យល់ដឹងពីទុក្ខលំបាករបស់ស្រ្តីគ្រប់រូប
យល់ដឹងពីទុក្ខលំបាករបស់ស្រ្តីគ្រប់រូប
មានរូបមានទុក្ខ នេះគឺជាសេចក្តីពិតនៃជីវិតរបស់មនុស្សសត្វគ្រប់រូប។ នៅលើលោកនេះគ្មាននរណាម្នាក់ចង់បានសេចក្តីទុក្ខលំបាកនោះទេ ប៉ុន្តវាជាច្បាប់ធម្មជាតិដែលមិនអាចជៀសផុតបាន គ្រាន់តែថាសេចក្តីទុក្ខលំបាកនោះមានទំហំប៉ុណ្ណា ហើយម្នាក់ៗមានទុក្ខលំបាកអំពីអ្វីតែប៉ុណ្ណោះ។ នៅក្នុងទ្រឹស្តីនៃព្រះពុទ្ធសាសនាបានសម្តែងអំពីសេចក្តីទុក្ខលំបាក៥យ៉ាងរបស់ស្ត្រីគ្រប់រូបក្នុងលោកដូចខាងក្រោមនេះ ៖៣.ទុក្ខមានគភ៌៖ ភារៈដ៏ធ្ងន់ធ្ងររបស់ស្ត្រីគឺការទ្រទ្រង់គភ៌នៅពេលមានគ្រួសារ(ប្តី) ព្រោះនាងត្រូវបន្តពូជពង្សមនុស្សបង្កើតកូន ពុំដូច្នោះទេ នាងនឹងត្រូវទទួលរងពាក្យពេចន៍ប្រមាថមើលងាយរិះគន់ពីអ្នកដទៃ ញាតិមិត្ត ឪពុកម្តាយទាំងសងខាង និងស្វាមីថាជាស្រីអា។ ការពពោះនេះមានរយៈកាលវែង (៩ខែ១០ថ្ងៃ) ក្នុងទម្ងន់ដ៏ធ្ងន់ និងពិបាកទ្រាំក្នុងឥរិយាបថសព្វបែបយ៉ាងសូម្បីការហូបចុកក៏ត្រូវអត់ធ្មត់ស៊ូទ្រាំខ្លាចប៉ះពាល់ដល់ជីវិតខ្លួន និងកូនក្នុងផ្ទៃ។
៤.ទុក្ខព្រោះត្រូវបម្រើផ្លូវភេទ៖ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ស្ត្រីគ្រប់រូបត្រូវមានកាតព្វកិច្ចមួយដ៏ចាំបាច់ក្នុងជីវិតគូស្រកប្តីប្រពន្ធ នោះគឺត្រូវផ្តល់សេចក្តីសុខខាងផ្លូវភេទ (រួមរ័ក) ឲ្យស្វាមី។ ត្រង់ចំណុចនេះមានសារសំខាន់ណាស់ ដែលពេលខ្លះនាងត្រូវបង្ខំចិត្តធ្វើទោះខ្លួនមិនចង់ ឬមិនស្រួលខ្លួន ព្រោះខ្លាចស្វាមីអាក់អន់ចិត្តខឹងសម្បារចោទថានាងមានសហាយស្មន់ ឬពេលខ្លះទៀតនាងត្រូវស្វាមីចិត្តឫស្យាប្រើហិង្សាវាយធ្វើបាបគំហកកំហែង ព្រោះតែសមតាមបំណងគេ។
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment