ជំងឺវិបល្លាសស្មារតី បណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល (Trauma and Stressor-Related Disorder)
  ជំងឺវិបល្លាសស្មារតី បណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល   ( Trauma and Stressor-Related Disorder )   ដោយ៖ នៅ វណ្ណេត , សុវណ្ណ  ស្រីពីន ,  ឆេង ផល្លីន ,  ចាន់ ស្រីពេជ្យ , ឡាយ សុភាវត្តី     ជំងឺវិបល្លាសស្មារតី ( Metal Disorder) ត្រូវបានគេសង្កេតឃើញថា កំពុងមានការកើនឡើងក្នុងភាគរយច្រើនគូរឲ្យកត់សំគាល់ក្នុងចំណោមប្រជាជនទូទៅក្នុងពិភពលោកសព្វ ថ្ងៃ។ ជំងឺនេះបែងចែកជាច្រើនប្រភេទខុសៗគ្នាដោយផ្អែកលើ រោគសញ្ញា ផលបះពាល់ វិធីបង្ការ និង ការព្យាបាល និងមូលហេតុបង្ករ នៃជំងឺទាំងនោះ។ ជំងឺមួយក្នុងចំណោមប្រភេទជំងឺទាំងនោះគឺជំងឺវិបល្លាសស្មារតីបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល ( Trauma and Stressor-related disorder) ។ តើអ្វីជា ជំងឺវិបល្លាសស្មារតីបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរនៃបទពិសោធ៍អតីតកាល? ជំងឺនេះជាជំងឺសតិអារម្មណ៍ធ្ងន់ធ្ងរមួយ ដែលបណ្តាលមកពីការឆ្លងកាត់នូវបទពិសោធ៍ដ៏ខ្មៅងងឹតពីអតីតកាល។ តើបទពិសោធ៍ដ៍ខ្មៅងងឹតទាំងនោះសំដៅលើអ្វីខ្លះ? ការរៀបរាប់លំអិតពីចំណុចនេះ នឹងមាននៅក្នុងផ្នែក មូលហេតុបង្ករជំងឺ។         មូលហេតុបង្ករ      ដូចបានលើកឡើងខាងលើ បុគ្គលភាគ...