តើព្រះពុទ្ធសាសនាខ្មែរអាចស្ថិតនៅគង់វង្សបានដោយហេតុអ្វីខ្លះ?
តើព្រះពុទ្ធសាសនាខ្មែរអាចស្ថិតនៅគង់វង្សបានដោយហេតុអ្វីខ្លះ?
នៅក្នុងលោកនេះមានសាសនាជាច្រើនដូចជា ព្រហ្មញ្ញសាសនា ឥស្លាមសាសនា គ្រឹស្តសាសនា និងព្រះពុទ្ធសាសនាជាដើម។ សាសនាទាំងអស់សុទ្ធតែមានវិធីសាស្ត្រក្នុងការគ្រប់គ្រងថែរក្សា ដើម្បីឲ្យបានរុងរឿង និងស្ថិតស្ថេរជានិរន្តរ៍។ ក្នុងទីនេះនឹងរៀបរាប់ពីហេតុដែលធ្វើឲ្យព្រះពុទ្ធសាសនាតាំងនៅបាន។ តើមានហេតុអ្វីខ្លះក្នុងការធ្វើឲ្យសាសនាមួយនេះស្ថិតស្ថេរទៅបាន? នៅក្នុងសៀវភៅសាសនាប្រៀបធៀបសម្រាប់ពុទ្ធិកវិទ្យាល័យថ្នាក់ទី១០ រៀបរៀងដោយព្រះមហា ទូច ម៉ៃ បានសរសេរថា៖២.ដោយព្រះមហាថេរទាំងឡាយបានយកព្រះទ័យទុកដាក់ក្នុងធុរៈព្រះពុទ្ធសាសនាយ៉ាងម៉ឺងម៉ាត់ចាប់ពីព.ស.២៤៧២ ទៅ ២៤៨២ គ.ស.១៩២៩-១៩៤០ ព្រះមហាថេរ និងលោកអាចារ្យទាំងអស់ បានទទួលធ្វើជាក្រុមជំនុំព្រះត្រៃបិដកជាភារៈដ៏ធ្ងន់ធ្ងរក្រៃលែង ដែលមានព្រះអង្គខ្លះ បណ្តាលឲ្យធ្លាក់ឈាមរហូតដល់ទទួលអនិច្ចធម្មក៏សឹងមាន។ តែទោះជាយ៉ាងណាក៏ដោយ ព្រះសង្ឃទាំងអស់នោះ និងអស់លោកដែលជាអ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនានោះ បានព្យាយាមប្រែព្រះត្រៃបិដកពីបាលីមកជាភាសាខ្មែរ លុះត្រាតែបានចប់សព្វគ្រប់ទាំងអស់ ដូចដែលយើងបានឃើញស្រាប់នូវសៀវភៅព្រះត្រៃបិដកជាភាសាខ្មែរម្ខាង និងភាសាបាលីម្ខាង ដែលជាហេតុនាំឲ្យល្បីកិត្តិនាមទៅប្រទេសនានាបានសុំយកព្រះត្រៃបិដកប្រែនោះទៅធ្វើជាគម្រូ ដូចជាប្រទេសភូមា ឥណ្ឌាជាដើម។
៣.ដោយមានលោកភិក្ខុសាមណេរទាំងពីរគណៈចំនួន ៥៧.៥០៦អង្គ និងមានវត្តអារាមចំនួន៤.១៣៥វត្ត ក្នុងនោះធម្មយុត្តិកនិកាយមានចំនួន១២៩វត្ត និងព្រះសង្ឃចំនួន១.៣១២អង្គ (គ.ស.២០០៥-២០០៦) គោរពប្រតិបត្តិតាមព្រះវិន័យ ដែលនាំឲ្យប្រទេសយើងមានកេរ្តិ៍ឈ្មោះជាប្រទេសអ្នកបួសដោយត្រឹមត្រូវទៅតាមពុទ្ធវិន័យ។
៤.ដោយប្រជាជនខ្មែរទាំងប្រុសស្រីរាប់លាននាក់ជាពុទ្ធបរិស័ទ ជឿគោរពតាមឱវាទព្រះពុទ្ធ។ ដោយហេតុផលទាំងបួននេះហើយ ដែលនាំឲ្យព្រះពុទ្ធសាសនាខ្មែរយើងតាំងនៅបាន៕
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment