លក្ខណៈ៥យ៉ាងនៃមនុស្សមានស្មារតីរឹងមាំ
លក្ខណៈ៥យ៉ាងនៃមនុស្សមានស្មារតីរឹងមាំ
រាល់ការធ្វើអ្វីៗគ្រប់យ៉ាង វាពិតជាទាមទារឲ្យអ្នកមានស្មារតីរឹងមាំដើម្បីប្រឈមបញ្ហាដែលកើតឡើង។ បើអ្នកមានស្មារតីទន់ខ្សោយនោះវាអាចធ្វើឲ្យអ្នករាថយលើផ្លូវដែលចង់ដើរ ឬក៏អាចនិយាយបានថាមិនអាចសម្រេចគោលបំណងរបស់ខ្លួនបានឡើយ។ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកជាមនុស្សមានស្មារតីរឹងមាំ៖២) បើកចិត្តទូលាយទទួលមតិយោបល់៖ ការធ្វើកិច្ចការប្រចាំថ្ងៃជៀសមិនផុតពីកំហុស ហើយពេលខ្លះអ្នកខ្លួនឯងមិនអាចដឹងច្បាស់ ឬមើលឃើញនោះទេ។ ក្នុងស្ថានភាពនេះ មនុស្សជុំវិញខ្លួនគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាពរបស់អ្នក មានន័យថាដើម្បីដឹងថាមានបញ្ហាអ្វី អ្នកគួរតែបើកចិត្តឲ្យទូលាយដើម្បីស្តាប់រាល់មតិយោបល់អ្នកទាំងនោះ បើទោះបីជាពេលខ្លះពិបាកទទួលយកក្តី។ ការធ្វើបែបនេះនឹងបង្ហាញថាអ្នកជាមនុស្សម្នាក់ដែល ហ៊ានទទួលយកការរិះគន់ពីអ្នកដទៃដើម្បីប៉ះប៉ូវអ្វីដែលខ្វះចន្លោះ។
៣) បើកចិត្តទទួលជំនួយ៖ គ្មាននរណាម្នាក់ចេះគ្រប់ដប់នោះទេ ពោលគឺតែងតែមានចំណុចខ្លាំង និងខ្សោយដែលទាមទារឲ្យមានការជួយពីអ្នកដទៃ។ ការព្រមទទួលយកជំនួយពីមនុស្សជុំវិញខ្លួនអាចជួយឲ្យអ្នកអាចដោះស្រាយបញ្ហាលំបាកផ្សេងៗ និងធ្វើឲ្យការងារឆាប់ទទួលជោគជ័យ។
៤) សុំទោសពេលធ្វើខុស៖ ការចេះទទួលកំហុស គឺជារឿងដ៏មានតម្លៃបំផុតសម្រាប់មនុស្សទូទៅ ព្រោះគ្មាននរណាម្នាក់ធ្វើត្រូវរហូតនោះទេ។ មនុស្សភាគច្រើនមិនសូវចូលចិត្តសុំទោសគេនោះទេនៅពេលដែលធ្វើខុសព្រោះខ្លាចបាក់មុខ ប៉ុន្តែការសុំទោសមានប្រយោជន៍យ៉ាងច្រើន ដូចជា ការបញ្ចប់បញ្ហា ការបង្ហាញពីភាពថ្លៃថ្នូរ និងការផ្តល់ភាពជាគំរូល្អជាដើម។ ស្ថិតក្នុងស្ថានភាពនេះ បើអ្នកជាមនុស្សមានស្មារតីរឹងមាំនោះនឹងពិតជាមិនខ្លាចពាក្យសុំទោសនោះឡើយ។
៥) ចៀសវាងការពន្យាពេល៖ ការពន្យាពេល គឺមិនមែនជារឿងល្អប៉ុន្មាននោះទេ ព្រោះមនុស្សភាគច្រើនតែងតែបរាជ័យជាច្រើនលើកច្រើនសារដោយសារតែការមិនព្រមបញ្ចប់កិច្ចការឲ្យស្រេចហើយ បែរជាចាំធ្វើវានៅពេលក្រោយ។ ដូច្នេះ ប្រសិនបើអ្នកជាមនុស្សមានស្មារតីរឹងមាំ ប្រាកដណាស់ថាអ្នកពិតជាមិនអាចទុកការងារដើម្បីធ្វើនៅពេលក្រោយឡើយ ពោលគឺតែងព្យាយាមបញ្ចប់ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន៕ (ប្រភព៖ lifehack) អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment