វិធី​រាប់​អាយុ​រាប់​ដោយ​ប្រើ​ម្រាម​ដៃ

វិធី​រាប់​អាយុ​រាប់​ដោយ​ប្រើ​ម្រាម​ដៃ

ប្រហែល​ជាមនុស្ស​មួយ​​ចំនួន​​​មិន​ដែល​ឮ​ ឬ​ដឹង​ពី​វិធី​​​រាប់​អាយុ​ដោយ​ប្រើ​ម្រាម​ដៃ​នោះ។ ខ្មែរ​​យើង​​សម័យ​​ដើម​ និង​​មាន​​ចាស់​​ក្មេង​​សម័យ​​នេះ​​មួយ​ចំនួន​នៅ​​ចេះ​​​វិធី​​នេះ​​ ពោល​​គឺ​​នៅ​​មាន​​​​​គ្រូ​​​ហោរា​ទស្សន៍ទាយ​​ ក៏​ដូច​ជា​ព្រឹទ្ធា​ចារ្យ​មួយ​ចំនួន​នៅ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ វិធី​រាប់​នេះ​គឺ​គេ​ប្រើ​​ឆ្នាំ​ទាំង​១២​នៅ​ក្នុង​តម្រា​សាស្ត្រ​ខ្មែរ​យើង។ ប្រិយ​មិត្ត​​​ទាំង​អស់​គ្នា​អាច​សាក​ល្បង​រៀន​រាប់​បាន បន្ទាប់​​ពី​​បាន​​អាន​​នូវ​​អត្ថ​បទ​នេះ។ នៅចាំ​អីទៀត​ តោះចាប់​ផ្តើមអាន ហើយ​​អនុវត្តសាក​មើល៎!
ទីតាំង​ឆ្នាំ៖ គេ​ចាប់​​ផ្តើម​​ដំបូង​​ពី​ទី​​តាំង​​នៃ​​ឆ្នាំ​​ទាំង​១២ ដោយ​​រាប់​ចាប់​ពី​គល់​កូន​ដៃ​ទៅ។ សូម​មើល​រូប​ខាង​​ក្រោម៖
ខ្ទង់​នៃ​អាយុ​៖ ចំពោះ​ខ្ទង់​នៃ​អាយុ គេ​រាប់​ចាប់​ពី​គល់​ដៃ​ចង្អុល​ទៅ ដោយ​រំលង​មួយ​ថ្នាំង​ដៃ​ម្ដង ពោល​គឺ​រាប់​ចាប់​ពី​១០ ២០ ៣០…។​ សូម​មើល​រូបខាង​ក្រោម៖
របៀបរាប់អាយុ៖ ដើម្បីរាប់​ចាប់​ពី​ទី​តាំង​នៃ​ខ្ទង់​ឆ្នាំ​របស់​យើង​រហូត​​ដល់​ទី​តាំង​នៃ​ឆ្នាំ​របស់​កំណើត​របស់​​យើង គឺ​រាប់​បញ្ច្រាស​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២។ ឧទាហរណ៍ លោក​អ្នក​កើត​នៅ​ឆ្នាំ​វក ហើយ​មាន​អាយុ​នៅ​ខ្ទង់​ដប់ គឺ​យើង​ចាប់​រាប់​ពី​គល់​ដៃ​ចង្អុល​បញ្ច្រាស​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២ ដោយចាប់​​​រាប់​ពី​១០ ១១ ១២ ១៣…​រហូត​ដល់​១៧ ពោល​គឺ​ដល់​ត្រង់​ទី​តាំង​នៃ​ឆ្នាំ​វក។ ដូច​នេះ​អ្នក​មាន​អាយុ​១៧​ឆ្នាំ។ ដើម្បី​​ឲ្យ​​ច្បាស់​ សូម​​មើល​​រូបខាង​ក្រោម៖
ចំណាំ៖ ចំពោះ​ការ​រាប់​តាម​ការ​ដក​ឆ្នាំ​តាម​សូរ្យ​គតិ ខុស​ពី​វិធី​រាប់​នេះ​មួយ​ឆ្នាំ។ ឧទាហរណ៍ បើ​យើង​រាប់​តាម​វិធី​នេះ​ឃើញ​១៧​ឆ្នាំ ​តែ​បើ​យើង​រាប់​តាម​ដក​ឆ្នាំ​សូរ្យ​គតិ​វិញ​ឃើញ​១៨​ឆ្នាំ។ ប៉ុន្តែ​បើ​យើង​គិត​ទៅ ការ​រាប់​តាម​តម្រា​សាស្ត្រ​ឆ្នាំ​ទាំង​១២ មាន​លក្ខណៈ​ជាក់​លាក់​ជាង៕
(ប្រភព៖ pisethforever.wordpress.com)
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!