ការសើចមានប្រយោជន៍ចំពោះសុខភាព
ការសើចមានប្រយោជន៍ចំពោះសុខភាព
គ្រាន់តែអានចំណងជើងហាក់ដូចជាប្លែកដែលត្រឹមតែការសើចសោះ ប៉ុន្តែបែរជាមានប្រយោជន៍ចំពោះសុខភាពដ៏ច្រើនមិននឹកស្មានដល់។ មនុស្សជាច្រើនបានមើលរំលងពីផលប្រយោជន៍នៃការសើច ហើយថែមទាំងយល់ថាការសើច គឺជារឿងគ្មានបានការ និងគួរឲ្យរំខានធុញទ្រាន់ទៀត។ ពិតមែនហើយ វាហាក់ដូចជារឿងមិនគួរឲ្យជឿ និងគួរឲ្យអស់សំណើច នៅពេលដែលឮថាការសើចមានប្រយោជន៍ដូច្នេះ ប៉ុន្តែវាគឺជារឿងពិតដែលវេជ្ជបណ្ឌិតជាច្រើនតែងតែពន្យល់បញ្ជាក់។១. ជួយសម្រួលដល់រាងកាយទាំងមូល៖ ការសើចដែលស្តែងចេញពីអារម្មណ៍រីករាយស្រស់ស្រាយ គឺជា វិធីដ៏ល្អមួយក្នុងការបន្ធូរបន្ថយភាពតានតឹង និងស្ត្រេសក្នុងរាងកាយ ហើយអាចជួយសម្រួលសាច់ដុំបានរហូតដល់៤៥នាទី បន្ទាប់ពីការសើច។
៤. ជួយការពារបេះដូង៖ ការសើចជួយបង្កើនតួនាទីសរសៃឈាម និងចរន្ធឈាមឲ្យដើរស្រួល ដែលអាចជួយការពារប្រឆាំងនឹងជំងឺបេះដូង និងបញ្ហាផ្សេងៗនៃសរសៃឈាមបេះដូង។
បើការសើចមានប្រយោជន៍ចំពោះសុខភាពដូច្នេះ គួរលោកអ្នកចំណាយពេលគិតល្អ និងទទួលយករឿងល្អៗ សប្បាយៗឲ្យបានច្រើន ហើយអនុវត្តសើចដោយក្តីរីករាយឲ្យបានច្រើនក្នុងជីវិតប្រចាំថ្ងៃ៕
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment