ការ​បង្កើត​អាជីវកម្មត្រូវ​មាន​ធាតុ​សំខាន់​អ្វី​ខ្លះ?

ការ​បង្កើត​អាជីវកម្មត្រូវ​មាន​ធាតុ​សំខាន់​អ្វី​ខ្លះ?

តើលោក​អ្នក​មាន​គំនិត​ចង់​បង្កើតមុខ​របរ​រក​ស៊ី ឬ​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ទេ? ​គេ​តែង​និយាយ​ថា​បើ​អ្នក​ធ្វើ​ឲ្យ​គេ​(បុគ្គលិក​ស៊ី​ប្រាក់​ខែ) នោះ​អ្នក​នឹង​ទទួល​បាន​ប្រាក់​ខែ​ ប៉ុន្តែ​បើ​អ្នក​បើក​អាជីវកម្ម​ខ្លួន​ឯង​​(Business) នោះ​អ្នក​នឹង​ទទួល​បាន​ទាំង​​ប្រាក់​ខែ ទាំង​ទ្រព្យ​នៃ​អាជីវកម្ម​ទាំង​មូល​​(ក្រុមហ៊ុន…) និង​មាន​ទាំង​​មុខ​របរ​ខ្លួន​ឯង​ទៀត។ ដូច្នេះ តើ​អ្នក​គួរ​​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​តែ​​ប្រាក់​​ខែ ឬ​​ដើម្បី​មាន​មុខ​របរ​ខ្លួន​ឯង​ពិត​ប្រាកដ? បើ​អ្នក​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ អ្នក​គួរ​តែ​ពិចារណា​អំពី​​ធាតុ​ដ៏​សំខាន់​នៃ​អាជីវកម្ម​ទាំង​៥​ដូច​ខាង​ក្រោម​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ៖

១. គំនិតអាជីវកម្ម (Business Concept)៖ អ្នក​គួរ​គិត​ឲ្យ​បាន​ច្បាស់​លាស់​អំពី​អាជីវកម្ម​ដែល​នឹង​ត្រូវ​ដំណើរ​ការ​នោះ ពោល​គឺ​ត្រូវ​គិត​អំពី​ផលិត​ផល​របស់​ខ្លួន និង​ទី​ផ្សារ​ដែល​នឹង​ត្រូវ​បម្រើ។ អ្នក​ត្រូវ​គិត​ថា​តើ​ត្រូវ​មាន​ផលិត​ផល​អ្វី​យក​ទៅ​លក់ ត្រូវ​លក់​ឲ្យ​អ្នក​ណា មូល​ហេតុ​អ្វី ហើយ​ធ្វើ​យ៉ាង​ណា​ទើប​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ​ខ្ពស់​។

២. លក្ខណៈពិសេសផ្នែកហិរញ្ញវត្ថុ (Financial Features)៖ អ្នក​គួរ​តែ​គូស​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ចំណុច​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់​នៃ​អាជីវកម្ម រួម​មាន ការ​លក់ ប្រាក់​ចំណេញ លំហូរ​សាច់​ប្រាក់ ​និង​ការ​​ចំណាយ​ត្រឡប់​ទៅ​វិញ​​​លើ​ការ​វិនិយោគ។

៣. តម្រូវការហិរញ្ញវត្ថុ (Financial Requirements)៖ អ្នក​គួរ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ណាស់​អំពី​បញ្ហា​ដើម​ទុន​ដែល​ត្រូវ​ការ​ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម និង​ពង្រីក​វា។ អ្នក​គួរ​តែ​រៀប​រាប់​លម្អិត​អំពី​របៀប​ចាត់​ចែង​ដើម​ទុន​ដែល​ត្រូវ​ប្រើ​ប្រាស់ និង​មាន​សម​ធម៌​ទៅ​តាម​ផ្នែក​ដែល​ត្រូវ​ផ្ដល់ឲ្យ​​សម្រាប់​ការ​ចំណាយ។
៤. ស្ថានភាពអាជីវកម្មបច្ចុប្បន្ន (Current Business Position)៖ អ្ន​ក​​ត្រូវ​​មាន​​ព័ត៌មានបញ្ជាក់​​​អំពី​​ក្រុម​ហ៊ុន សំណុំ​បែប​បទ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ប្រតិ​បត្ដិការ ​កាល​បរិច្ឆេទ​នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​ ​ម្ចាស់​ដើម​ទុន​សំខាន់ៗ និង​បុគ្គលិក​សំខាន់ៗ។
៤. សមិទ្ធផលដ៏សំខាន់ៗ (Major Achievements)៖ លម្អិត​ពីការ​អភិវឌ្ឍ​ណា​មួយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ទទួល​បាន​ភាព​ជោគ​ជ័យ​នៃ​អាជីវ​កម្ម​នេះ។ ក្នុង​នោះ​អ្នក​គួរ​បញ្ជាក់​ពី​សមិទ្ធ​ផល​ដ៏​សំខាន់​មួយ​ចំនួន រួម​មាន ប៉ាតង់(បណ្ណ​អាជីវកម្ម) គំរូ ទី​តាំង​នៃ​ក្រុម​ហ៊ុន កិច្ច​សន្យា​សំខានៗ​ដែល​ត្រូវ​មាន​សម្រាប់​ការ​អភិវឌ្ឍ​ផលិត​ផល ឬ​លទ្ធ​ផល​ពី​ការ​ធ្វើ​តេស្ត​ទី​ផ្សារ​ណា​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង៕ (ប្រភព៖ entrepreneur.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ