ស្វែងយល់ពីអាថ៌កំបាំងនៃប្រជ្រុយនៅលើផ្ទៃមុខទាំង២៥ចំណុច
ស្វែងយល់ពីអាថ៌កំបាំងនៃប្រជ្រុយនៅលើផ្ទៃមុខទាំង២៥ចំណុច
ជាការពិតណាស់ មនុស្សជាច្រើនមានជំនឿទៅលើប្រជុយដែលមាននៅលើផ្ទៃមុខ ក្នុងនោះលក្ខណៈនីមួយៗ នៃប្រជ្រុយនេះ ត្រូវបានគេប្រទះឃើញនៅក្នុងក្បួនចិន។ រូបខាងក្រោមនេះ នឹងបង្ហាញពីចំនុចប្រជុយនៅលើផ្ទៃមុខ និងការពិពណ៌នាពីចំនុចនីមួយៗ ដែលនេះជាការទស្សន៍ទាយតាមក្បួនចិនដែលមានឈ្មោះថា Chinese Almanac ៖លេខ៤៖ អ្នកជាមនុស្សដែលមានចិត្ដឆេវឆាវ ជាពិសេសអ្នកចូលចិត្ដសម្ដែងភាពស្វាហាប់ និងបញ្ចេញអំនាចបុគ្គលរបស់ខ្លួនទៅលើអ្នកដទៃ។ យោបល់ល្អ អ្នកគួរតែកាត់ប្រជ្រុយត្រង់ផ្នែកនេះចោល ដើម្បីស្វែងរកនូវភាពស្ងប់អារម្មណ៍ និងធ្វើឲ្យអ្នកកាន់តែមានសុវត្ថិភាពនៅក្នុងពិភពលោកនេះ។
លេខ៥៖ ប្រជ្រុយ លើចិញ្ចើមបង្ហាញថាអ្នកមានទ្រព្យសម្បត្ដិច្រើននៅក្នុងឆាកជីវិតអ្នក ប៉ុន្ដែអ្នកនៅតែប្រឹងប្រែងស្វែងរកប្រាក់ទាំងនោះជាងអ្នកដទៃ។ រាល់ចំនូលដែលអ្នករកបាន អ្នកតែងតែទុកយ៉ាងមានសុវត្ថិភាព ដែលធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងអ្នក អ្វីដែលគួរតែចងចាំនោះគឺអ្នកមិនគួរជឿទុកចិត្ដ និងឲ្យនរណាម្នាក់គ្រប់គ្រងប្រាក់អ្នកនោះទេ និងគួរតែបន្ថែមការប្រុងប្រយ័ត្នជាងមុន។
លេខ៦៖ បង្ហាញថាអ្នកជាមនុស្សដែលមានភាពវ័យឆ្លាត មានគំនិតច្នៃប្រឌិត និងមានជំនាញដូចជាអ្នកសិល្បៈ ដែលទាំងនេះអាចឲ្យអ្នកទទួលនូវភាពជោគជ័យ ទ្រព្យសម្បត្ដិ និងកេរ្ដ៍ឈ្មោះ ប្រសិនជាអ្នកមាន ភាពក្លាហាននឹងធ្វើវា។
លេខ៧៖ ប្រជ្រុយក្រោមចិញ្ចើម បង្ហាញពីការឈ្លោះគ្នាជាមួយនឹងក្រុមគ្រួសារ ដែលជាហេតុធ្វើឲ្យអ្នកគ្មានសុភមង្គល និងធ្វើឲ្យប៉ះពាល់ដល់ការងារអ្នក និងជីវិតរស់នៅរបស់អ្នកជាខ្លាំង។
លេខ៨៖ ប្រជ្រុយត្រង់ផ្នែកនេះ ជាមុខសញ្ញាមិនល្អដែលបង្ហាញថាអ្នកគ្មានប្រាក់នៅសល់ និងចូលចិត្ដលេងល្បែង ជាពិសេសអ្នកមានភាពទាក់ទាញពីភេទដូចគ្នា។
លេខ៩៖ ប្រជ្រុយមិនសំណាង ជាពិសេសទាក់ទងទៅនឹងរឿងផ្លូវភេទ និងបញ្ហាផ្សេងៗ អ្នកគួរតែធ្វើការកាត់ចេញ។
លេខ១០៖ វាអាចបញ្ជាក់ថាអ្នកនឹងអាចរស់នៅជុំវិញក្រុមគ្រួសារជារៀងរាល់ពេល និងមានកូនចៅច្រើន រស់នៅជួបជុំគ្នា ជាពិសេសអ្នកទាំងនេះនឹងជួយលើកទឹកចិត្ដអ្នកទាំងកំលាំងកាយ និងចិត្ដ។
លេខ១១៖ ប្រជ្រុយជំងឺ ជាពិសេសអ្នកគួរតែកាត់ចោល ប្រសិនជាវាមានទំហំធំ និងមានពណ៌ខ្មៅក្រាស់ទៀតនោះ។
លេខ១២៖ ប្រជ្រុយជោគជ័យ តែក៏មិនមានន័យថា អ្នកមានទ្រព្យសម្បត្ដិហូរហៀនោះដែរ តែអ្នកនឹងអាចមានឳកាសក្នុងការរស់នៅជាមួយនឹងជីវភាពហឺហារ ជាពិសេសនារីៗកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ប្រសិនជាមានប្រជុយនៅត្រង់ចំនុចនេះ។
លេខ១៣៖ ប្រជ្រុយត្រង់ចំណុចនេះអ្នកនឹងមានបញ្ហាចំពោះរឿងកូនៗគឺទំនាក់ទំនងអ្នក និងកូនពុំសូវល្អ។
លេខ១៤៖ ប្រជ្រុយអាឡាក់ហ្សុីមានន័យថា អ្នកមានបញ្ហាជាមួយនឹងម្លូបអាហារដោយអាឡាក់ហ្សុី។
លេខ១៥៖ អ្នកមិនចូលចិត្ដនៅនឹងមួយកន្លែង អ្នកចូលចិត្ដផ្លាស់ប្ដូរទីលំនៅស្វែងរកនូវអ្វីដែលថ្មីៗ និងចូលចិត្ដធ្វើដំណើរផ្សងព្រេង។
លេខ១៦៖ អ្នកមានបញ្ហាជាមួយនឹងការញ៉ាំដែលអាចធ្វើឲ្យអ្នកមានទំងន់កាន់តែធ្ងន់ និងបញ្ហាទី២ គឺទៅលើរឿងមនោសញ្ចេតនា អ្នកប្រហែលជាអាចមានទំនាក់ទំនងស្នេហាលើសពី២នាក់។
លេខ១៧៖ អ្នកជាមនុស្សចូលចិត្ដធ្វើការងារសង្គម និងមានមុខមាត់ជាខ្លាំង តែនេះអាចចោទជាបញ្ហាដល់អ្នកដោយសារតែអ្នកមានភាពជឿជាក់លើខ្លួនឯងពេក។
លេខ១៨៖ អ្នកជាមនុស្សចូលចិត្ដដើរលេង ជាពិសេសទៅក្រៅប្រទេស តែប្រជ្រុយនេះប្រាប់ថាអ្នកគួរតែនៅផ្ទះជាជាងដើរលេង។
លេខ១៩៖ ប្រជ្រុយវនាំលុយចូលផ្ទះ និងអ្នកមានមិត្ដភិក្ដច្រើន។
លេខ២០៖ ប្រជ្រុយមុខ២មានន័យថា អ្នកមានសំណាង និងគ្មានសំណាងល្អ។ ប្រសិនជាឆ្លាតនោះអ្នកនឹង អាចយកភាពវ័យឆ្លាតនោះទៅធ្វើការងារល្អ និងអាក្រក់ផង។
លេខ២១៖ ប្រជុយល្អ ដែលបញ្ជាក់ថាអ្នកអាចទទួលបានការញ៉ាំ និងផឹកពេញមួយជីវិតអ្នក ហើយនិងផ្ដល់កេរ្ដ៍ឈ្មោះឲ្យអ្នកផងដែរ។
លេខ២២៖ ជីវិតរបស់អ្នកគឺពោរពេញទៅដោយភាពរីករាយ និងអ្វីៗគឺដំណើររលូនសម្រាប់អ្នក ជាពិសេស ប្រសិនជាអ្នកមានងារជាអ្នកដឹកនាំក្រុមហ៊ុនទៀតនោះ គឺអ្នកនឹងទទួលបានជោគជ័យ ដោយសារតែអ្នកនៅក្រោមបញ្ជាអ្នកស្ដាប់អ្នកទាំងអស់។
លេខ២៣៖ មានន័យថាអ្នកមានIQខ្ពស់ ដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ និងអ្នកនៅតែសកម្មរហូតដល់វ័យចំណាស់ និងមានមិត្ដភិក្ដ ក្រុមគ្រួសារនៅជុំវិញជារៀងរហូត។
លេខ២៤៖ អ្នកនឹងទទួលបានកេរ្ដ៍ឈ្មោះ និងសំណាងល្អនៅក្នុងវ័យរបស់អ្នក ដូចនេះត្រូវតែចេះក្ដោបក្ដាប់ឳកាស ព្រោះភាគច្រើនមនុស្សដែលមានប្រជ្រុយនៅត្រង់ចំនុចនេះនឹងជួបរឿងលំបាកនៅពេលចាស់។
លេខ២៥៖ អ្នកនឹងសប្បាយរីករាយជាមួយនឹងភាពរុងរឿង និងសំនាងរបស់អ្នក តែព្យាយាមកុំសប្បាយហួស។
យ៉ាងណាក៏ដោយ ទាំងអស់ខាងលើនេះគ្រាន់តែជាក្បូនទស្សន៍ទាយប៉ុណ្ណោះ លោកអ្នកជឿ ឬមិនជឿ គឺវាអាស្រ័យនៅលើខ្លួនអ្នក ប្រការដែលសំខាន់ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការងារល្អឲ្យបានច្រើនជានិច្ច៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment