គន្លឹះ​បង្រៀន​កូន​ឲ្យ​ចេះ​រក​លុយ និង​​​គ្រប់​​គ្រង​ហិរញ្ញ​វត្ថុ

គន្លឹះ​បង្រៀន​កូន​ឲ្យ​ចេះ​រក​លុយ និង​​​គ្រប់​​គ្រង​ហិរញ្ញ​វត្ថុ

ឪពុកម្តាយ​គ្រប់​រូប​​តែង​តែ​ប្រាថ្នា​​ចង់​​ឲ្យ​​កូន​​ចៅ​របស់​ខ្លួន​សម្បូរ​សប្បាយ ​រស់​នៅ​ពោរ​ពេញ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ​ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​បាន​សុខ​ស្រួល​​មាន​​សុភមង្គល។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ក្នុង​ការ​បង្រៀន​ឲ្យ​កូន​ចៅ​ចេះ​រក​លុយ៖
១) ដាក់​កូន​ជ្រូក​សន្សំ​ប្រាក់​នៅ​ក្នុង​​បន្ទប់​​គេង៖ ការ​ដាក់​កូន​ជ្រូក​សន្សំ​ប្រាក់​នៅ​ក្នុង​បន្ទប់​គេង គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ប្រៀន​កូនៗ​របស់​អ្នក​ឲ្យ​ចេះ​សន្សំ​ប្រាក់។ អ្នក​ត្រូវ​ដើរ​តួ​សំខាន់​នៅ​ក្នុង​រឿង​នេះ​ដើម្បី​ទាក់​ទាញ​ក្រសែ​ភ្នែកកូនៗ​របស់​អ្នកឲ្យ​​យក​​គំរូ​​តាម​​ប្រៀប​​ដូច​​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​កូន​ជ្រូក​នេះ​ឲ្យ​តម្លៃ​វា​ខ្លាំង និង​ដាក់​ប្រាក់​មួយ​ថ្ងៃ​ម្តងៗ។ នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចង​ចាំ និង​ចាប់​​ផ្តើម​រៀន​សូត្រ​ពី​ការ​សន្សំ​ប្រាក់។
២) បង្រៀនលក់៖ ព្យាយាម​សាក​ល្បង​ឲ្យ​កូនៗ​របស់​អ្នក​សាក​លក់​ផលិត​ផល​អ្វី​មួយ​ដូច​ជា ផ្លែ​ឈើ ចាប់​ហួយ ​ឧបករណ៍​ចាស់ៗ និង​ផលិត​ផល​តូច​តាច​មួយ​ចំនួន​ទៀត​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នក។ វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដាក់​កំហិត​ដល់​ពួក​គេ​នោះ​ទេ តែ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ចេះ​រៀន​លក់ ចេះ​រក​លុយ និង​រក​វិធី​សាស្ត្រ​ទាក់​ទាញ​អតិថិ​ជន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ សកម្ម​ភាព​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​គេ​នឹង​កាន់​តែ​ដុះ​គំនិត​រក​ស៊ី​ល្អ​ប្រសើរ​ឡើង ហើយ​នៅ​ពេល​ធំ​ដឹង​ក្តី ពួក​គេ​នឹង​មាន​បទ​ពិសោធន៍​ពេញ​ខ្លួន​តែ​ម្តង។
៣) កំណត់​ផែនការ​ចំណាយ​របស់​ពួក​គេ៖ នៅ​ទី​នេះ​អ្នក​ត្រូវ​ឲ្យ​កូនៗ​របស់​អ្នក​អង្គុយ​ចុះ ហើយ​សន្ទនា​ជា​មួយ​ពួក​គេ​ពី​ប្រាក់​ដែល​ត្រូវ​ចំណាយ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចេះ​មាន​ទំនួល​ខុស​ត្រូវ​មិន​ចាយ​វាយ​ខ្ជះ​ខ្ជាយ។ អ្នក​អាច​បង្ហាញ​ពី​ផែន​ការ​ចំណាយ​ដ៏​មាន​ប្រសិទ្ធ​ភាព ដោយ​មិន​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​ទេ ឬ​សាក​ល្បង​បង្ហាញ​ពី​ពួក​គេ​ពី​ខ្ទង់​ចំណាយ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ដូច​ជា ​អាហារ ស្លៀក​ពាក់ សម្ភារៈ​សិក្សា និង​សម្ភារៈ​គេហដ្ឋាន​ជា​ដើម។ នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចេះ​ចាប់​ផ្តើម​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​បាន​ល្អ ​ប្រសើរ។
៤) បង្រៀន​ពួក​គេ​ឲ្យ​ចេះ​សន្សំ៖ នៅតូចៗ​ពួក​គេ​មិន​មាន​លទ្ធ​ភាព​រក​ប្រាក់​ចំណូល​បាន​នោះ​ទេ ហេតុ​ដូច្នេះ​បើ​អ្នក​មាន​ប្រាក់​ជា​រង្វាន់​ដល់​ពួក​គេ អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ពួក​គេ​យក​ប្រាក់​នោះ​ទៅ​សន្សំ​ទុក។ តែ​បើ​ពួក​គេ​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង​បាន​ទៀត​គឺ​កាន់​តែ​ប្រសើរ ហើយ​អ្នក​ត្រូវ​តែ​ឈរ​នៅ​ពី​ក្រោយ​ដើម្បី​បង្ហាញ​ផែន​ការ​សន្សំ​ដល់​ពួក​គេ។ អ្នក​អាច​ទិញ​កូន​ជ្រូក​សន្សំ​ប្រាក់​ឲ្យ​ពួក​គេ​ចំនួន​២ ដូច​ជា កូន​ជ្រូក​សម្រាប់​សន្សំ​ប្រាក់​ទុក និង​កូន​ជ្រូក​សម្រាប់​ចំណាយ​ទិញ​សម្ភារៈ​ផ្សេង ហើយ​បន្ទាប់​មក​ឲ្យ​ពួក​គេ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​កូន​ជ្រូក​សន្សំ​ប្រាក់​ទាំ​ងនេះ។
៥) លើក​ទឹក​ចិត្ត​ឲ្យ​ចេះ​រក​លុយ​បន្ថែម៖ កូនៗ​របស់​អ្នក​អាច​ចាយ​ប្រាក់​ខ្ជះ​ខ្ជាយ​ដែល​នេះ​ទាម​ទារ​ឲ្យ​អ្នក​ចេះ​អន្តរាគមន៍​កំណត់​ការ​ចំណាយ​របស់​ពួក​គេ។ អ្នក​រក​ជួយ​ពួក​គេ​បាន​ដូចជា ឲ្យ​ពួក​គេ​ចេះ​ធ្វើ​ការ​ងារ​ផ្ទះ និង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​ជា​ដើម។ ក្រៅ​ពី​នេះ បើ​កូនៗ​របស់​អ្នក​អាច​ចេះ​លក់​ផលិត​ផល​ផ្សេងៗ​បាន​ទៀត​នោះ វា​កាន់​តែ​ប្រសើរ​ ទោះ​បី​ជា​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​តិច​ក្តី​ច្រើន​ក្តី អ្នក​​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រក​លុយ​បន្ថែម​ទៀត​កាន់​តែ​ច្រើន​ឡើង។ នេះ​ហើយ​ជា​គំនិត​ស្វែង​រក​លុយ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹង​ក្តី៕ (ប្រភព៖ Lifehack)
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!