អាថ៌កំបាំងនៃភាពជោគជ័យ ៧ចំណុច
អាថ៌កំបាំងនៃភាពជោគជ័យ ៧ចំណុច
ជោគជ័យគឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ប៉ុន្តែមិនមែនក្តីបំណងសុទ្ធតែបានសម្រេចដូចចិត្តនោះទេ។ ជោគជ័យអាចនឹងបានដោយមិនសូវប្រឹងប្រែងធ្វើ តែនោះក៏ដោយសារតែការប្រឹងប្រែងធ្វើអ្វីមួយប្រកបដោយភាពឆ្លាតវៃ ឬបញ្ញា ពោលគឺមិនធ្វើដោយអាងកម្លាំងបាយសុទ្ធសាធ។ សូមកុំរំពឹងតែម្យ៉ាងថា ជោគជ័យរបស់អ្នកនឹងបានមកដោយសារតែសំណាង ឬក៏ត្រូវបានគេផ្តល់ឲ្យសោះ។ បុគ្គលដែលទទួលបានភាពជោគជ័យជាច្រើនបានបង្ហាញថា ជាទូទៅអាថ៌កំបាំងនៃភាពជោគជ័យគឺផ្តើមចេញពី៧ចំណុចដូចខាងក្រោម៖៥. ត្រូវមានក្តីសុបិន៖ មនុស្សម្នាក់ៗត្រូវតែមានក្តីសុបិន ឬបំណងប្រាថ្នាសម្រាប់ពេលអនាគតថាខ្លួនចង់បានអ្វី ឬចង់ធ្វើអ្វី។ ការមានក្តីសុបិនក្នុងចិត្តបែបនេះនឹងជួយជំរុញទឹកចិត្តពុះពារឲ្យអ្នកព្យាយាមរិះរកវិធី (កំណត់គោលដៅ) ដើម្បីឈានទៅសម្រេចក្តីសុបិននោះ។
៦. ព្យាយាមធ្វើឲ្យបានល្អបំផុត៖ បុគ្គលដែលជោគជ័យភាគច្រើន គឺពួកគេមិនព្រមស្កប់ស្កល់នឹងពាក្យថាល្អប៉ុណ្ណឹងនោះទេ ពួកគេតែងតែខិតខំធ្វើបន្ថែមទៀតឲ្យកាន់តែល្អជាមុន ឬជោគជ័យជាងមុន។ ក្នុងន័យនេះ គឺបុគ្គលជោគជ័យភាគច្រើនជាមនុស្សមានទឹកចិត្តពុះកញ្រ្ជោល ឬមហិច្ឆិតាខ្ពស់ ឬក៏មានចិត្តស្ទុះស្ទាទៅរកភាពកាន់តែប្រសើរជានិច្ច។
៧. ថែរក្សាខ្លួនឲ្យបានល្អជាអាទិភាព៖ មូលដ្ឋានគ្រឹះនៃភាពជោគជ័យដំបូងបំផុតគឺសុខភាពផ្លូវចិត្ត និងផ្លូវកាយ ព្រោះថាបើចិត្ត និងកាយមានថាមពលគ្រប់គ្រាន់នឹងធ្វើឲ្យការសម្រេចចិត្តបានត្រឹមត្រូវល្អ ហើយពេលអនុវត្តផែនការក៏មានប្រសិទ្ធភាពខ្ពស់។ ដូច្នេះ ចូរអ្នកផ្តល់អាទិភាពដល់សារសំខាន់នៃការថែទាំសុខភាពផ្លូវចិត្ត និងកាយឲ្យបានល្អបំផុត។
ចូរចាំសម្តីនេះ «ភាពជោគជ័យត្រូវផ្តើមចេញពីគំនិតដ៏មានប្រសិទ្ធភាពជាមុន បន្ទាប់មកត្រូវមានការអនុវត្តប្រកបដោយភាពឆ្លាតវៃ និងថាមពល» – គំនិតម្ចាស់អត្ថបទផ្ទាល់៕
(ប្រភព៖ www.lifethatfits.com)
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment