ភាពមិនប្រក្រតីនៃការបរិភោគ (Eating Disorder)
ដោយ៖ នូ
សុខបូរ៉ានី, ញិល ស្រីមាស, អ៊ុកស៊ីណែត, យឹម សុជាតា
លក្ខណះទូទៅនិងប្រភេទ
ភាពមិនប្រក្រតីនៃការបរិភោគ (Eating disorder) ជាជំងឺមួយប្រភេទដែលត្រូវបានរាប់បញ្ចូលជា
ផ្នែកមួយនៃ ជំងឺផ្លូវចិត្ត។ វាបង្ហាញតាមរយះទម្លាប់នៃការបរិភោគអាហារមិនទៀងទាត់
រួមទាំងការភ័យខ្លាចពីរូបរាង ជំងឺនេះ អាចកើតមានចំពោះមនុស្សគ្រប់វ័យ
និងភាគច្រើនវិវត្តទៅលើមនុស្សវ័យជំទង់ឬ ឈានចូលពេញ វ័យ។
ជំងឺរបបអាហារមាន៣ប្ភេទសំខាន់៖
ជំងឺខ្លាចធាត់ (Anorexia Nervosa)
វាកើតឡើងដោយសារបម្រែបម្រួលអារម្មណ៍របស់បុគ្គលទៅលើរូបរាងរបស់ខ្លួន។
អ្នកកើតជំងឺនេះតែងតែបារម្ភពីការឡើងទម្ងន់ រាល់ពេលដែកគេឃើញរូបរាងក្នុងកញ្ចក់ ទោះបីជាពេលខ្លះបុគ្គលផ្ទាល់ស្គម
តែបែរជាគិតថាខ្លួនធាត់ទៅវិញ ពួកគេកំនត់នូវរបបអាហារតិចជាងមុនដោយគិតថាគេអាចនឹងទទួលបាននូវរូបរាងដែលពេញចិត្ត។
ជាទូទៅជំងឺនេះកើតចំពោះស្រ្តីជាជាង បុរស។
ជំងឺខ្លាចឡើងទម្ងន់ (Bulimia)
វាមានលក្ខណះស្រដៀងនឹងជំងឺខ្លាចធាត់ដែរ
ដោយវិវត្តលើបុរសតិច ជាងស្ត្រី។ តាមរយះការរងសម្ពាធ នៃការឡើងទម្ងន់
បុគ្គលព្យាយាមរកវិធីសាស្ត្រមួយចំនួនដូចជា ការហាត់ប្រាណ ការបង្ខំលូកដៃក្នុងបំពង់កអោយក្អួតបន្ទាប់ពី
ទទួលទានអាហាររួច ដោយជឿថាគេអាចស្រកទម្ងន់បាន តែជាការពិតវាគ្មានប្រសិទ្ធិភាពទេ។
ជំងឺញៀននឹងការញុំ (Binge)
វាកើតឡើងតាមរយះ
សារធាតុគីមីមួយដែលវិវត្តក្នុងខួរក្បាល ដែលបណ្ដាលអោយ បុគ្គលមានអារម្មណ៍រំភើបនិង
ញៀនលើការញុំដែលគ្មានដែនកំណត់។ អ្នកជំងឺតែងតែឃ្លានគ្រប់ពេលវេលា ដោយមិនអាចបញ្ឈប់បាន
ហេតុដូចនេះហើយទើបពួកគេមានរូបរាងលើសទម្ងន់។ ជំងឺនេះកើតមានទាំងបុរស និង ស្ត្រី។
ផលប៉ះពាល់រយៈពេលខ្លីនៃភាពមិនប្រក្រតីនៃការបរិភោគ
ការសម្រកទម្ងន់យ៉ាងឆាប់រហ័សដោយសារដែលកើតរោគលែងឃ្លានអាហារ
អ្នករងទុក្ខមើលឃើញខ្លួនឯងច្រើនតែផ្ទុយពីរបៀបដែលអ្នកផ្សេងឃើញពួកគេ
- ពួកគេច្រើនតែមានរូបភាពខុសប្លែកពីគេហើយគិតថាពួកគេធំជាងខ្លួន។ ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងនៃការឡើងទម្ងន់ហើយជាធម្មតាពួកគេនឹងប្រឆាំងនឹងគំនិតដែលពួកគេគួរតែធ្វើ។
ការឡើងទំងន់យ៉ាងឆាប់រហ័សក្នុងដោយសារចេះតែមានអារម្មណ៏នៅតែឃ្លាន
ឃើញអីក៏ចង់ញាំ
ពេលខ្លះវាធ្វើអោយយើងមានអារម្មណ៏វិលមុខភាពច្របូកច្របល់ឬការផ្លាស់ប្តូរផ្សេងទៀតនៃស្ថានភាពផ្លូវចិត្ត។
ជំងឺរលាកសួតតាមរយះការដកដង្ហើមបានកើតឡើងដោយការស្រូបខ្យល់ចូលវិញ
ពេលខ្លះ ពេលដែលយើងក្អួតរួចការដែលដកដង្ហើមចូលវិញមានកន្ទេចខ្លះចូលទៅក្នុងសួត
ផលប៉ះពាល់រយៈពេលវែងនៃភាពមិនប្រក្រតីនៃការបរិភោគ
ហានិភ័យសុខភាពទាំងអស់ដែលទាក់ទងនឹងភាពធាត់ដូចជាជំងឺបេះដូងជំងឺលើសឈាមនិងជំងឺដាច់សរសៃឈាមខួរក្បាល
ការពុកធ្មេញនិងការបំផ្លាញបំពង់អាហារដែលបណ្តាលមកពី
ជម្ងឺញាំច្រើនហួសហេតុ
ជំងឺគ្រិនដៃជើង
ស្កាតនិងជំងឺដទៃទៀតដែលបណ្តាលមកពីកង្វះវីតាមីនរ៉ាំរ៉ៃ
ជំងឺធ្លាក់ទឹកចិត្ត, កាន់តែធ្ងន់ធ្ងរបណ្តាលមកពីជំងឺកង្វះការគ្រប់គ្រោងការញាំអារហាមិនទៀងទាត់ពេលវេលា
និងកង្វះវីតាមីនមិនគ្រប់គ្រាន់(បរិភោគមូលដ្ឋាន)
ការព្យាបាលភាពមិនប្រក្រតីនៃការបរិភោគ
មានវិធីសាស្រ្តសំខាន់ៗដូចជាៈ ការព្យាបាលដោយចិត្តសាស្ត្រនិងការទទួលការអប់រំផ្នែក អារហាររូបត្ថម។
ការព្យាបាលដោយចិត្តសាស្ត្រគឺជាសមាសធាតុមួយដ៏សំខាន់បំផុតនៃការព្យាបាលជំងឺ។
វាពាក់ព័ន្ធនឹងការជួបជាមួយអ្នកចិត្តសាស្រ្តឬអ្នកជំនាញសុខភាពផ្លូវចិត្តផ្សេងទៀតក្នុងការពិគ្រោះពីបញ្ហាជាទៀងទាត់។
ការព្យាបាលអាចមានរយៈពេលពីរបីខែទៅច្រើនឆ្នាំ។ វាអាចជួយអ្នកក្នុងការព្យាបាលជម្ងឺដូចជា៖
រៀនពីរបៀបដើម្បីតាមដានការញ៉ាំនិងអារម្មណ៍របស់អ្នកនៅពេលដែរជួបប្រទះពីជម្ងឺនេះ
ស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងស្ថានភាពស្ត្រេស ជួយអោយអារម្មណ៍របស់អ្នកបានប្រសើរជាងមុន
ធ្វើឱ្យរបបអាហាររបស់អ្នកមានលក្ខណៈធម្មតានិងទទួលបានទំងន់ដែលមានសុខភាពសុខភាពល្អ ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់មិនល្អចោល
។ល។
ការទទួលការអប់រំផ្នែកអាហារូបត្ថម្ភ-អ្នកឯកទេសខាងចំណីអាហារ
និងអ្នកជំនាញដទៃទៀតដែលចូលរួមក្នុងការព្យាបាលអ្នកអាចជួយអ្នកឱ្យយល់កាន់តែច្បាស់ពីបញ្ហានៃការញ៉ាំរបស់អ្នកនិងជួយអ្នកក្នុងការបង្កើតផែនការដើម្បីសម្រេចបាននិងរក្សាទំលាប់ញ៉ាំដែលត្រឹមត្រូវនឹងមានសុខភាពល្អ។
គោលដៅនៃការអប់រំអំពីអាហារូបត្ថម្ភអាចជួយអ្នកជំងឺទទួលបានទំងន់ដែលមានសុខភាពល្អ ស្វែងយល់ពីសារធាតុចិញ្ចឹមដែលមានឥទ្ធិពលលើរាងកាយរបស់អ្នកជំងឺរួមទាំងធ្វើអោយអ្នកជំងឺទទួលស្គាល់ពីរបៀបនៃការញ៉ាំអាហារកន្លងមក
ថាវាពិតជាបណ្តាលឱ្យមានបញ្ហាអាហារូបត្ថម្ភនិងបញ្ហារាងកាយ
លើសពីនេះទៅទៀតក៏មានតាមដានការអនុវត្តផែនការអាហារ ជាមួយនឹងការបង្កើតគំរូនៃការញ៉ាំជាប្រចាំ
(ជាទូទៅអាហារបីពេលក្នុងមួយថ្ងៃជាមួយអាហារសម្រន់ធម្មតា) និងការចាត់វិធានការដើម្បីចៀសវាងការតមអាហារឬញ៉ាំជ្រុល។
ការទទួលការអប់រំផ្នែកអាហារូបត្ថម្ភកែពិតជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការកែប្រែការបរិភោគមិនត្រឹមត្រូវដែលជាលទ្ធផលនាំឲ្យមានបញ្ហាសុខភាពដូចជាកង្វះអាហារូបត្ថម្ភឬការលើសទំងន់ជាដើម។
វិធីបង្ការ
សិក្សាឱ្យបានច្បាស់នូវការពិតនៃជំងឺញ៉ាំអាហារ
មុននឹងដឹងពីវិធីបង្ការ
រឿងទីមួយដែលយើងខ្វះមិនបាន គឺត្រូវសិក្សាឱ្យច្បាស់ពីជំងឺមួយនេះសិន។
ចៀសវាងមានការយល់ច្រឡំ និងឱ្យកាន់តែច្បាស់ថា តើយើងកំពុងតែខ្លាចជាមួយអ្វី?
លើកទឹកចិត្តឱ្យមានការគិតវិជ្ជមានទៅលើរូបរាងកាយ
មនុស្សយើងម្នាក់ៗតែងតែមានភាពស្រស់ស្អាតម្យ៉ាងបង្កប់នូវខាងក្នុង
មិនថាអ្នកមានរូបរាងយ៉ាងណាឡើយ អ្នកគួរតែស្វែងរកពន្លឺដែលភ្លឺជាងគេ
ឬភាពស្រស់ស្អាតក្នុងខ្លួនរបស់អ្នកឱ្យឃើញ។ កុំសូវយកសម្ដីអ្នកដទៃដាក់ក្នុងចិត្ត
ឧទាហរណ៍ដូចជា ពេលអ្នកចេញទៅខាងក្រៅ សំនួរដែលអ្នកតែងតែឮមុនគេ
ហេតុអ្វីធាត់ម្ល៉េះឥលូវ?
វាហាក់បីដូចជាសំនួរទាំងនេះបានក្លាយជាវប្បធម៏ក្នុងការស្វាគមន៍ពេលជួបគ្នាទៅហើយ
ទោះជាយ៉ាងណាវាមិនត្រឹមតែបែបនោះទេ សម្ដីទាំងនោះការអាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្តអ្នក
រហូតដល់ធ្វើឱ្យអ្នកបង្អត់អាហាររខ្លួនឯងក៏មាន
ប្រសិនបើអ្នកមិនជឿជាក់ចំពោះខ្លួនឯង។
បរិភោគឱ្យមានតុល្យភាព
អ្នកត្រូវបែងចែកប្រភេទ
និងបរិមាណអាហារឱ្យបានច្បាស់មុននឹងបរិភោគ។ កុំបណ្ដោយការញ៉ាំតាមអារម្មណ៍។
ក្លាហានបដិសេដជាមួយជំនឿមិនសមហេតុផល
តាំងពីក្មេងៗរហូតពេលនេះ
ខ្ញុំតែងឮគេនិយាយថា “មនុស្សស្គមរហ័សរហួនណាស់
ឯមនុស្សធាត់វិញខ្ជិលណាស់” ។
វាពិតជាមិនសមហេតុផលបន្តិចទាល់តែសោះ។
ក្នុងនាមជាឪពុកម្ដាយមានតួនាទី៖
o
រៀបចំម្ហូបឱ្យទៀងទាត់ពេលវេលាសម្រាប់កូនៗ
o
ពេលចំអិន រៀបចំម្ហូបរួច
គួរតែអង្គុយញ៉ាំជុំគ្នាជាមួយកូនៗ
o
កុំនិយាយបន្ទោសបង្អាប់ទៅលើរូបរាងខាងក្រៅរបស់កូន
តែរកវិធីផ្សេងដែលអ្នកគិតថាជាការផ្ដល់ដំបូន្មាន ច្រើនជាងការស្ដីបន្ទោសបង្អាប់។
Comments
Post a Comment