ពាក្យពេចន៍ដែលភរិយាគ្រប់រូបចង់លឺចេញពីមាត់ស្វាមី
ពាក្យពេចន៍ដែលភរិយាគ្រប់រូបចង់លឺចេញពីមាត់ស្វាមី
ទំនាក់ទំនងក្នុងគ្រួសារ ស្វាមីទាំងឡាយគួរតែចេះប្រើពាក្យសម្តីឲ្យបានត្រឹមត្រូវ ដោយចៀសវាងឲ្យបាននូវសម្តីដែលនាំឲ្យមានភាពក្តៅក្រហាយ ពោលគឺត្រូវប្រើពាក្យសម្តីពីរោះផ្អែមល្ហែមគួរជាទីចង់ស្តាប់ ព្រោះភរិយាគ្រប់រូបតែងតែចង់លឺពាក្យពីរោះផ្អែម និងសរសើរគួរឲ្យស្តាប់ចេញពីមាត់ស្វាមីរបស់ខ្លួននិយាយទៅកាន់ខ្លួនដោយក្តីស្រឡាញ់។ តើពាក្យសម្តីអ្វីខ្លះដែលភរិយាចង់ស្តាប់លឺផ្ទាល់ចេញពីមាត់ស្វាមី? ចូរអានប្រការទាំង១០ខាងក្រោម៖២. បងនឹងជួយមើលថែទាំកូន ដើម្បីជួយសម្រាលបន្ទុកអូនណា៖ ពាក្យសម្តីផ្អែមល្ហែមប្រកបដោយការយកចិត្តទុកដាក់ខ្វល់ខ្វាយពីការនឿយហត់របស់ភរិយានេះនឹងជួយបន្ធូរផ្លូវចិត្តរបស់នាងឲ្យមានកម្លាំងចិត្ត និងគិតថាស្វាមីនាងយល់ពីទុក្ខលំបាករបស់ខ្លួន។
៣. បងនឹងផ្តល់តម្លៃអូន និងធ្វើអ្វីៗដើម្បីគ្រួសារយើងណាអូន៖ ស្វាមីគ្រប់រូបត្រូវគោរពឲ្យតម្លៃដល់មតិយោបល់ ការសម្រេចចិត្ត និងការងាររបស់ភរិយាខ្លួន ហើយត្រូវពោលពាក្យលើកទឹកចិត្ត និងប្រាប់នាងថាអ្នកគោរពស្រឡាញ់នាង ធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ។
៤. អូនគឺជាម្ដាយដ៏ល្អ៖ កំហុសតូចធំរបស់ភរិយាអ្នកក្នុងការថែទាំចិញ្ចឹមអប់រំកូន គួរតែត្រូវបានលើកលែង តម្រែតម្រង់កែលម្អ និងនិយាយសរសើរលើកទឹកចិត្តឲ្យនាងបំពេញតួនាទីជាម្តាយដ៏ល្អរបស់កូនៗ។
៦. តោះអូនសម្លាញ់យើងទៅដើរកំសាន្តលំហែកាយចិត្ត៖ ពាក្យសម្តីផ្អែមល្ហែម និងបង្ហាញពីការចិត្ត និងជាពិសេសចង់នាំភរិយាទៅដើរលំហែកំសាន្តនៅទីកន្លែងណាមួយជាមួយគ្នាបែបនេះនឹងធ្វើឲ្យនាងមានអារម្មណ៍រំភើបត្រេកអរជាក់ជាមិនខាន។
៧. មកអូនមើលរឿងជាមួយបងណា៖ មិនថាអ្នកមមាញឹកក្នុងកិច្ចការងារក្រៅផ្ទះយ៉ាងណា តែស្វាមីគ្រប់រូបគួរតែរកពេលវេលាសូម្បីបន្តិចបន្តួចដើម្បីបានសម្តែងភាពស្និទ្ធស្នាលជាមួយភរិយា ដែលយ៉ាងហោចណាស់ក៏បានមើលរឿង ឬទូរទស្សន៍ជាមួយគ្នាក្នុងផ្ទះខ្លះៗដែរ។
៨. តើបងអាចធ្វើអ្វីបានខ្លះទើបជួយអូនបាន?៖ ពេលខ្លះមិនចាំបាច់ទាល់តែធ្វើអ្វីមួយ ទើបបង្ហាញថាអ្នកជាស្វាមីយកចិត្តទុកដាក់ចំពោះភរិយានោះទេ ប៉ុន្តែអ្នកអាចបន្ធូរចិត្តតានតឹង និងធ្វើឲ្យភរិយាអ្នកសប្បាយចិត្តបានដោយត្រឹមតែនិយាយពាក្យលួងលោមបារម្ភពីនាងបែបនេះ។
៩.បងដឹងថាអូនលំបាក៖ ស្វាមីគ្រប់រូបមិនគួរមើលរំលងពាក្យសាមញ្ញៗសោះ ពោលគឺត្រឹមតែពាក្យថា អូនបណ្តូលចិត្តបង! រាល់ថ្ងៃនេះបងយល់ថាអូនខំប្រឹងប្រែងសព្វបែបយ៉ាង នឿយហត់ច្រើន លះបង់គ្រប់យ៉ាងដើម្បីគ្រួសារយើង បងពិតជាស្ងើចសរសើរចំពោះទឹកចិត្តរបស់អូនណាស់។
១០.អូនគួរតែឆ្លៀតពេលជួបជុំមិត្តភ័ក្តិ ឬដើរផ្សារលំហែកាយចិត្តខ្លះទៅអូនណា៖ បងដឹងថាអូននឿយហត់ច្រើនណាស់ហើយធុញទ្រាន់ណាស់ហើយពៅ ដូច្នេះអូនគួរតែមានពេលសម្រាកលំហែចិត្តកាយចេញទៅដើរលេង ទៅផ្សារ ឬជួបជុំជាមួយមិត្តភ័ក្តិរបស់អូនខ្លះទៅអូន កុំឲ្យអផ្សុកធុញទ្រាន់ និងនឿយហត់ពេកអូនណា៕
Comments
Post a Comment