សញ្ញា៥យ៉ាងបង្ហាញថាស្វាមីរបស់អ្នកមិនស្រឡាញ់អ្នក
សញ្ញា៥យ៉ាងបង្ហាញថាស្វាមីរបស់អ្នកមិនស្រឡាញ់អ្នក
ស្ត្រីដែលមានស្វាមីទាំងឡាយមានធ្លាប់សង្កេតមើលលក្ខណៈ ឬសញ្ញានៃអាកប្បកិរិយារបស់ស្វាមីខ្លួនទេ? តើធ្លាប់មានមន្ទិលសង្ស័យថាស្វាមីរបស់អ្នកមានចិត្តលួចលាក់អ្វីមួយ ឬគេចកែចង់ដោះដៃរកស្រីថ្មី ឬក៏អស់ចិត្តស្រឡាញ់អ្នកដែរទេ? ខាងក្រោមនេះ គឺជាសញ្ញា៥យ៉ាងដែលស្ត្រីជាភរិយាទាំងឡាយគួរសង្កេតមើលថាតើស្វាមីរបស់អ្នកនៅស្រឡាញ់អ្នករឺអត់៖២. ស្នេហ៍ពិតគឺមិនប្រែប្រួល៖ បើជាក្តីស្រឡាញ់ពិតប្រាកដចំពោះអ្នកមែននោះ គឺស្វាមីរបស់អ្នកនឹងមិនបោះបង់អ្នក ឬបំភ្លេចអ្នកឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ស្នេហាពិត គឺមិនជិនណាយជាមួយអ្នក ហើយតែងតែផ្តល់នូវក្តីរំភើបស្និទ្ធស្នាល ជាពិសេសក្នុងរឿងរួមដំណេក។
៣. យកលេសរករឿងច្រើន៖ បើស្វាមីរបស់អ្នកចាប់ផ្តើមជិនណាយ ឬធុញទ្រាន់នឹងអ្នកហើយនោះ កុំថាឡើយអ្នកព្យាយាមធ្វើរឿងល្អគ្រប់យ៉ាងដើម្បីផ្គាប់ផ្គុនចិត្តគេ គឺអ្នកនឹងក្លាយជាបន្លានៅក្នុងកែវភ្នែករបស់គេជានិច្ច។ អ្នកនឹងក្លាយជាមនុស្សដែលគ្មានតម្លៃ ហើយតែងតែមានកំហុសគ្រប់យ៉ាងចំពោះស្វាមីដែលអស់ចិត្តស្រឡាញ់ចំពោះអ្នកនោះ។
៤. មិនលើកលែងឲ្យអ្នក៖ មនុស្សយើងបើនៅមានក្តីស្រឡាញ់ចំពោះគ្នា ទោះបីមានរឿងខ្លះខុសឆ្គងចំពោះគ្នាប៉ុណ្ណា ក៏នៅតែប្រណីលើកលែងទោសឲ្យកែប្រែទៀតដែរ។ ក៏ប៉ុន្តែ បើគេអស់ក្តីអាណិតស្រឡាញ់ចំពោះអ្នកជាភរិយាហើយនោះ គឺគេនឹងមិនលើកលែងឲ្យអ្នកជាដាច់ខាត ហើយគេថែមទាំងចាំតែចាប់កំហុសអ្នកទៀត។
៥. មិនធ្វើតាមសំណើអ្នកជានិច្ច៖ ក្តីស្រឡាញ់អាចផ្លាស់ប្តូរចរិតនិស្ស័យមនុស្សបាន ពោលគឺបើស្វាមីរបស់អ្នកពិតជាមានចិត្តស្រឡាញ់អ្នកដោយស្មោះមែននោះ គេនឹងមិនព្រងើយកន្តើយចំពោះសំណើសុំរបស់អ្នកឡើយ។ ក្នុងន័យនេះ ស្ត្រីជាភរិយាទាំងឡាយអាចអភិវឌ្ឍកែប្រែស្វាមីដែលមានទម្លាប់មិនល្អឲ្យទៅជាល្អបាន ប្រសិនបើស្វាមីនោះស្រឡាញ់អ្នកពិត៕
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment