ដំណើរការមិនប្រក្រតីនៃអការៈឈឺចាប់រាងកាយ (Somatic Symptom Disorder)
ដំណើរការមិនប្រក្រតីនៃអការៈឈឺចាប់រាងកាយ
(Somatic Symptom Disorder)
ដោយ៖ ថាន ថាញ្ញារិទ្ធ, ពិល
កូលាប, ទន់ ឆាយ, ផន ញិនដាវ, សេង សីហា
១. សេចក្ដីផ្ដើម
១. សេចក្ដីផ្ដើម
ស្ថានភាពគ្រួសារ ស្ថានភាពសង្គម
និងស្ថានភាពបុគ្គលខ្លួនឯងបានបណ្ដាលឲ្យបុគ្គលនោះមានការគិតច្រើនហួសហេតុដែលអាចបង្ករឲ្យកើតមាននូវជម្ងឺផ្លូវចិត្តជាច្រើនប្រភេទ។
ធម្មជាតិរបស់មនុស្សគឺតែងតែចង់ឲ្យរឿងគ្រប់យ៉ាងកើតឡើងតាមដែលខ្លួនគិត និងចង់បាន ប៉ុន្ដែវាមិនអាចទៅរួចទេ។
មានមនុស្សជាច្រើនដែលខកចិត្តនឹងរឿងដែលបានកើតឡើងចំពោះខ្លួន
ហើយក៏មានមនុស្សមួយចំនួនជួបប្រទះនូវរឿងផ្សេងៗគ្នាជាច្រើនដូចជា
រឿងរ៉ាវរន្ធត់ភ័យតក់ស្លុត រឿងរ៉ាវដែលគួរឲ្យខ្មាសគេ រឿងរ៉ាវត្រូវបានគេមើលងាយឬរិះគន់
រឿងរ៉ាវត្រូវបានគេកុហកបោកប្រាស់ និងបទពិសោធន៍ជូរជត់ជាច្រើនទៀត។ បន្ទាប់ពីកើតមាននូវរឿងរ៉ាវទាំងអស់នោះហើយ
ពេលខ្លះពួកគេធ្វើដូចជាមិនមានរឿងអ្វីកើតឡើងចំពោះខ្លួន កប់ទុកក្នុងចិត្ត
ប៉ុន្តែការលាក់ទុកក្នុងចិត្តនោះនឹងលេចឡើងក្នុងការគិតរបស់បុគ្គលនោះនៅពេលណាមួយជាក់ជាមិនខាន។
ក្នុងចំណោមជម្ងឺផ្លូវចិត្តជាច្រើនប្រភេទ
ក្នុងនោះមានជម្ងឺផ្លូវចិត្តម្យ៉ាងមានឈ្មោះថា ដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ(Somatic Symptom Disorder)ដែលបានកើតឡើងចំពោះបុគ្គលដែលបានជួបហេតុការដូចបានរៀបរាប់ខាងលើ
ដែលអាចបណ្ដាលឲ្យមានការគិតច្រើន។ ភាគច្រើននៃអ្នកកើតជម្ងឺប្រភេទនេះតែងតែគេមានការព្រួយបារម្ភខ្លាំងហួសហេតុពេកចំពោះសុខភាពរបស់ពួកគេ។
២.
អ្វីទៅជាដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ
(Somatic Symptom Disorder)?
ពាក្យថា
somatoform មកពីពាក្យភាសាក្រិច” soma “ ដែលមានន័យថាសារពាង្គកាយ
និង សតិអារម្មណ៍។ ដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ ឬុ Somatic
Symptom Disorder ជាប្រភេទជម្ងឺផ្លូវចិត្តម្យ៉ាងដែលទាក់ទងនឹងភាពមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ
ដែលបណ្ដាលមកពីសតិអារម្មណ៍។ ជម្ងឺផ្លូវចិត្តប្រភេទនេះអាចបង្ករឲ្យកើតមាននូវរោគសញ្ញានៃការឈឺចាប់លើរូបរាង្គកាយមួយចំនួន
ដែលគ្រូពេទ្យមិនអាចរកឃើញថាបណ្ដាលមកពីអ្វី និងជាជម្ងឺអ្វីឲ្យពិតប្រាកដ។
ជាការពិតណាស់រោគសញ្ញាដែលកើតលើរាង្គកាយទាំងនោះគឺ បណ្ដាលមកពី ផ្លូវអារម្មណ៍
ដែលមិនអាចបង្ហាញថាកើតជម្ងឺអ្វីអោយជាក់លាក់។
៣. ប្រភេទនៃរោគសញ្ញា
តាមការស្រាវជ្រាវ ដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ
(Somatic symptom
Disorder)មានរោគសញ្ញាចំនួន៤ ប្រភេទរួមមាន៖
ក.
Hypochondriasis: ជារោគសញ្ញាផ្លូវចិត្តម្យ៉ាង
ដែលអាចកត់សម្គាល់បានដោយអ្នកជម្ងឺតែងតែមានកង្វល់ថាខ្លួនឯងមានជម្ងឺអ្វីមួយដែលធ្ងន់ធ្ងរ
លើសពីអ្វីដែលកើតមានលើរូបរាង្គកាយរបស់គាត់។ ហើយជម្ងឺប្រភេទនេះបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា
ស្រ្ដេសខ្លាំងពេក មានការគំរាមគំហែងពីជម្ងឺដែលគាត់ភ័យខ្លាច នៅតំបន់ដែលគាត់កំពុងរស់នៅ
និងធ្លាប់មានប្រវត្តិកើតជម្ងឺមួយនោះកាលពីគាត់នៅក្មេង។ ឧទាហរណ៍: បុគ្គលម្នាក់នោះគ្រាន់តែឈឺ ក
និងក្អកបន្តិចបន្តួចប៉ុណ្ណោះ តែគាត់បែរជាគិតថាគាត់កើតរបេងទៅវិញ ។
ខ.
Conversion disorder: ជាប្រភេទរោគសញ្ញាផ្លូវចិត្តម្យ៉ាងបណ្ដាលមកពី
ការស្រ្ដេសខ្លាំង ការរំភើបខ្លាំង ការប៉ះទង្គិចខ្លាំងឫ ការបាក់ទឹកចិត្តខ្លាំងជ្រុល។
ការកើតជម្ងឺប្រភេទនេះ ជាប្រភេទជម្ងឺផ្លូវចិត្ត ដែលកើតលើសពី ៦
ខែ។ ឧទាហរណ៍៖ បុគ្គលនោះមានអារម្មណ៍ថា អស់កម្លាំង កំរើកខ្លួនមិនរួច
ពិការមួយចំហៀងខ្លួន ជាក់ស្ដែងគាត់មិនមានកើតអ្វីសោះ។
គ.
Pain disorder:
ជារោគសញ្ញាផ្លូវចិត្តមួយដែលទាក់ទងនឹងការភ័យខ្លាចដោយសារគាត់ធ្លាប់មានបទពិសោធន៍
ឈឺចាប់ នៅលើសារពាង្គកាយរបស់គាត់។ ឧទាហរណ៍៖ គាត់ធ្លាប់ឈឺដៃពីមុន
ទោះបីជាពេលបច្ចុប្បន្នគាត់បានជាសះស្បើយក៏ដោយក៏គាត់នៅតែមានអារម្មណ៍ថានៅតែឈឺដដែរ។
ឃ. Body
dysmorphic disorder: ជារោគសញ្ញាផ្លូវចិត្តមួយប្រភេទដែលអ្នកជម្ងឺមិនអាចឈប់គិត
ពីលក្ខណៈ ខាងក្រៅដែលអ្នកដទៃមើលមកកាន់គាត់។ អ្នកជម្ងឺអាចមានអារម្មណ៍ថាខ្មាសអៀន
ភ័យខ្លាចដែលអ្នកដទៃ មើលមកគាត់ ធាត់ពេក ស្គមពេក អាក្រក់ពេកខណៈដែលគាត់មានរូបរាងស្អាតដូចគេដូចឯង។
ជម្ងឺប្រភេទនេះបណ្ដាលមកពីហ្សែន ឬក៏ខួរក្បាលអ្នកជម្ងឺមានអ្វីមួយដែលខុសពីធម្មតា ឬមកពីអ្នកជម្ងឺគិតអវិជ្ជមានពេក
ឫក៏ធ្លាប់មានអ្នកដ៏ទៃនិយាយថាគាត់អន់ចំណុចនេះ ចំណុចនោះ។ នៅពេលដែលគាត់កើតមានរោគសញ្ញាប្រភេទនេះធ្វើអោយគាត់ព្យាយាមគេចពីសង្គម ឫក៏គាត់មានកង្វល់ច្រើនពីសង្គមដែលមើលមកគាត់។
៤. ធាតុបង្ក
មូលហេតុដែលបង្កឱ្យមានជម្ងឺនេះរួមមាន
៣ ចំណុចធំៗ។ មូលហេតុទីមួយ គឺអាចទាក់ទងនឹងហ្សែន។ ប៉ុន្តែមានការស្រាវជា្រវមួយបានបង្ហាញថា
ហ្សែនមិនសូវជាមានឥទ្ធិពលខ្លាំងក្នុងការបង្ករឲ្យកើតមានជំងឺប្រភេទនេះទេ។ អ្នកស្រាវជ្រាវបានធ្វើការសម្ភាសទាក់ទងនឹងបងប្អូនភ្លោះ
ដែលមានជំងឺនេះ ប៉ុន្តែការបង្ហាញឃើញថាភាគរយតិចណាស់ ដែលបណ្ដាលឲ្យពួកគេកើតមានជំងឺនេះដូចគ្នា
ដែលសបញ្ជាក់ឲ្យឃើញថាហ្សែនគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះដែលបង្កឱ្យមានជម្ងឺនេះ។ មូលហេតុទីពីរ គឺអាចទាក់ទងនឹងបទពិសោធន៍នៅក្នុងជីវិតដែលធ្វើអោយមានអារម្មណ៍រន្ធត់ខ្លាំង
ឬស្លុតខ្លាំង។ ឧទាហរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការទទួលរងការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
និយាយរួមឲ្យតែសកម្មភាពណា ដែលធ្វើឱ្យអារម្មណ៍បុគ្គលនោះផ្ទាល់មានភាពភ័យខ្លាចខ្លាំង ឬមួយក៏បាក់ស្បាត។
ចំណុចមួយទៀតក៏អាចជាមូលហេតុមួយដែរ ដូចជាការគិតច្រើនហួសហេតុទៅលើបញ្ហាផ្សេងៗដែលទាក់ទងនឹងរាងកាយឬមួយក៏សុខភាព។
ឧទាហរណ៍គ្រាន់តែចុកកបន្តិច បុគ្គលនោះគិតថាគាត់មានបញ្ហាសរសៃខួរក្បាល ដែលជាមូលហេតុធ្វើឲ្យគាត់គិតច្រើនរហូតដល់ខួរក្បាលដំណើរការមិនល្អដែលអាចបង្កឲ្យមានជំងឺប្រភេទនេះបាន។
មូលហេតុចុងក្រោយគឺបណ្ដាលមកពីការពិសារគ្រឿងស្រវឹង។ គ្រឿងស្រវឹងនេះផ្ទាល់គឺវាអាចធ្វើអោយប្រព័ន្ធខួរក្បាលដំណើរការមិនល្អ
ដោយសារការប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិមាណច្រើនហួស ដែលអាចធ្វើអោយមានបញ្ហាដល់ខួរតូច
និងសុខភាពកាន់តែទន់ខ្សោយ។
៥. ផលប៉ះពាល់
បន្ទាប់ពីយល់ដឹងអំពីមូលហេតុដែលបង្ករឲ្យមានដំណើរការមិនប្រក្រតីនៃការចុកចាប់រាងកាយមក
ពេលនេះយើងគួរតែយល់ដឹងខ្លះ អំពីផលប៉ះពាល់នៃជំងឺនេះ។ ជំងឺនេះអាចផ្ដល់ផលប៉ះពាល់ដល់មនុស្សច្រើនចំណុច។
ទីមួយគឺអាចធ្វើឲ្យមនុស្សមានសុខភាពមិនល្អចុះទ្រុឌទ្រោមនេះ គឺដោយសារតែការគិតច្រើន និងគិតហួសហេតុ
ដែលធ្វើអោយមនុស្សហូបមិនសូវបាន សម្រានមិនសូវកើត រវើរវាយខ្វល់តែបញ្ហាឈឺចុកចាប់នោះ។ ហើយបើកាលណាមានបញ្ហាខាងលើនេះហើយ
នោះនឹងធ្វើឲ្យមនុស្សមានភាពពិបាកទាក់ទងនឹងការងារប្រចាំថ្ងៃ ពីព្រោះអ្នកដែលកើតអាការៈនេះមិនសូវជាហ៊ានចេញទៅក្រៅនោះទេ
ព្រោះខ្លាចដល់ពេលគាត់ឈឺចុកចាប់គឺគាត់ពិបាកក្នុងការគ្រប់គ្រង។ ដូច្នេះគាត់មិនសូវចេញទៅក្រៅ
ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការងារ ហើយមួយចំនួនទៀតអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហា
និងទំនាក់ទំនងជាមួយមិត្តភក្កិជាដើម។ កាលណាមិនសូវមានទំនាក់ទំនងជាមួយមជ្ឍដ្ឋានខាងក្រៅ
ហើយបុគ្គលនោះមានលក្ខណៈគិតច្រើនជ្រុល វានឹងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្ត ដែលអាចធ្វើឲ្យមនុស្សឈានដល់ការធ្វើអត្តឃាតខ្លួនឯង។
ហើយជំងឺនេះទៀតសោតក៏ត្រូវការចំណាយលុយច្រើនក្នុងការថែរក្សា ឬមួយក៏ពិនិត្យពីគ្រូពេទ្យ។
៦. វិធីព្យាបាល
ដើម្បីព្យាបាលដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ(Somatic Symptom Disorder)អ្នកអាចអនុវត្តនូវ ៣
វិធីចម្បងដូចខាងក្រោម៖
១.
ការព្យាបាលដោយការធ្វើសមាធិខាងផ្នែកអាកប្បកិរិយា(Cognitive Behavioral Therapy): មានន័យថា
បើសិនជាលោកអ្នកកើតមាននូវភាពមិនប្រក្រតីមួយនេះ លោកអ្នកអាចសាកល្បងធ្វើសមាធិដោយគិតទៅលើបីចំណុចរួមមាន
គំនិត អាកប្បកិរិយា និង អារម្មណ៍។
អ្នកត្រូវគិតថាការគិតរបស់អ្នកនឹងអាចជះឥទ្ធិពលទៅលើការបញ្ចេញសកម្មភាពរបស់យើង
ហើយសកម្មភាពរបស់អ្នកក៏នឹងអាចមានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នក។ ហេតុដូច្នេះហើយ
ប្រសិនបើអ្នកគិតវិជ្ជមាន សកម្មភាពរបស់អ្នកដែលបានបញ្ចេញទៅក្រៅក៏វិជ្ជមានដែរ
ហើយជាលទ្ធផលអារម្មណ៍របស់អ្នកក៏ល្អទៅតាមនោះដែរ។
២.
ការព្យាបាលដោយរបៀបនៃការរស់នៅ (Lifestyle):
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ
លោកអ្នកគួរតែចូលរួមនូវសកម្មភាពល្អៗឲ្យបានច្រើន ដូចជាសកម្មភាពសង្គម ការងារ
ក៏ដូចជានៅក្នុងគ្រួសារ។
ការចេះស្វែងរកវិធីដែលអាចធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលសកម្មជារឿងដ៏ប្រសើរមួយ
ព្រោះថានៅពេលដែលលោកអ្នកសកម្មលើរឿងគ្រប់យ៉ាង វាក៏អាចជួយខ្លួនឯងឲ្យចាកចេញពីបញ្ហាគិតច្រើន
ដែលបណ្ដាលឲ្យស្រ្តេស។ បន្ថែមពីលើនេះ
ការហាត់ប្រាណក៏ជាវិធីមួយដែលអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អ
កាត់បន្ថយការកើតមាននូវភាពមិនប្រក្រតីផ្សេងៗ។ លើសពីនេះទៅទៀត
ជៀសវាងការពិសារគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀន។
៣.
ការព្យាបាលដោយឱសថ(Pharmacotherapy):
ការប្រើប្រាស់ថ្នាំអាចជួយឲ្យយើងមានអារម្មណ៍ល្អដែរ
ប៉ុន្តែអាចជួយបានតែមួយរយះពេលខ្លីប៉ុណ្ណោះ។ ហេតុដូចនេះហើយ ការព្យបាលដោយវិធីនេះមិនសូវត្រូវបានលើកទឹកចិត្តឡើយ។
៧. វិធីបង្ការ
វិធីដែលល្អដើម្បីការពារខ្លួនអ្នកពីកាកើតមាន
ដំណើរការមិនប្រក្រតីនៃការៈឈឹចាប់រាងកាយ(Somatic Symptom Disorder) រួមមានដូចជា
ប្រសិនបើលោកអ្នកគិតថាខ្លួនគិតច្រើន និងស្រ្តេសខុសពីធម្មតា ត្រូវតែប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកផ្លូវចិត្ត។
លើសពីនេះ អ្នកត្រូវចេះកត់សម្គាល់ពីអាការៈ នៅក្នុងកំឡុងពេលស្រ្តេសនោះ
ហើយគួររិះរកវិធីដែលអាចគ្រប់គ្រង និងកាត់បន្ថយភាពស្រ្តេសនោះ។ មួយវិញទៀត
ប្រសិនបើលោកអ្នកសង្ស័យថាខ្លួនកើតមាននូវ Somatic
Symptom Disorder លោកអ្នកត្រូវតែចាប់ផ្ដើមអនុវត្តវិធីសាស្រ្តទាំងបីដែលបានរៀប់រាប់ខាងលើឲ្យបានឆាប់រហ័សបំផុត។
ជាពិសេស អ្នកត្រូវប្រកាន់ផែនការក្នុងការព្យាបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច
មានន័យថាលោកអ្នកមិនគួរអនុវត្តតែក្នុងរយះពេលខ្លីមួយនោះទេ
គឺត្រូវធ្វើរហូតទល់តែអ្នកមានអារម្មណ៍ថាខ្លួនបានល្អប្រសើរ និងមានការបញ្ជាក់ពីអ្នកជំនាញផងដែរ។
bandar togel bonus depositt
ReplyDelete