វិធីងាយៗបីយ៉ាងអាចជួយអ្នកដែលបាក់ទឹកចិត្ត មានកម្លាំងចិត្តឡើងវិញ
វិធីងាយៗបីយ៉ាងអាចជួយអ្នកដែលបាក់ទឹកចិត្ត មានកម្លាំងចិត្តឡើងវិញ
ជីវិតរបស់មនុស្សម្នាក់ៗ តែងតែប្រឈមនឹងបញ្ហា ព្រោះវាជាក្រិត្យក្រមនៃជីវិត ហើយក៏គ្មាននរណាម្នាក់អាចជៀសផុតបាននោះដែរ គ្រាន់តែតិចហើយនឹងច្រើនប៉ុណ្ណោះ។ ក្នុងស្ថានភាពនេះ បើអ្នកណាបាក់ទឹកចិត្ត ឬឆាប់ចុះចាញ់ជាមួយនឹងឧបសគ្គទាំងនោះ ប្រាកដណាស់ថាពួកគេនឹងត្រូវបរាជ័យជាមិនខាន។ ដូច្នេះ នៅពេលដែលមានបញ្ហាធ្ងន់ធ្ងរកើតឡើងក្នុងជីវិតរបស់អ្នក សូមព្យាយាមរកដំណោះស្រាយ ហើយកុំចុះចាញ់ដោយងាយៗឲ្យសោះ។ ខាងក្រោមនេះគឺជាគំនិតសំខាន់៣យ៉ាង ដែលអ្នកត្រូវចងចាំនៅពេលជួបប្រទះបញ្ហាក្នុងជីវិត៖នៅពេលបញ្ហាលំបាកកើតឡើងក្នុងឆាកជីវិត វិធីដ៏ល្អក្នុងការលើកទឹកចិត្តខ្លួនឯងដើម្បីបន្តដំណើរទៅមុខទៀតនោះគឺត្រូវគិតថា «អ្វីៗសុទ្ធតែអាចទៅរួច» ។ ការគិតបែបនេះអាចជួយសម្រួលអារម្មណ៍របស់អ្នកឲ្យធូរស្រាលពីភាពតានតឹងឡើងវិញ ហើយធ្វើឲ្យអ្នកមានសេចក្តីក្លាហានក្នុងការតស៊ូជាមួយនឹងបញ្ហាទាំងនោះរហូតទទួលបានជ័យជំនះ។
២)ចង់ផ្លាស់ប្តូរអ្វីមួយត្រូវចាប់ផ្តើមពីខ្លួនឯង
នៅពេលមានបញ្ហាអ្វីកើតឡើង មនុស្សភាគច្រើនតែងធ្វើយ៉ាងណាឲ្យអ្នកដទៃកែប្រែចំណុចអវិជ្ជមានទាំងនោះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺគ្មាននរណាម្នាក់ព្រមកែប្រែអ្វីមួយដោយងាយនោះទេ ប្រសិនបើអ្នកខ្លួនឯងមិនព្រមចាប់ផ្តើមជាមុនសិន។ ដូច្នេះ ដើម្បីឲ្យអ្វីៗមានលក្ខណៈប្រសើរជាងមុន អ្នកគួរតែចាប់ផ្តើមពីខ្លួនឯងជាមុនសិន សឹមឲ្យអ្នកដទៃផ្លាស់ប្ដូរអ្វីមួយតាមចិត្តរបស់អ្នក ព្រោះវាជាគំរូមួយដែលធ្វើឲ្យគ្រប់គ្នាក្នុងសង្គមចាប់ផ្តើមគិតគូរដោះស្រាយ ឬកែប្រែអ្វីដែលមិនល្អ ដែលនាំឲ្យជីវិតមានបញ្ហាធ្ងន់ធ្ងរ។
៣)ចាត់ទុកបញ្ហាទាំងនោះជាបទពិសោធន៍សំខាន់ក្នុងជីវិត
បើទោះបីជាបញ្ហាខ្លះអ្នកគ្មានលទ្ធភាពដើម្បីដោះស្រាយក៏ដោយ តែសូមកុំអស់សង្ឃឹមក្នុងជីវិត ឬព្យាយាមគិតខ្លីធ្វើអ្វី។ ក្នុងស្ថានភាពនេះ អ្នកអាចលើកទឹកចិត្តខ្លួនឯង ដោយគិតថា វាជាមេរៀនជីវិតដ៏សែនសំខាន់សម្រាប់ជីវិតរបស់អ្នកទៅថ្ងៃអនាគត ហើយធ្វើយ៉ាងណាឲ្យបញ្ហាទាំងនេះកុំឲ្យកើតឡើងជាលើកទី២ទៀត។ ការគិតបែបនេះធ្វើឲ្យអ្នកទទួលបានផលចំណេញខ្លះៗពីការបរាជ័យនេះ៕ (ប្រភព៖ lifehack.org) អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment