ៌​​ស្រស់​ និង​​ភាព​​រស់​​រវើក​។​ ទ្វារ​ផ្ទះ​​ពោរ​ពេញ​​ដោយ​​ពន្លឺ​ និង​​រស់​​រវើក​​នឹង​​ជួយ​​ឲ្យ​​ផ្ទះ​​ទាក់​ទាញ​​បាន​​ប្រភព​​ថាម​ពល​​ល្អ​​នាំ​​មក​​នូវ​​សុភមង្គល​ សេចក្តី​​សប្បាយ​​រីក​រាយ​​ដល់​​សមាជិក​​នៅ​​ក្នុង​​គ្រួសារ​ និង​​ភ្ញៀវ​​មក​​លេង​​ផ្ទះ​។​ បន្ថែម​​ពី​លើ​​នោះ​ ចូរ​​ដំឡើង​​ប្រព័ន្ធ​​ពន្លឺ​​ឲ្យ​​បាន​​គ្រប់​គ្រាន់​ តុប​តែង​​រូប​គំនូរ​​សិល្បៈ ដាក់​​ថូ​ផ្កា​​។ល។​ ដើម្បី​​ឲ្យ​​ច្រក​របៀង​​មាន​​ពណ៌​​ស្រស់​​ខ្ចី​​គួរ​​ឲ្យ​​ស្រឡាញ់​។

​៣.​ ការ​​ដាក់​​ទូរទស្សន៍​​នៅ​​ក្នុង​​បន្ទប់​ដេក​៖ នេះ​​ជា​​កំហុស​​ដ៏​​ធ្ងន់​ធ្ងរ​​មួយ​ ប្រសិន​បើ​​គ្រួសារ​​អ្នក​​កំពុង​​ដាក់​​ទូរទស្សន៍​​នៅ​​ក្នុង​​បន្ទប់​​គេង​​នោះ​​ត្រូវ​​បាន​​ចាត់​ទុក​ជា​​ជន​​សម្លាប់​​គ្រប់​​ទំនាក់​ទំនង​​ប្តី​​ប្រពន្ធ​​យ៉ាង​​ស្ងៀម​ស្ងាត់​។​ ទូរទស្សន៍​ ឧបករណ៍​​ អេ​ឡិច​​ត្រូ​និក​ ឬ​​ម៉ាស៊ីន​​លេង​​ហ្គេ​ម​ ​គឺ​ជា​​វត្ថុ​​ដែល​​ធ្វើ​​ឲ្យ​​ប្តី​​ប្រពន្ធ​​ងាយ​​ឃ្លាត​​ចេញ​ពី​​គ្នា​​នៅ​​ក្នុង​​បន្ទប់​គេង​របស់​​អ្នក​។​ ចូរ​​ចង​​ចាំ​​ថា​​បន្ទប់​ដេក​​គឺ​ជា​​លំហ​​ឯក​ជន​​សម្រាប់​​សម្រាក​លំហែ​​ពោរ​ពេញ​​ដោយ​​មនោ​សញ្ចេតនា​​របស់​​មនុស្ស​​ម្នាក់​ៗ​​ និង​​គ្រប់​​គូ​​ស្វាមី​ភរិយា​។​ អាស្រ័យ​​ហេតុ​នេះ​ ចូរ​​​កែ​ប្រែធ្វើ​ឲ្យ​​ល្អ​​​​​ដើម្បី​​ឲ្យ​​បន្ទប់​​គេង​​មិន​​ត្រូវ​​រង​​ឥទ្ធិពល​ ដោយ​សា​រ​​របស់​​ប្រើ​​ប្រាស់​​ផ្សេងៗ​។

៤.​ ការ​​ទុក​​ឲ្យ​​ប្រព័ន្ធ​​បំពង់​​ទឹក​​ធ្លុះ​ធ្លាយ​៖ ថ្វី​​ត្បិត​​មាន​​មនុស្ស​​តិច​តួច​​ណាស់​​ដែល​​ចាត់​​ទុក​​ថា​​សំខាន់​ និង​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​​ការ​​ទុក​​ឲ្យ​​ប្រព័ន្ធ​​បំពង់​​ទឹក​​ក្នុង​ផ្ទះ​​របស់​​អ្នក​​ធ្លុះ​ធ្លាយ​​ ដោយ​​មិន​​ជួស​ជុល​​ភ្លាមៗ​ មាន​​ន័យ​​ថា ​​សមត្ថភាព​​ហិរញ្ញ​​វត្ថុ​ ថាម​ពល​​បុគ្គល​ និង​​សុខភាព​​របស់​​ម្ចាស់​​កំពុង​​មាន​​បញ្ហា​។​ ប្រសិន​បើ​​ម្ចាស់​ផ្ទះ​​មិន​​មាន​បទ​ពិសោធន៍​​នោះ​​ ចូរ​​ហៅ​​ក្រុម​​ជាង​​ឲ្យ​​មក​​ជួស​ជុល​​កាន់​តែ​​ឆាប់​​កាន់​តែ​​ល្អ​។​ ទោះ​បី​​វា​​ជា​​បញ្ហា​​មួយ​​តូច​ ប៉ុន្តែ​​ការ​​ទុក​​យូរៗ​​ទៅ​​នឹង​​មាន​​ឥទ្ធិ​ពល​​ទៅ​​ដល់​​គុណ​ភាព​​ជីវិត​​របស់​​គ្រួសារ​​អ្នក​ និង​​ធ្វើ​​ឲ្យ​​ខ្ចាត់​ខ្ចាយ​​ប្រភព​​ឧស្ម័ន​​សកម្ម​​របស់​​ផ្ទះ​។​ ៥.​ ការ​​ដាក់​​តាំង​​រូប​គំនូរ​​មិន​​សម​​ស្រប​៖ ប្រសិន​បើ​​ម្ចាស់​ផ្ទះ​​ជា​​មនុស្ស​​ចូល​​ចិត្ត​​គំរូ​​សិល្បៈ​​ដែល​​ពាក់​ព័ន្ធ​​ដល់​​សង្គ្រាម​​ សាសនា​ វត្ថុ​​បុរាណ​​ចម្លែកៗ​​នោះ​ ចូរ​​ព្យួរ​​វា​​នៅ​​ក្នុង​​បន្ទប់​​មួយ​​ដាច់​​ដោយ​ឡែក​ ដោយ​សារ​​វា​​មាន​​ឥទ្ធិ​ពល​​យ៉ាង​​ធំ​​ទៅ​​ដល់​​ចិត្ត​សាស្ត្រ​​របស់​​សមាជិក​​ដែល​​នៅ​​សល់​​របស់​​គ្រួសារ​ និង​​ភ្ញៀវ​​មក​​លេង​​ផ្ទះ​។​ នៅ​​ក្នុង​​បន្ទប់​ទទួល​ភ្ញៀវ​ បន្ទប់​​គេង​ បន្ទប់​​ក្មេង​ អ្នក​​គួរ​​ព្យួរ​​រូប​ភាព​​រស់​​រវើក​ មាន​​ពណ៌​​ចម្រុះ​​ស្រស់​ និង​​គួរ​​ឲ្យ​​ស្រឡាញ់​ ដើម្បី​​នាំ​​មក​​នូវ​​អារម្មណ៍​​ស្វាគមន៍​ កក់​ក្តៅ​ និង​​រីក​រាយ​​ដល់​​មនុស្ស​​គ្រប់​​គ្នា​។
៦.​ ការ​ដាក់​គ្រែ​ធំ​ពីរ​ឈម​គ្នា​៖ ​នៅ​​ក្នុង​​ហុងស៊ុយ​ ការ​​ដាក់​​គ្រែ​​ពីរ​​ផ្ទុយ​​គ្នា​​នៅ​​ជាប់​​ជញ្ជាំង​​ទាំង​​សង​ខាង​ គឺ​ជា​​រឿង​​អាក្រក់​​បំផុត​។​ ដោយ​សារ​​ពេល​​នោះ​ តំបន់​​ចន្លោះ​​នៅ​​កណ្តាល​​គ្រែ​​ទាំង​​ពីរ​​នឹង​​ជា​​ប្រភព​​ថាម​ពល​​ឆ្លុះ​​បញ្ចាំង​ និង​ទល់​មុខ​​គ្នា​ ដែល​​ធ្វើ​​ឲ្យ​​ម្ចាស់​ និង​​សាច់​ញាតិ​​ជួប​​ប្រភព​​ឧស្ម័ន​​មិន​​មាន​​ប្រយោជន៍​។​ ផ្ទុយ​​ទៅ​វិញ ម្ចាស់​ផ្ទះ​​អាច​​ដាក់​​ថូ​ផ្កា​​តូច​​ដ៏​​ស្រស់​​ស្អាត​ ឬ​​កែវ​​ចិញ្ចឹម​​ត្រី​ ដើម្បី​​ធ្វើ​​ឲ្យ​​ល្អ​​ដល់​​ម្ចាស់​ផ្ទះ​ ដោយ​​មិន​​នៅ​​ធ្វើ​​ឲ្យ​​ចន្លោះ​​នោះ​​កាន់​​តែ​​អាក្រក់​ និង​​គ្មាន​​អំណោយ​ផល​។
៧.​ ការ​ទុក​រុក្ខជាតិ​ងាប់​នៅ​ក្នុងផ្ទះ​ ឬ​​រានហាល៖ ប្រសិន​បើ​​មិន​​ចង់​​ឲ្យ​​មនុស្ស​​ផ្សេង​​យល់​​ថា​​ប្រភព​​ឧស្ម័ន​​នៅ​​ក្នុង​ផ្ទះ​​របស់​​អ្នក​​កំពុង​​ស្វិត​​ស្រពោន​ និង​​ងាប់​​សន្សឹមៗ​​នោះ​ អ្នក​​មិន​​ត្រូវ​​ដាក់​​រុក្ខ​ជាតិ​ និង​​ថូ​ផ្កា​​ដែល​​ស្វិត​​ស្រពោន​ និង​​ងាប់​​បណ្តើរៗ​​នៅ​​ក្នុង​ផ្ទះ​ ឬ​​រាន​ហាល​​ឡើយ​។​ ប្រការ​​ដែល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ជា​​មូលដ្ឋាន​​បំផុត​​របស់​​ម្ចាស់​ផ្ទះ​ គឺ​​បង្កើត​​ឲ្យ​​ផ្ទះ​​មាន​​សម្រស់​ ពោរ​ពេញ​​ដោយ​​ថាម​ពល​​រស់​ និង​​ស្រស់​​ថ្មី​។​ អាស្រ័យ​​ហេតុ​​នោះ​ ចូរ​​យក​ចិត្ត​ទុក​ដាក់​​ដល់​​ពូជ​​រុក្ខ​ជាតិ​​ដែល​​ដាំ​​នៅ​​ក្នុង​ផ្ទះ​។​ ត្រូវ​​ថែ​ទាំ​​វា​​ឲ្យ​​ល្អ​ ដោយ​​ការ​​លាង​​សម្អាត​​ធូលី​​ដី​ ប្តូរ​​ទឹក​ និង​​ប្តូរ​​ផ្កា​​ឲ្យ​​បាន​​ទៀត​​ទាត់​។​ ចូរ​​ទុក​​ផ្កា​ និង​​រុក្ខ​ជាតិ​ ដែល​​មាន​​ថាម​ពល​​រស់​ ស្រស់​​ថ្មី​ និង​​រស់​​រវើក​​ឲ្យ​​បាន​​ត្រឹម​ត្រូវ​​អត្ថន័យ​​របស់​​វា​៕ ​ (​ប្រភព​៖ ​cen.com)
អត្ថបទដោយ៖ ឈួន​ ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!