ទាយ​​ចរិត​មនុស្ស​ស្រី​​តាម​រយៈ​ការ​​ពាក់​ចិញ្ចៀន​

ទាយ​​ចរិត​មនុស្ស​ស្រី​​តាម​រយៈ​ការ​​ពាក់​ចិញ្ចៀន​

ពាក្យ​ចាស់​លោក​ពោល​ថា «ស្គាល់​មនុស្ស​មិន​ស្គាល់​​ចរិត ប៉ុន្តែ​​គេ​អាច​​ស្គាល់​​ចរិត​មនុស្ស​​បាន​​តាម​រយៈ​ពាក្យ​សម្តី និង​កាយ​វិការ ឬ​ការ​និយម​​ប្រើ​​ប្រាស់​​​នូវ​វត្ថុ​​សម្ភារៈ​ផ្សេងៗ»។ ក៏​ដូច​គ្នា​នេះ​ដែរ គេ​អាច​ទស្សន៍​ទាយ​ចរិត​មនុស្ស ​ស្រី​បាន​ខ្លះៗបើ​ទោះ​បី​មិន​បាន​១០០​% តាម​រយៈ​ការ​និយ​ម​​ពាក់​ចិញ្ចៀន​នៅ​លើ​​​ម្រាម​ដៃ​របស់​​នាង។ តើ​ការ​ទស្សន៍​ទាយ​បែប​នេះ​អាច​​បង្ហាញ​​អំ​ពី​​​ចរិត​និស្ស័យ​ពិត​​របស់​​ស្រ្តី​បាន​​ដែរ​ទេ? ចុះ​លោក​អ្នក​វិញ​ជឿ ឬ​អត់​ចំពោះ​បញ្ហា​នេះ? ចូរ​​សាក​ល្បង​​រៀន​​សង្កេត​​មើល​ដោយ​ខ្លួន​ឯង​នូវ​​ចំណុច​​ទស្សន៍​ទាយ​​ដូច​ខាង​ក្រោម៖


១. ស្រ្តី​ដែល​និយម​ចូល​ចិត្ត​ពាក់​ចិញ្ចៀន​នៅ​លើ​​ម្រាម​មេ​ដៃ៖ នាង​គឺ​ជា​នារី​មាន​ចរិត​ក្រអឺត​​ក្រទម​ មាន​ជំនឿ​លើ​ខ្លួន​ឯង​ខ្លាំង​ណាស់ ចូល​ចិត្ត​របស់​​ប្លែក​​ថ្មីៗ​ ហើយ​​មិន​​ខ្វល់​​ពី​​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ឡើយ។


២. ស្រ្តី​ដែល​និយម​ចូល​ចិត្ត​ពាក់​ចិញ្ចៀន​​នៅ​លើ​ម្រាម​​ដៃ​ចង្អុល៖ នាង​គឺ​ជា​នារី​​ដែល​ចូល​ចិត្ត​ភាព​​កាលីប ថ្លៃ​ថ្នូរ​ មើល​ទៅ​អនាគត​ជា​និច្ច មាន​មន្ត​ស្នេហ៍​ ហើយ​ចូល​ចិត្ត​សាក​ល្បង​​ផ្សង​​ព្រេង។


៣. ស្រ្តី​​ដែល​​ចូល​ចិត្ត​​ពាក់​​ចិញ្ចៀន​​នៅ​លើ​​ម្រាម​ដៃ​កណ្តាល៖ នារី​បែប​នេះ​គឺ​ជា​មនុស្ស​ដែល​​មាន​សុទិដ្ឋិ​និយម មាន​និស្ស័យ​​លេង​​សើច​ ហើយ​​ក៏​ចូល​ចិត្ត​​​សម្ងំ​​លាក់​​ខ្លួន​​ពួន​​អាត្មា​ណាស់​​​ដែរ។


៤. ស្រ្តី​​ដែល​​​ចូល​ចិត្ត​ពាក់​​ចិញ្ចៀន​​នៅ​លើ​​ម្រាម​ដៃ​​នាង៖ នាង​គឺ​ជា​​មនុស្ស​ស្រី​​ដែល​​ចូល​ចិត្ត​ធ្វើ​​អ្វី​​តាម​ទំនើង​​ចិត្ត​ខ្លួន​ឯង ចចេស​រឹង​​​រូស​ ឆេវ​ឆាវ​​មិន​ស្តាប់​​គេ​ឯង ទន់​​ជ្រាយ​​ម្តង​​ម្កាល ឆាប់​​រំជើប​​រំជួល​ចិត្ត ហើយ​​ចូល​ចិត្ត​​និយាយ​ច្រើន។


៥. ស្រ្តី​ដែល​​ចូល​ចិត្ត​ពាក់​ចិញ្ចៀន​នៅ​លើ​កូន​ដៃ៖ នាង​គឺជា​​នារី​ដែល​​និយម​ភាព​សាមញ្ញ មិន​ប្រកាន់​ខ្លួន មាន​ភាព​រ៉ូមែន​ទិច មាន​ស្នេហា​ស្មោះ​​ស្ម័គ្រ​​​មួយ​​នឹង​​មួយ​ សម្រប​​ខ្លួន​ចូល​ជា​មួយ​មនុស្ស​ផង​​ទាំង​ពួង​​បាន​លឿន​ ហើយ​​ជា​មនុស្ស​ដែល​មាន​អ្នក​ផង​​ចូល​ចិត្ត​ស្រឡាញ់​រាប់​​អាន​ច្រើន៕ (​ប្រភព៖ World ​Life ​Magazine, 2004)​
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ