ហេតុផល៥យ៉ាងធ្វើឲ្យអ្នកមិនទទួលបានការងារ
ហេតុផល៥យ៉ាងធ្វើឲ្យអ្នកមិនទទួលបានការងារ
បច្ចុប្បន្នទីផ្សារការងារមានការប្រកួតប្រជែងសមត្ថភាពខ្លាំងណាស់ ដូច្នេះ លោកអ្នកត្រូវតែត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីចូលទៅដណ្តើមប្រកួតទីផ្សារការងារដ៏ចង្អៀត ក្នុងគ្រប់កាលៈទេសៈ។ លោកអ្នកដែលនឹងត្រូវចូលរួមប្រកួតប្រជែងសមត្ថភាពរកការងារធ្វើផ្សេងៗ គួរពិចារណាលើចំណុចមួយចំនួនដើម្បីចៀសវាងភាពបរាជ័យ។១. សំណុំបែបបទការងារនៅមានកង្វះខាត៖ ឯកសារ ឬសំណុំបែបបទសុំការងារ (resume/CV) គឺជាវត្ថុដំបូង និងសំខាន់បំផុតដែលនិយោជកត្រូវពិនិត្យពិចារណាមុនគេបង្អស់។ ប្រសិនបើឯកសាររបស់អ្នកមិនត្រឹមត្រូវ គេនឹងទាត់ចោល ហើយអ្នកក៏គ្មានឱកាសត្រូវបានគេសម្ភាសដែរ។ ក្នុងន័យនេះ អ្នកត្រូវរៀបចំឲ្យបានល្អ ច្បាស់លាស់ (អក្ខរាវិរុទ្ធ ឯកសារគ្រប់គ្រាន់ មុខតំណែង ទីតាំង…) និងត្រូវនឹងសមត្ថភាពរបស់អ្នក។
៤. បុគ្គលដែលអ្នកដាក់សម្រាប់ទំនាក់ទំនងបន្ថែមព័ត៌មាន(reference)៖ រាល់បែបបទស្នើសុំការងារទាំងអស់ ត្រូវតែមានបុគ្គលតំណាងទំនាក់ទំនង ឬបុគ្គលត្រូវផ្តល់ព័ត៌មានបន្ថែម។ វាជារឿងសំខាន់ណាស់ ដែលអ្នកដាក់ពាក្យរកការងារត្រូវចេះជ្រើសរើសមនុស្សបែបណា មានទំនាក់ទំនងយ៉ាងម៉េចជាមួយអ្នក ដោយចៀសវាសសមាជិកគ្រួសារ ឬមិត្តភ័ក្តិរបស់អ្នក លើកលែងតែពួកគេធ្វើការជាមួយអ្នក(ចាំបាច់)។ អ្នកដែលគួរដាក់បានមានអ្នករួមការងារ អ្នកចាត់ចែង/មេរបស់អ្នក(ថ្មីៗ) ហើយដែលស្គាល់យល់ពីចរិតនិស្ស័យអ្នកច្បាស់លាស់ ជាពិសេសគឺចូលចិត្តស្រឡាញ់រាប់អានអ្នកដោយស្មោះ។ ត្រូវចៀសវាងជាដាច់ខាត មិនត្រូវដាក់អ្នកដែលស្អប់អ្នក ឬនិយាយអាក្រក់ពីអ្នក។ ៥. ការងារដែលមិនសក្តិសមនឹងអ្នក៖ បើអ្នកចង់បានការងារអ្វីមួយ អ្នកត្រូវគិតឲ្យច្បាស់ថាតើការងារនោះសក្តិសមនឹងសមត្ថភាពរបស់អ្នកទេ ព្រោះថាអ្នកជ្រើសរើសនឹងពិចារណាលើសំណុំឯកសាររបស់អ្នកថាតើ អ្នកមានសមត្ថភាពធ្វើតំណែងការងារនោះរឺអត់។ មួយទៀត អ្នកជ្រើសរើសនឹងគិតលើសតម្ថភាពរបស់អ្នក បើអ្នកល្អ ឬខ្ពស់ជាងឆ្ងាយនោះ គេនឹងមិនហ៊ានទទួលឡើយ ព្រោះស្ថាប័នគេគ្មានលទ្ធភាពផ្តល់បៀវត្សឲ្យ ឬគិតថាអ្នកនឹងឆាប់ចាកចេញពេលអ្នកមានឱកាសល្អជាងស្ថាប័នគេ។ វិធីដែលល្អបំផុត គឺត្រូវដាក់ពាក្យការងារឲ្យត្រូវជំនាញ និងសក្តិសមនឹងសមត្ថភាពខ្លួន៕ (ប្រភព៖ wallstcheatsheet.com)
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment