ជំងឺថប់បារម្ភ (Anxiety disorder)


ដោយ៖ ម៉ុន រំដួល, អឿប ស្រីមុំ, តំាង ហ្គិចគៀង, ច្រឹង ពិសី, គី វ៉ាន់ណារី 

មនុស្សភាគច្រើនតែតែងគិតទុកជាមុខអំពីផែនការនាពេលអនាគត ហើយខ្លាចនាពេលអនាគតមិនអាចធ្វើបានដូចការរំពឹងទុក។ នៅពេលដែលមានការគិតច្រើនកើតឡើងយ៉ាងតិច ៦ខែ នោះអ្នកនឹងកើតជំងឺផ្លូវចិត្ដដែលអ្នកជំងឺមិនដឹងខ្លួនទាល់តែសោះ។ ជំងឺនេះកើតឡើងច្រើនទៅលើមនុស្សស្រី ដោយសារគាត់មានបន្ទុកជាច្រើនក្នុងគ្រួសារ គិតរឿងកូន ស្វាមី ម្ដាយឪពុកទំាងសងខាង។ ជំងឺផ្សេងៗដែលពាក់ព័ន្ធជំងឺនេះមានដូចខាងក្រោម៖
ជំងឺថប់បារម្ភទូទៅ គឺជាជំងឺរ៉ាំរ៉ៃក្នុងការព្រួយបារម្ភហួសប្រមាណ ដែលជះឥទ្ធិពលដល់មនុស្សស្រីវ័យចំណាស់ ហើយរោគសញ្ញាដូចជា៖ អស់កម្លាំង ឆាប់ខឹង ភាពតានតឹងសាច់ដុំ ឈឺក្រពះ និងគេងមិនលក់។ កត្ដាដែលបណ្ដាលអោយមានជំងឹនេះដោយសារតែបញ្ហារឿងការសិក្សា បញ្ហានៅកន្លែងការងារ ជាពិសេសកត្ដាទុកព្រួយក្នុងផ្លូវចិត្ដ។

ជំងឺថប់បារម្ភក្នុងសង្គម គឺជាការអៀនខ្មាសដែលបង្កអោយមានការខ្លាចកាន់តែខ្លាំងក្នុងពេលដែលអ្នកចូលរួមបរិយាកាសសង្គម  ដូចជាការនិយាយជាសាធារណៈ មិនដឹងថាខ្លួនកំពុងនិយាយបង្ហាញអាការរោគរាងកាយជាក់លាក់រួមទាំងការបែកញើសបែកញើស និងពិបាកនិយាយ។
ជំងឺភ័យស្លន់ស្លោ អាចកើតមានភ្លាមៗដោយសារតែការភ័យខ្លាចខ្លាំង ពេលខ្លះតឹងតែងដោយមិនដឹងខ្លួននោះទេនឹងមានអាការៈបេះដូងដើរញាប់ វិលមុខ ដង្ហើមខ្លីៗ និងមានបញ្ហាប្រព័ន្ធរំលាយអាហារ។
ជំងឺខ្លាចហួសហេតុ គឺជាការខ្លាចអ្វីហួសហេតុខុសពីអ្នកដទៃ ដែលមានលក្ខណៈដូចជា: ការភ័យខ្លាចកន្លែងខ្ពស់ ខ្លាចសត្វអ្វីខ្លាំងពេក ខ្លាចអ្វីមួយខុសពីមនុស្សធម្មតា។ ឧទាហរណ៍: មនុស្សម្នាក់ខ្លាចដឹងដង្កូវតិចតួចទេ តែអ្នកបានបន្លាចវានោះម្នាក់នឹងកាន់តែខ្លាចវាលើសដើមទៅទៀត។

រោគសញ្ញា
Ø  អ្នកជំងឺថប់បារម្ភមានអាការៈដូចខាងក្រោម៖
- ដង្ហើមខ្លីៗ                                                                 - រោយក
- ការស្ងួតមាត់                                                              - ស្រវាំងភ្នែក
- ពិបាកក្នុងការលេបអាហារ                                            - រសេះរសោះអស់កម្លំាង
-​ បេះដូងលោតញាប់                                                     - ចុកចាប់តឹងណែនសាច់ដុំ
- គេងមិនលក់                                                              - ក្អួតចង្អោរ នោមញឹក
- ឈឺក្រពេះ                                                                 - ឧស្សាហ៍កោសខ្យល់
- ឈឺក្បាល, វិលមុខ                                                      - ស្រឺតញឹកញាប់
- អត់ងងុយ                                                                 - បែកញើសច្រើន
- ញ័រទ្រូង។


មូលហេតុដែលបង្កអោយមានជំងឺនេះ៖

- ស្ថានភាពគ្រួសារមិនល្អពីកន្លងមក
- បញ្ហាសង្គ្រោះពីអតីតកាល
- សម្ពាធហរិញ្ញវត្ថុ, សម្ពាធការងារ
- ការគំរាម
- រឿងអាក្រក់ពីអតីតកាល
- ជួបរឿងអាក្រក់ផ្ទួនៗ
- ចង់ហួសហេតុពេក








ផលជះនៃជំងឹនេះ៖
- បាត់បង់សមត្ថភាពក្នុងសង្គម
- បាត់បង់ការងារ
- បាត់បង់សមត្ថភាពផ្លូវចិត្ដ

វិធីសាស្ដ្រដោះស្រាយ
- ប្រាប់អំពីជំងឺទៅអ្នកជំងឺ និងក្រុមគ្រួសារ
          + ជំងឺថប់បារម្ភប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្ដ
          + សិក្សាអំពីរបៀបកាត់បន្ថយការបារម្ភ
          + ជំងឺថប់បារម្ភអាចព្យាបាលបាន។
- ពិភាក្សារៀបរាប់ទៅអ្នកជំងឺ និងក្រុមគ្រួសារ អោយលើកចិត្ដអ្នកជំងឺ ដើម្បីធ្វើសកម្មភាពសម្រាកផ្លូវកាយ និងផ្លូវចិត្ដ ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។
- វិធីព្យាបាលជំងឺ
          + សម្រាកអោយបានគ្រប់គ្រាន់
          + ការធ្វើសមាធិជារៀងរាល់ថ្ងៃយ៉ាងតិចអោយបាន ១០នាទី
          + កុំព្យាយាមជក់បារី ពិសារស្រា
          + ពិសារអាហារអោយបានគ្រប់គ្រាន់ អាហារដែលមានវីតាមីន មានជីវជាតិ
          + ការប្រើប្រាស់ថ្នាំដែលមានការណែនំាពីវេជ្ជបញ្ជាគ្រូពេទ្យ។



Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា