វិធី៣យ៉ាងបុរសគួរធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនារី ដែលជួបលើកដំបូង
វិធី៣យ៉ាងបុរសគួរធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនារី ដែលជួបលើកដំបូង
មនុស្សគ្រប់រូបតែងតែចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកដទៃ ទោះតាមរយៈសម្តីសម្ដៅ កាយវិការ និងសូម្បីការស្លៀកពាក់ ឬរបៀបតុបតែងប្រាណ។ ប៉ុន្តែមានវិធីច្រើនយ៉ាងណាស់ដើម្បីធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍មកលើខ្លួន ជាពិសេសបន្ទាប់ពីបានជួបនរណាម្នាក់ជាលើកដំបូង។ ក្នុងនេះដែរ គេតែងសង្កេតឃើញថា មានបុរសមួយចំនួនតែងតែឆ្ងល់ថាតើខ្លួនគួរធ្វើយ៉ាងណាទើបនារីចាប់អារម្មណ៍ចំពោះខ្លួន ពេលជួបនាងជាលើកដំបូង? ខាងក្រោមនេះគឺជាវិធី៣យ៉ាងដែលបុរសគួរអនុវត្តពេលជួបជាមួយនារីណាម្នាក់ដើម្បីឲ្យនាងចងចាំ និងចង់ជួបអ្នកទៀត៖១. រៀបចំខ្លួនឲ្យស្អាត៖ ជាទូទៅមនុស្សយើងពេលជួបគ្នាដំបូង តែងតែចាប់អារម្មណ៍ទៅលើរូបសម្បត្តិ។ ដូច្នេះបើអ្នកជាបុរសពេលមានការណាត់ជួបនារី ឬជួបនាងដោយចៃដន្យក្នុងកម្មវិធីអ្វីមួយ អ្នកគួរតែចេះរៀបចំខ្លួនប្រាណឲ្យបានល្អ ពោលគឺត្រូវស្លៀកពាក់ស្អាតបាត ប្រើប្រាស់របស់របរឲ្យបានសមរម្យ និងសិតសក់ធ្វើសក់ឲ្យបានស្អាតបែបទាន់សម័យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនាង។ ចូរកុំធ្វើខ្លួនមើលទៅរយីករយាកឲ្យសោះ ព្រោះនារីដែលអ្នកបានជួបជាលើកដំបូងនោះនឹងគិតថាអ្នកជាបុរសកំជិល ស្មោកគ្រោក និងមិនចូលចំណោម។
២. រៀបចំកាយវិការឲ្យល្អ និងចូលទៅក្បែរ៖ មនុស្សដែលចូលចំណោមក្នុងសង្គម គឺជាប្រភេទមនុស្សដែលចេះសម្តែងអាកប្បកិរិយាថ្លៃថ្នូរ ពេលប្រាស្រ័យទាក់ទងជាមួយមនុស្សផងគ្នា។ ក៏ដូចគ្នាដែរ បើអ្នកចង់ឲ្យមានការចាប់អារម្មណ៍ពីមនុស្សស្រីដែលអ្នកបានជួបជាលើកដំបូង អ្នកគួរតែរៀបចំកាយវិការឲ្យបានសមរម្យថ្លៃថ្នូរ និងត្រូវស្វាហាប់ហ៊ានចូលទៅជិតនាង ហើយផ្តើមនិយាយរកនាងមុន។ ក្នុងន័យនេះ បុរសទាំងឡាយគួរកុំធ្វើឬកអៀនប្រៀនឲ្យសោះ ផ្ទុយទៅវិញគួរមានចិត្តសឿងបង្ហាញភាពរឹងពឹងប្រកបដោយសេចក្តីគោរពឲ្យតម្លៃចំពោះស្ត្រី និងចាប់ផ្តើមកិច្ចសន្ទនាជាមួយនាងដោយទឹកមុខរួសរាយស្រស់ស្រាយ។
៣. សម្លឹងមើលមុខឲ្យចំ៖ កាយវិការ និងសម្តីផ្អែមពីរោះប្រកបដោយភាពថ្នៃថ្នូរ បូកផ្សំនឹងកែវភ្នែកដ៏ស្រទន់ពិតជាអាចអន្ទងដួងចិត្តនារីឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ និងគិតស្រម៉ៃចង់ជួបអ្នកពេលក្រោយទៀតមិនខាន។ ចូរព្យាយាមប្រើកែវភ្នែកសម្លឹងមើលមុខនារីដែលអ្នកកំពុងសន្ទនាជាមួយជានិច្ច ព្រោះវាមិនត្រឹមតែបង្ហាញពីភាពរស់រវើកនៃកិច្ចសន្ទនាដែលអ្នកកំពុងមាននោះទេ តែវាថែមទាំងស្តែងពីការគោរពឲ្យតម្លៃចំពោះដៃគូសន្ទនានោះផងដែរ។ ចូរចាំថា កែវភ្នែកដ៏ស្រទន់ប្រកបដោយរស់ជាតិផ្អែម ដែលនារីម្នាក់នោះបានប្រសប់ពេលសម្លឹងតបមករកអ្នកវិញនោះនឹងផ្តិតជាប់ក្នុងដួងចិត្តនាង និងអាចធ្វើឲ្យនាងស្រម៉ៃក្នុងរាត្រីនោះ ហើយចង់ជួបអ្នកទៀត៕(ប្រភព៖firericksnyder.org) ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment