ជំងឺប្រព័ន្ធសរសៃប្រសាទ (Neurodevelopment Disorders)


ជំងឺប្រព័ន្ធសរសៃប្រសាទ (Neurodevelopment Disorders)
ដោយ៖ Sun Sreyno, Song Kimlin, Soch Rachna, Vong Bopha, Thun Sokhena

ជំងឺប្រព័ន្ធប្រសាទ គឺជំងឺម្យ៉ាងដែលកើតឡើងនៅចំកណា្កលប្រព័ន្ធប្រសាទ​នៃខួរក្បាល​ហើយប៉ះ ពាល់ទៅដល់ការវិវឌ្ឍន៍នៃប្រព័ន្ធខួរក្បាល។​ ជំងឺនេះជាទូទៅហាក់មានលក្ខណះស្មុគស្មាញបន្តិច ហើយមនុស្សមួយចំនួនគិតថាវាជាជំងឺផ្លូវចិត្ត ព្រោះជំងឺនេះទាក់ទងទៅនឹងខូរក្បាលដូចជំងឺផ្លូវចិត្តដែរ។​ ដោយឡែកខួរក្បាលមានតួនាទីសំខាន់ៗបួនធំៗ ដូចជា
​​​​​​​​១/​ការទាក់ទងទៅនឹងមុខងារជាន់ខ្ពស់:  គឺជាមុខងារទាក់ទងទៅនឹងការយល់ដឹង ការគិតនិងការពិចារណាផ្សេងៗ
២/មុខងារក្នុងការធ្វើចលនា:  ទាក់ទងទៅនឹងការដើរ ឈរ ឬអង្គុយ លើកដៃ លើកជើង ឬការធ្វើចលនាផ្សេងៗ
៣/​ញានអារម្មណ៍:  ទាក់ទងទៅនឹងការដឹងដោយ​ ការប៉ះពាល់អ្វីមូយជាមួយអវះយវះដូចជាដៃ​ ឬជើង នឹងការដឹងដោយញានទាំងប្រាំ ដួចជាដៃ​ ជើង ភ្នែក ត្រចៀក និងមាត់(ពេលខ្លះមិនបានប៉ះពាល់ផ្ទាល់តែយើងអាចលឺសំលេង ឬកំលាំងអ្វីផ្សេងៗតាមរយះអារម្មណ៍
៤/ លំនឹង: គឺការធ្វើដំណើរមួយបានដោយសារការទប់លំនឹង
រាល់ជំងឺទាំងឡាយណាដែលប៉ះពាល់ទៅនឹងមុខងារទាំង៤ខាងលើ គឺជាជំងឺដែលទាក់ទងទៅនឹងប្រព័ន្ធប្រសាទ។
មូលហេតុដែលទាក់ទងទៅនឹងជំងឺប្រព័ន្ធប្រសាទគឺមិនខុសគ្នាពីជំងឺផ្សេងៗប៉ុន្មានទេ តែមូលហេតុដែលបណ្តាលអោយជួបប្រទះជំងឺនេះញឹកញាប់ជាងគេគឺ
·       ផ្នែកសរសៃឈាមខួរក្បាល (ជួបប្រទះច្រើនជាងគេ)​ មានដូចជាការស្ទះឬដាច់សរសៃឈាមខួរក្បាល
·       ជំងឺពាក់ព័ន្ធទៅនឹងការកន្រ្តាក់សាច់ដុំ ឬ ប្រកាច់ និងសន្លប់ដោយមិនដឹងខ្លួន
·       ឈឺក្បាល ឬ ឈឺប្រកាំង ឬទាក់ទងទៅនឹង ដុំពកខួរក្បាល ឬរលាកស្រោមខួរ
·       ឈឺសរសៃជើង ឬដៃ ពីស្មារហូតដល់ចុងដៃ ឬពីចង្កេះដល់ចុងជើង
ជំងឺនេះមាន ៥០% នៅកម្ពុជា ហើយភាគច្រើនគឺទាក់ទងទៅនឹងជំងឺ ដាច់ឬស្ទះសរសៃឈាមខួរក្បាល ហើយអាការះនៃជំងឺនេះទាក់ទងជាមួយនិង មុខ(ស្ពឹក) ​ ដៃឬជើង (ទន់មួយចំហៀង)​ នោង និយាយ (ពិបាកក្នុងការនិយាយ) ។ 
Iកើតចំពោះ
          បើតាមការធ្វើសំនួរស្ទង់មតិនៅអាមេរិក បានរកឃើញថា ១៥​%​នៃកុមារ ដែលមានអាយុចន្លោះពី ៣​​ ឆ្នាំ ទៅ​ ១៧​ ឆ្នាំ ដែលមានជំងឺនេះកើតឡើង ហើយគឺក្មេងប្រុសចច្រើនជាងក្មេងស្រី។
ធាតុបង្ករ
ជំងឺប្រពន្ធ័សរសៃប្រសាទ (Neurodevelopmental Disorder) ជាជំងឺមួយប្រភេទដែលមិនទាន់ត្រូវបានគេ កំណត់នូវមូលហេតុណាមួយជាក់លាក់នៅឡើយទេ។ តាមការស្រាវជ្រាវមួយចំនួនបានរកឃើញថា ជំងឺប្រភេទនេះ ទំនង​ជាបណ្តាលមកពីការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនដូចជា៖
·       កត្តាហ្សែនជីវសាស្រ្ត (គេអាចហៅថាជំងឺតពូជ) វាអាចកើតមានចំពោះ គ្រួសារមួយចំនួន ណាដែលធ្លាប់មានសមាជិកគ្រួសារធ្លាប់កើតមានជំងឺប្រភេទនេះពីមុនមក មិនរាប់ចំពោះជំនាន់ ណាមួយ​ឡើយ។
·       កត្តាបរិយាកាសនៃបរិស្ថានសង្គមរស់នៅ ចំពោះកត្តានេះផងដែរវាក៏បណ្តាលពីមូលហេតុជាច្រើនដូចជា៖
-      អ្នកដែលប្រឈមមុខចំពោះជំងឺប្រភេទនេះ គឺទារកដែលនៅក្នុងផ្ទៃម្តាយ។ មូលហេតុសំខាន់បំផុតគឺ ក្នុងកំឡុងពេលដែលមានផ្ទៃពោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រ្តីនោះបានប្រើប្រាស់ ឬប្រឈមច្រើនជាមួយបារី(ថ្នាំជក់) ឬគ្រឿងញៀន ថ្នាំកំសាន្តអារម្មណ៍ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងថ្នាំដែលផុតកំណត់។​ យ៉ាងណាមិញការសេពគ្រឿងស្រវឹង រាល់ភេសជ្ជៈដែលមានជាតិអាកុលក៏ធ្វើឲ្យមានផលប៉ះពាល់ដល់ទារកដែលនៅក្នុងផ្ទៃផងដែរ។ ម្យ៉ាងវិញទៀតការបរិភោគអាហារដែលសម្បូរទៅដោយជាតិគីមី ក៏ធ្វើអោយប៉ះពាល់ដល់ការវិវឌ្ឍន៍ប្រពន្ធ័សរសៃប្រសាទរបស់ទារកផងដែរ។
-      ទារកដែលកើតមកមិនគ្រប់ទម្ងន់ កំណើតមិនគ្រប់ខែ និងអ្នកម្តាយដែលមានអាយុមិនគ្រប់សម្រាប់ការពរពោះ កឺប៉ះពាលើដល់ប្រពន្ធ័សរសៃប្រសាទកុមារដែរ
-      សំណ មេទីល គឺជាធាតុផ្សំក្នុងការបំពុលបរិស្ថានដែលរីករាលដាលឲ្យមានផលប៉ះពាល់អវិជ្ជមានច្រើនលើការលូតលាស់ប្រពន្ធ័សរសៃប្រសាទរបស់កុមារ គឺសមត្ថភាពនៃការចងចាំ ការសិក្សារបស់កុមារ។
-      ការរស់នៅដោយខ្វះភាពកក់ក្តៅ ការថែទាំពីអ្នកនៅជុំវិញខ្លួន ជាពិសេសឪពុកម្តាយ វានឹងបណ្តាលឲ្យកុមារឈានទៅរកជំងឺប្រភេទនេះ ដេឡធ្វើអោយកូនមានអាការៈខុសពីក្មេងដទៃ។
ឧទាហរណ៍៖ ឪពុកម្តាយរវល់ជាមួយការងារ មិនមានពេលសម្រាប់កូន ទុកកូននៅតែម្នាក់ឯង ឬពេលខ្លះកូនយំ ព្រោះតែការនឿយហត់ឪពុកម្តាយឲ្យកូនមើលទូរសព្ទ័ដៃ។ យូរៗទៅកូននោះនឹងមិនខ្វាយខ្វល់ជាមួយអ្នកនៅជុំវិញខ្លួនគាត់ គឺគាត់ចូលចិត្តធ្វើអ្វីតែម្នាក់ឯង ឬជាមួយទូរសព្ទ័ដៃរបស់គាត់។ គាត់នឹងលែងចង់មានទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនគាត់ទោះបីជាអ្នកជិតស្និតយ៉ាងណាក៏ដោយ។
-      មួយវិញទៀតការទទួលរង ឬមើលឃើញនូវអំពើហិង្សាជារឿយៗ ក៏ជាមូលហេតុសំខាន់ផងដែរ គឺធ្វើអោយកុមារ ឬបុគ្គលនោះមានភាពភ័យខ្លាចប្រឈមមុខជាមួយមនុស្សនៅជុំវិញខ្លួន។
 រោគសញ្ញា
តាមរយះការសិក្សារោគវិនិឆ្ឆ័យ​នៃជំងឺប្រពន្ធ័សរសៃប្រសាទ (Neurodevelopmental Disorder) ​ដែលហៅកាត់ថា NRDD  បានបញ្ជាក់អោយដឹងថា  ជំងឺនេះបានចែកចេញជាប្រាំមួយប្រភេទ​ ហើយវាមានអាការៈរោគសញ្ញាផ្សេងៗគ្នា ដូចជា:
១. ពិការភាពបញ្ញា (Intellectual Disability)
អ្នកជំងឺមានការថយចុះនូវប្រព័ន្ធសរសៃប្រសាទមួយចំនួន ហើយបានឈានចូលដល់កាពិការខាង សតិបញ្ញាទៀតផង ដូចជាខាងការចងចាំ ភាពឆ្លាតវៃជាដើម។  ខណះពេលដែលមានជំងឺបែបនេះ គឺជារឿយៗវាបានធ្វើឲ្យ ប្រព័ន្ធសរសៃប្រសាទ  មានកាផ្លាស់ប្ដូរ និងធ្លាក់ចុះ នៃការវិវឌ្ឍន៍ប្រពន្ធ័សរសៃប្រសាទរបស់អ្នកជំងឺ។
/ ពិការភាពនៃកាទំនាក់ទំនង (Communication Disability)
ប្រភេទនៃជំងឺប្រពន្ធ័សសៃប្រសាទមួយនេះ បានធ្វើអោយអ្នកជំងឺមានផល់ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួន។ អ្នកជំងឺអាចឈានទៅដល់ ការបាត់បងការចងចាំ  ​វង្វេងវង្វាន់  ភ្លេចភ្លាំងស្មារតី  និងទីបំផុតអ្នកជំងឺនឹងផ្ដាច់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លូនដោយចង់តែនៅម្នាក់ឯងជាមួយនឹងភាពស្ងប់ស្ងាត់ ឬនិយាយ លេងតែម្នាក់ឯង។
/ គ្មានភាពយកចឹត្តទុកដាក់ (Attention deficits)
ប្រព័ន្ធប្រសាទរបស់អ្នកជំងឺមានការថយចុះ ដែលធ្វើអោយអ្នកជំងឺបាត់បង់ភាពនឹងនរ និងគ្មានភាពជាម្ចាស់ការចំពោះខ្លួនឯង។ អ្នកជំងឺមានអារម្មរណ៍មិនប្រក្រតី ឆេវឆាវ មិនអាចគ្រប់គ្រងអារម្មរណ៍ខ្លួនបាន។
/ បញ្ហាចំពោះកាសិក្សា (Specific Learning Disorder)
អ្នកជំងឺមិនព្រមទទួលយកការសិក្សារៀនសូត្រ មិនព្រមទទួលយកនូវរាល់ចំណេះដឹង ឬអ្វីដែលថ្មីសម្រាប់ខ្លួន   ឯង។ កុមារដែលមានជំងឺនេះ មានឱនភាពក្នុងការអាន ការសរសេរ ការគិតលេខជាដើម។ អ្នកជំងឺបានផ្ដោតសំខាន់ទៅលើអតីតកាលដែលបានកើតឡើងរួចមកហើយ។
/ ភាពតាងតឹង (Tic Disorder)
វាធ្វើអោយអ្នកជំងឺមានភាពតាងតឹង និងមានអារម្មណ៍ពិបាកក្នុងការធ្វើអ្វីមួយ។ ភាគច្រើនភាពតាងតឹងបានធ្វើឲ្យអ្នកជំងឺចង់បញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។
/ អារម្មណ៍ច្របូកប្របល់ (Motor Disorder)
អ្នកជំងឺមានអារម្មរណ៍ច្របូកច្របល់គិតរឿងជាច្រើនក្នុងពេលតែមួយ (គេអាចហៅថាបែកគំនិត)។ អ្នកជំងឺមានភាពមិននឹងនរ ព្រោះតែអារម្មណ៍គិតច្រើននៅក្នុងពេលតែមួយដែលធ្វើអោយអ្នកជំងឺពិបាកក្នុងការសម្រេចចិត្តជម្រើសចំពោះអ្វីមួយ។
វីធីព្យាបាល ឬបង្ការ
យោងតាមការសិក្សស្រាវជ្រាវនិងពិនិត្យមើលលើទិន្ន័យដែលបាលលើកឡើងខាងលើមក, ជំងឺប្រព័ន្ធសរសៃប្រសាទនេះ គឺមិនអាចព្យាបាល​ អោយជាសះស្បើយបាននោះទេហើយក៏ពិបាកក្នុងការរារាំងជំងឺនេះដែរ តែយ៉ាងណាម៉ិញយើងក៏ឃើញមានវិធីមួយចំនួនដែលអាចទប់ស្កាត់និងកាត់បន្ថយបានខ្លះៗដែរ ដូចជា៖
 -អ្នកដែលជាឪពុកម្តាយ នៅពេលដែលកំពុងពរពោះមិនត្រូវប្រើប្រាស់របស់ដែលប៉ះដល់កូនឡើយដូចជាគ្រឿងស្រវឹង​ឬថ្នាំផ្សេងៗ ហើយត្រូវមើលថែទាំកូនអោយបានដិតដល់ មិនត្រូវបន្ដោយកូនអោយនៅម្នាក់និងមានវិបត្រនោះទេ។
-មិនត្រូវបន្តោយក្មេងអោយរស់នៅក្នុងសង្គមដែលមានតែវិបត្រនិងហិង្សារនោះទេ
-មិនត្រូវបរិភោគអាហារដែលមាន ជាតិស្អិត Gluten,​​ ធញ្ញជាតិចម្រាញ់, បានបន្ថែមស្ករ/ស្ករលើស (បន្ថែមស្ករអំពៅ ឬ ទឹកស៊ុបពោត ទឹកដោះគោពោត), ខ្លាញ់មិនល្អ........ច្រើននោះទេ ព្រោះវាប៉ះពាល់ដល់សុភាពខ្លាំងហើយក៏ជាកក្តាដែលជំរុញអោយមានជំអឺនេះដូចគ្នា។
-ត្រូវតែទៅពិនិត្យសុខភាពនិងពិគ្រោះជំងឺជាមួយវេជ្ជបន្ឌិតអោយបានទៀតទាត់
-ព្យាយាមរំងាប់អារម្មណ៍ ឬ តាំងសមាធិអោយចិត្តស្ងប់។


Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា