ស្ត្រី​​​ប្រភេទ​ណា​​​​ដែល​​​បុរស​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​?

ស្ត្រី​​​ប្រភេទ​ណា​​​​ដែល​​​បុរស​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​?

​អាពាហ៍ពិពាហ៍​ គឺ​ជា​​ការ​​សម្រេច​​គោល​បំណង​​មួយ​​ក្នុង​​ចំណោម​​គោល​បំណង​​ជា​​ច្រើន​​ទៀត​ ក្នុង​​ឆាកជី​វិត​​មនុស្ស​​​គ្រប់​​គ្នា​។​ យ៉ាង​ណា​​ក៏​​ដោយ​ មនុស្ស​​ពីរ​​នាក់​​ដែល​​នឹង​​ត្រូវ​​ចាប់​ដៃ​​គ្នា​​ដើរ​​​លើ​​ផ្លូវ​​​តែ​​មួយ​​ ដើម្បី​​​ឈាន​​​ទៅ​​សម្រេច​​គោល​ដៅ​​ធំ​​រួម​​គ្នា​​មួយ​ ពោល​គឺ​​សុភមង្គល​​បាន​ លុះ​ត្រា​តែ​​គេ​​ចេះ​ជ្រើស​រើស​​ដៃ​គូ​​ត្រូវ​។​ ចុះ​​​បុរស​​គួរ​​រៀប​​ការ​​ជា​មួយ​​ស្ត្រី​​បែប​​ណា​?​​​ ខាង​ក្រោម​​នេះ​ គឺ​ជា​​ស្ត្រី​​១០​​ប្រភេទ​​ដែល​​បុរស​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​៖

១.​ ស្រ្តី​​ចូល​ចិត្ត​​ផ្ញើ​​​សារ​​ពេល​​យប់​​ជ្រៅ​ (The​ Late​ Night​ Texter)៖​ ស្ត្រី​​ដែល​​ចូល​​ចិត្ត​​ផ្ញើ​​សារ​​ទៅ​​អ្នក​​ក្នុង​​ពេល​​យប់​​ជ្រៅ​ ឬ​​រំលង​​អធ្រាត្រ​ ជា​​ទូទៅ​​គឺ​ជា​​ស្ត្រី​​ដែល​​គ្រាន់​តែ​​ចង់​បាន​​អ្វី​មួយ​​ពី​​អ្នក​ ឬ​​ត្រូវ​ការ​​មនុស្ស​​ម្នាក់​​ដើម្បី​​និយាយ​​កំសាន្ត​​​អារម្មណ៍​ ពេល​​ដែល​​នាង​​ត្រូវ​ការ​​តែ​​ប៉ុណ្ណោះ​ (មិន​ខ្វល់​​ពី​​សុខ​​ទុក្ខ​​អ្នក)។​

២.​ ស្រ្តី​​​​​ត្រូវ​​ការ​​​តែ​​​មាស​​ប្រាក់​ (The​ Gold-digger)៖​ ស្ត្រីបែប​នេះ​​​​គឺ​​​ស្រឡាញ់​​តែ​​កាបូប​​លុយ​ គណនី​​ធនាគារ​ និង​​កាត​​លុយ​​របស់​​អ្នក​​តែ​​ប៉ុណ្ណោះ​។​ ស្ត្រី​​ប្រភេទ​​នេះ​ គឺ​​មិន​សូវ​​ខ្វល់​​ពី​​ក្តី​​ស្រឡាញ់​​ដ៏​​ពិត​ប្រាកដ​​ចំពោះ​​អ្នក​​នោះ​​ទេ​ ពោល​​គឺ​​នាង​​គ្រាន់​​ត្រូវ​ការ​ត្រឹម​តែ​​​​សម្ភារៈ​ ឬ​​លុយ​កាក់​​ពី​​អ្នក​​នោះ​​ឯង​។​

៣.​ ស្រ្តី​​ចូល​​ចិត្ត​​ញ៉ែ​ញ៉ង​ (The​ Flirt)៖​ ជា​​ប្រភេទ​​ស្ត្រី​​ដែល​​ចូល​​ចិត្ត​​បោះ​ពាក្យ​​សម្តី​​ឡែប​ខាយ​​ផ្តោះ​ផ្តង​​ដាក់​​មនុស្ស​​ប្រុស​​ដែល​​ទើប​​ស្គាល់​​ថ្មី​ អ្នក​បម្រើ​​ប្រុស​ និង​​សូ​ម្បី​មិត្ត​​ភ័ក្តិ​​របស់​​អ្នក​។​ អ្នក​​គួរ​​រៀប​​ការ​​ជា​មួយ​​ស្ត្រី​​ដែល​​ចូល​​ចិត្ត​​ធ្វើ​​ឫក​​ម្ញ៉ិក​ម្ញ៉ក់​​ដាក់​​អ្នក​តែ​​ម្នាក់​ និង​​មិន​​​​មាន​​ចិត្ត​សាវា​។


៤.​ ស្រ្តី​ចូល​​ចិត្ត​​កុហក​ (The​ Liar)៖​ ចូរ​​កុំ​​ទុក​ចិត្ត​​មនុស្ស​​ស្រី​​ដែល​​កុហក​​អ្នក​​ម្តង​​ហើយ​​ម្តង​ទៀត​។​ បើ​​អ្នក​​នៅ​​តែ​​មិន​​អើពើ​​នូវ​​អ្វី​​ដែល​​នាង​​តែង​តែ​​កុហក​​នោះ​ អ្នក​​នឹង​​ត្រូវ​​នាង​​ក្បត់​​​ទំនាក់​ទំនង​មិន​ខាន។
 ​ ៥.​ មនុស្ស​​ស្រី​​ចិត្ត​​ស្រាល​/​ឆាប់​​ប្តូរ​​ចិត្ត​ (The​ Flake)៖​ មនុស្ស​​ស្រី​​ប្រភេទ​​នេះ​ គឺ​​តែង​តែ​​ឆាប់​​ផ្លាស់​​ប្តូរ​​ចិត្ត​ និង​​មិន​សូវ​​គោរព​​ពាក្យ​​សម្តី​ ឬ​​សន្យា​​នោះ​ទេ​។​ ស្ត្រី​​​បែប​​នេះ​ តែង​​ធ្វើ​​អ្វី​​តាម​​ទំនើង​ចិត្ត​។
៦.​ ស្រ្តី​ចូល​​​ចិត្ត​​​ដើរ​​​លេង​​​ច្រើន​ (The​ Partier)៖​ ថ្វី​​ត្បិត​​តែ​​ការ​​ចូល​រួម​​ជា​មួយ​​មិត្ត​​ភ័ក្តិ​​វា​​ជា​​រឿង​​សំខាន់​ តែ​​វា​​មិន​មែន​​មាន​​ន័យ​​ថា​​អ្នក​​ត្រូវ​​តែ​​ទៅ​​ទើប​​ល្អ​​នោះ​​ទេ​។​ ស្ត្រី​​ដែល​​ថ្ងៃ​​ណា​ ឬ​​ពេល​​ណា​​ក៏​​ចេញ​​ក្រៅ​​ទៅ​​ដើរ​​លេង​ ឬ​​ជួប​ជុំ​ជា​មួយ​​មិត្ត​​ភ័ក្តិ​ គឺ​​ជា​​​ស្ត្រី​​​កញ្ជើ​​ធ្លុះ​​ដែល​​តែង​តែ​​ធ្វើ​​ឲ្យ​​អ្នក​​ក្តៅ​ចិត្ត​ និង​​សោក​ស្តាយ​។
៧.​ ស្ត្រី​​​ដែល​​ឆាប់​​វិនិច្ឆ័យ​គេ (The​ Quick​ To​ Judge)៖​ មនុស្ស​​ស្រី​​ដែល​​ឆាប់​​វាយ​តម្លៃ​ ឬ​​វិនិច្ឆ័យ​​អ្នក​​ដទៃ​​លឿន​​ពេក​ គឺ​ជា​​ស្ត្រី​​ដែល​​មាន​​ទម្លាប់​​ ឬ​​និស្ស័យ​​មិន​​ល្អ​។​ អ្នក​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​​ស្ត្រី​​បែប​​នេះ​​ទេ​។
៨.​ ស្រ្តី​​ចូល​​ចិត្ត​​ស្លៀក​ពាក់​​មិន​​ចេះ​​អៀន​ខ្មាស់​ ឬ​​ឆើត​ឆាយ​​ជ្រុល​ (The​ Immodest​ Dresser)៖​ អ្នក​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​​ស្ត្រី​​ដែល​​ស្លៀក​ពាក់​​ឆើត​ឆាយ​ ឬ​​សិច​​ស៊ី​​ជ្រុល​​ពេក​​ទេ​ ពោល​​គឺ​​ស្ត្រី​​ដែល​​​មិន​​ឲ្យ​​តម្លៃ​​រាង​​កាយ​​ខ្លួន​ឯង​​បែរ​ជា​​បង្ហាញ​​​គេ​ឯង​​គ្មាន​​ភាព​​អៀន​ខ្មាស់​។
៩.​ ស្ត្រី​​ដែល​​ចូល​​ចិត្ត​​ប្រកាន់​​ច្រើន​ (The​ Negative​ Nancy)៖​ ស្ត្រី​​ប្រភេទ​​នេះ​​គឺ​​នាង​​ចាំ​តែ​​ប្រកាន់​​ស្ទើរ​​គ្រប់​​រឿង​ បើ​​ទោះ​បី​ជា​​គ្មាន​​រឿង​​អី​​ខុស​​ក៏​​ដោយ​។​ ការ​​ប្រកាន់​​ច្រើន​​បែប​​នេះ​​នឹង​​ធ្វើ​​ឲ្យ​​អ្នក​​បាត់​បង់​​តម្លៃ​ ជា​​ពិសេស​​គឺ​​វា​​នឹង​​ប៉ះ​​​ពាល់​​ដល់​​មិត្ត​ភាព​​ផ្សេងៗ​។
១០.​ ស្រ្តី​ដែល​​លាក់លៀម​​ច្រើន​ (The​ Cheater)៖​ ស្ត្រី​​ដែល​​នឹង​​ត្រូវ​​រស់​នៅ​​ជា​មួយ​​អ្នក​មួយ​​ជីវិត​ មិន​​គួ​រ​លាក់​លៀម​ ឬ​​កុហក​​បោក​ប្រាស់​​អ្នក​​នោះ​​ទេ​។​ ដូច្នេះ​​អ្នក​​មិន​​គួរ​​រៀប​​ការ​​ជា​មួយ​​មនុស្ស​​បែប​​នេះ​​ទេ​ ព្រោះ​​វា​​នឹង​​ធ្វើ​​ឲ្យ​​អ្នក​​គ្មាន​​ភាព​​ជឿ​ជាក់​​ក្នុង​​ការ​​កសាង​​វាសនា​​ជា​មួយ​​គ្នា​៕​ (ប្រភព៖ jarridwilson.com)
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ