ហេតុអ្វីអាជីវកម្មមួយចំនួនបរាជ័យ ខណៈដែលមួយចំនួនទៀតទទួលបានជោគជ័យ?
ហេតុអ្វីអាជីវកម្មមួយចំនួនបរាជ័យ ខណៈដែលមួយចំនួនទៀតទទួលបានជោគជ័យ?
ការធ្វើអាជីវកម្មគ្រប់បែបយ៉ាង តែងតែចង់បានជោគច័យ ប៉ុន្តែវាមិនដូចអ្វីដែលគិតប៉ងនោះទេ ពោលគឺវាអាចប្រឈមនឹងការបរាជ័យ ឬទទួលជោគជ័យ។ មានសំណួរមួយដែលគេតែងលើកឡើងថា ហេតុអ្វីអាជីវកម្មបរាជ័យ និងហេតុអ្វីជោគជ័យ? ទាក់ទិននឹងចំណុចនេះបណ្ឌិត Graeme Edwards បានមានប្រសាសន៍ថា«គម្រោងវាមិនសំខាន់ទេ ប៉ុន្តែការរៀបចំគម្រោងផែនការកម្មទើបវាជាដ៏រឿងសំខាន់»។ នេះជាគំនិតដ៏មានតម្លៃបំផុតដែលអ្នកធ្វើអាជីវកម្មជាច្រើនលើសកលលោកបានយកមកអនុវត្ត ហើយទទួលបានជោគជ័យ។យោងតាមគេហទំព័រ successharbor.com បានបង្ហាញនូវហេតុផលចម្បងមួយចំនួនដែលជាកត្តានាំឲ្យក្រុមហ៊ុន ឬអាជីវកម្មមួយចំនួនជួបភាពបរាជ័យគឺ៖ កង្វះខាតការរៀបចំផែនការកម្ម អសមត្ថភាពក្នុងការសិក្សាពីភាពបរាជ័យ ការគ្រប់គ្រងមិនបានល្អ កង្វះខាតដើមទុន ការបោះទីតាំងមិនត្រឹមត្រូវ ការរកប្រាក់ចំណេញបានតិច ការគ្រប់គ្រងសម្ភារៈផលិតមិនបានល្អ ការធ្វើដោយមិនយកចិត្តទុកដាក់ ការយកជំនួយ/របស់ក្រុមហ៊ុនទៅប្រើផ្ទាល់ខ្លួន(កេងរបស់រួម) ចំណាយច្រើនមិនត្រូវខ្ទង់ កត្តាសេដ្ឋកិច្ចជាតិ/ពិភពលោក និងគ្មានផែនការជោគជ័យ។
៤. ត្រូវផលិតផល ឬសេវាកម្មអ្វីដែលអ្នកត្រូវផ្តល់៖ វាជាចំណុចសំខាន់ណាស់ ដែលអ្នកត្រូវកំណត់ឲ្យបានច្បាស់លាស់ បើអ្នកកំណត់មិនច្បាស់ទេ អ្នកនឹងពង្រីកទីផ្សារសេវាកម្ម/ផលិតផលគ្មានប្រសិទ្ធភាព។
៥. ត្រូវលក់ និងពង្រីកទីផ្សារផលិតផល ឬសេវាកម្មយ៉ាងម៉េច៖ ឧបសគ្គដ៏ធំបំផុតក្នុងការធ្វើអាជីវកម្មគឺការប្រឈមនៃការលក់ចេញផលិតផល/សេវា និងការបញ្ជ្រាប ឬការវាយលុកចូលទៅក្នុងទីផ្សារ។ ត្រង់ចំណុចនេះ រាល់ការធ្វើអាជីវកម្ម (ក្រុមហ៊ុន) ត្រូវតែមានផែនការលក់ និងផែនការវាយលុកក្នុងទីផ្សារជាចាំបាច់ ហើយវាត្រូវតែអាចវាស់វែងបាន ដោយបង្កើតជាប្រព័ន្ធគ្រប់គ្រងដំណើរការ៕ (ប្រភព៖ successharbor.com)
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment