ពាក្យ៤ម៉ាត់ដែលស្វាមីចង់លឺភរិយានិយាយរាល់ថ្ងៃ
ពាក្យ៤ម៉ាត់ដែលស្វាមីចង់លឺភរិយានិយាយរាល់ថ្ងៃ
ពាក្យផ្អែមល្ហែម គឺជាឱសថសម្រាប់ព្យាបាល និងឲ្យកម្លាំងចិត្ត ជាពិសេសដើម្បីបង្កើនទំនាក់ទំនងក្នុងគ្រួសារឲ្យមានភាពស្និទ្ធស្នាលប្រកបដោយការយល់ចិត្តគ្នា។ មានភរិយាច្រើនណាស់ឆ្ងល់ថាគួរធ្វើបែបណាដើម្បីដាក់មន្តស្នេហ៍ស្វាមីរបស់ខ្លួនឲ្យនៅប្រតិព័ទ្ធស្រឡាញ់ដកចិត្តមិនបានពីខ្លួន? ចម្លើុយមានវិធីច្រើនយ៉ាងណាស់ ប៉ុន្តែនៅទីនេះ សូមនិយាយត្រឹមតែវិធីប្រើពាក្យសម្តី៤ប្រយោគខ្លីប៉ុណ្ណោះ ដែលអាចធ្វើឲ្យស្វាមីគ្រប់រូបជាប់ចិត្តទៅណាលែងរួចចោលភរិយា។ ពាក្យសម្តី៤ប្រយោគខ្លីនេះហើយដែលស្វាមីគ្រប់រូបចង់ស្តាប់លឺផ្ទាល់ចេញពីមាត់របស់ភរិយារាល់ថ្ងៃ។ តើមានពាក្យអ្វីខ្លះ?
២. «អូនជឿជាក់លើបង»៖ ការផ្តល់ភាពជឿជាក់ចំពោះទឹកចិត្តអង់អាច តស៊ូផ្តូរផ្តាច់ពុះពារ និងសមត្ថភាព គឺជាកត្តាមួយនៃជោគជ័យរបស់បុរសជាស្វាមី ហើយកត្តានេះក៏ជាថាមពលផ្លូវចិត្តដ៏អស្ចារ្យមួយដែលអាចជំរុញស្វាមីឲ្យហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីភរិយា និងគ្រួសាររបស់ខ្លួន។
៣. «អូនត្រូវការបង»៖ ប្រយោគនេះគឺជាទឹកអម្រឹតសម្រាប់ស្រោចស្រពដួងចិត្តបុរសជាស្វាមីគ្រប់រូបឲ្យបាក់លោងស្រឡាញ់ជាប់ចិត្តនឹងភរិយារបស់ខ្លួនគ្រប់ពេលវេលា។ ភរិយាគ្រប់រូបគួររៀននិយាយពាក្យនេះរាល់ចំពោះស្វាមីថា «អូនពិតជាត្រូវការបង បងគឺជាក្តីសង្ឃឹមរបស់អូន…» ជាពិសេសគឺនៅពេលមានចំណង់ផ្លូវភេទ នាងគួរតែបង្ហាញអារម្មណ៍ពិតប្រាប់ស្វាមី ទាក់ទាញស្វាមីឲ្យរំជួលចិត្តជាមួយខ្លួន។
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment