មាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ
ស្តាយអនុស្សាវរីយ៍ក្នុងមាតុភូមិខ្ញុំ៖ ដើមត្នោតខ្មែរ    ខ្ញុំជាកូនកសិករ ខ្ញុំរស់ធ្លាប់រស់នៅ ហូបចុក ស្លៀកពាក់  និងឆ្លងកាត់របត់ជីវិតហូរហែច្រើនមិនខុសពីជីវិតអ្នកស្រែផ្សេងៗទៀតឡើយ។  អ្វីដែលខ្ញុំតែងតែចងចាំ និងស្គាល់ច្បាស់ក្នុងខួរក្បាល  និងកែវភ្នែករបស់ខ្ញុំពីទិដ្ខភាពស្រុកស្រែជាងគេនោះគឺ «ដើមត្នោត»។  ខ្ញុំធ្លាប់ហូបកំពីងត្នោតទុំ គ្រាប់ត្នោតទុំដុត គ្រាប់ត្នោតខ្ចី  ទឹកត្នោតផ្អែម ស្ករត្នោត នៅក្នុងផ្ទះដែលប្រើជញ្ជាំងស្លឹកត្នោត  និងជាពិសេសគឺលេងរទេះកង់ត្នោត (កង់រទេះក្មេងលេងប្រើសំបកផ្លែត្នោត ដែ លម្តាយខ្ញុំចិតស្លកកូរ)។  រឹតតែពិសេសជាងនេះទៀតគឺ ម្លប់ត្នោត ដែលខ្ញុំធ្លាប់ជ្រកពេលទៅស្រែ  និងឃ្វាលគោ។ អនុស្សាវរីយ៍ជាមួយត្នោតខ្មែរទាំងអស់នេះ  សម្រាប់ខ្ញុំមានន័យមិនអាចបំភ្លេចបានឡើយ  ហើយតែងតែចង់ឃើញដើមត្នោតខ្មែរស្ថិតនៅលើទឹកដីនៃមាតុភូមិមួួយនេះជារៀងរហូតទៅ។        ប៉ុន្តែអ្វីៗមិនដូចការគិតរបស់មនុស្សទេ  ហើយការចង់បានរបស់មនុស្សម្នាក់ក៏មិនដូចមនុស្សម្នាក់ទៀតដែរ  នេះអាចមកពីសេចក្តីត្រូវការ មហិច្ឆតា និងភាពអាត្មានិយមជ្រុលរបស់មនុស្ស។  ដើមត្នោតខ្មែរ ដែលធ្លាប់តែឈរបង្អួតរាងបង្ហាញសោភណភាពប្រកបដោយភាពអង់អាច  រម...