ចំណុចខ្សោយ១០យ៉ាងរបស់ស្វាមីគ្រប់រូប
ចំណុចខ្សោយ១០យ៉ាងរបស់ស្វាមីគ្រប់រូប
ជាទូទៅបុរសជាស្វាមីទាំងឡាយបន្ទាប់ពីបានរៀបការរួច ឬរួមរស់នៅជាមួយគ្នាក្នុងគ្រួសារ គឺតែងតែត្រូវបានចាត់ទុកជាមនុស្សសំខាន់បំផុត(បង្គោល) ឬជាមេគ្រួសារ។ បន្ទុកដ៏រឹងមាំនៃគ្រួសារច្រើនធ្លាក់ទៅលើស្វាមី ព្រោះហេតុនោះស្វាមីគ្រប់រូបត្រូវតែសាងគុណសម្បត្តិជាបង្គោល ឬមេគ្រួសារឲ្យខាងតែបាន។ នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាបានសម្តែងថាស្វាមីទាំងឡាយមានចំណុចខ្សោយ១០ប្រការដូចខាងក្រោម៖២.មានជំងឺរ៉ាំរ៉ៃ៖ ស្វាមីទាំងឡាយណាដែលមានរោគ ឬជំងឺប្រចាំកាយរមែងធ្វើឲ្យភរិយាមានអារម្មណ៍ជិនណាយធុញទ្រាន់ ប្រមាថមើលងាយ មិនគោរពប្រតិបត្តិ និងមិនស្តាប់ជឿតាម។
៣.ចាស់ជរា៖ ស្វាមីដែលមានវ័យចាស់ជរាពេក ទុព្វលភាព ទ្រុឌទ្រោមរញីរញ័រ កម្លាំងខ្សោយ ស្បែកជ្រីវជ្រួញ ធ្មេញបាក់ សក់ស្កូវ រមែងជាទីមើលងាយ ជិនណាយធុញទ្រាន់ និងប្រព្រឹត្តក្បត់ចិត្ត។
៥.ល្ងង់ខ្លៅ៖ ស្វាមីទាំងឡាយណាដែលល្ងង់គំនិត គ្មានចំណេះដឹង គ្មានជំនាញ ឬសមត្ថភាពណាមួយ គឺភរិយាតែងតែស្អប់ប្រមាថមើលងាយ។
៦.ខ្ជីខ្ជា៖ ភរិយាទាំងឡាយតែងស្អប់ស្វាមីដែលមានចរិតប្រហែសធ្វេស ខ្ជីខ្ជាមិនយកចិត្តទុកដាក់នឹងកិច្ចការងារផ្សេងៗ។
៧.ធ្វើអីមិនច្បាស់លាស់៖ ការចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ចរិតឡេះឡោះ ឬក៏គ្មានសមត្ថភាពក្នុងការងារណាមួយច្បាស់លាស់ រមែងធ្វើឲ្យភរិយាអស់ជំនឿចិត្ត និងស្អប់ជិនណាយ ប្រមាថមើលងាយ។
៨.អត់ការងារធ្វើ៖ ស្ទើរតែគ្រប់ភរិយាទៅហើយដែលតែងតែមិនចង់បានស្វាមីប៉ោឡែ ទាត់ខ្យល់ អត់ការងារធ្វើពិតប្រាកដដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
៩.ខ្ជិលមិនរកទ្រព្យ៖ គ្មានភរិយាណាមួយនៅលើលោកនេះដែលថាសុខចិត្តឲ្យស្វាមីខ្លួនដេកសំកុកនៅតែផ្ទះចាំតែស៊ី ថែតែរាង បង្អួតតែកាយ ចាយតែលុយមិនខិតខំស្វះស្វែងរកទ្រព្យឡើយ។
១០.បំផ្លាញទ្រព្យ៖ ភរិយាទាំងឡាយតែងស្អប់ខ្ពើមស្វាមីណា ដែលមិនបានបំពេញតួនាទីជាស្វាមី ក្នុងការថែរក្សាការពារទ្រព្យសម្បត្តិ និងផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយថែមទាំងបំផ្លាញទ្រព្យសម្បត្តិដែលភរិយាខិតខំរកបានទៀត៕ (ប្រភព៖ ព្រះពុទ្ធសាសនា)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment